0

ខណ្ឌមានជ័យ​៖​ជនសង្ស័យ​មួយក្រុម ប្រដាប់​ដោយ​កាំភ្លើង ធ្វើ​សកម្មភាព​ដេញ​បាញ់ប្រហារ ទៅលើ​យុវជន​មួយក្រុម​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​មនុស្ស​ពីរ​នាក់​ផ្សេងទៀត បាន​រងរបួស ។​​ករណី​បាញ់បោះ​សេរី​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៧​យប់ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤

នៅ​ម្តុំ​ផ្សារ​ប៉េសេ​ចាស់ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​Gun_Danger_Die_CEN_07_12_14-(1)

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ នៅ​មិនទាន់​ដឹងថា ជា​ករណី​ប្លន់ ឬក៏​ជា​ករណី​គំនុំ​នោះទេ ។ ប៉ុន្តែ​ក្នុងករណីនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ មក​សាកសួរ ពាក់ព័ន្ធ​និង​ករណី បាញ់បោះ​សេរី​ខាងលើនេះ​ផងដែរ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​បន្ថែមទៀត​ថា ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច និង​ខិតខំ​ស្រាវជ្រាវ តាម​ចាប់​ក្រុម​ដែលមាន​កាំភ្លើង​បាញ់បោះ​ខាងលើនេះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ស្របទៅតាម​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ៕