​ស្រវឹង​បើករថយន្ត​លឿន​ជ្រុល​បុក​ក្បាល​ឃ្លូ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលអោយ​ក្រឡាប់​ផ្ញា​រ​ជើង​ច្រងាង​

0

ខណ្ឌ​សែន​សុខ ៖​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​១​ផ្ទាំង ត្រូវ​រង​ការខូចខាត​បន្ទាប់ពី​បុរស​ម្នាក់ ស្រវឹង​បើករថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​នឹង កាកបាទក្រហមកម្ពុជា ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​

សុខ កាលពី​វេលា​ម៉ោង ២២ និង ២០​នាទី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​។​2
​ ​យោងតាម​ប្រភពព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-3970 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ល្បឿន រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​ក្បាល​ឃ្លូ ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ត្រូវ​ក្រឡាប់​ផ្ញា​រ​ជើង ច្រងាង រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ មិនមាន​អ្នករងរបួស ។​1
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ ចុះ​ធ្វើការ​អន្តរាគ​ន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​សូមបញ្ជាក់​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​ម្ចាស់ រថយន្ត​ខាងលើ បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ និង​ក្នុង​ល្បឿន​លឿន ទើប​បណ្តាលអោយ​មានរឿង​ហេតុដូចនេះ កើតឡើង​តែម្តងទៅ ៕3 4