​អ្នកនាំពាក្យ​៖ មាន​ស្នួរ​ផ្ទុះ លើ​លំហរ​អាកាស លើ​ប្រាសាទព្រះវិហារ នៅ​ព្រឹក​ថ្ងៃអាទិត្យ​​កន្ឡងផុតទៅនេះ

0

ព្រះវិហារ៖​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា នៅ​ម៉ោង ១០ និង ៤០ នាទី ព្រឹក​ថ្ងៃអាទិត្យ ទី​៧​ធ្នូ​នេះ មាន​ស្នូរ​ផ្ទុះ​ជាច្រើន​ផ្ទួនៗ​គ្នា នៅក្នុង​លំហរ​អាកាស ខាងលើ​ប្រាសាទព្រះវិហារ រួមមាន​ផ្សែង​អង្កាញ់ៗ មកពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង

ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ក​ង​កម្លាំង​ទាំងពីរ ដែល​កំពុង​ឈរជើង​នៅ​ទល់មុខ​គ្នា និង​ប្រជាពលរដ្ឋ នៅ​ព្រំដែន​ប្រាសាទព្រះវិហារ​។ បន្ទាប់ពី​ស្នូរ​ផ្ទុះ​នោះ គេ​បានឃើញ​បំបែក​ដែក ធ្លាក់​នៅ​ជិត​ប្រាសាទព្រះវិហារ តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬក៏​របួស​នោះទេ​។​SR-024

​លោក ផៃ ស៊ី​ផាន បន្តថា សំឡេង​ផ្ទុះ​លើ​លំហរ​អាកាស​លើ​ប្រាសាទព្រះវិហារ​នោះ បានកើត​ឡើង ខណៈដែល​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ នៅ​ខាង​ភាគី​ថៃ មាន​ប្រារព្ធ​ពិធី​រត់​កីឡា​ម៉ា​រ៉ា​តុង នៅផ្ទះ​ក្រហម​ថៃ ខាងជើង​ជាប់​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។ ១០ នាទី​ក្រោយពី​ការផ្ទុះ​នោះ ក៏មាន​បំណែក​ធ្លាក់​មកលើ​ដី​លើផ្លូវ​ឡើង​ភ្នំ​ប្រាសាទព្រះវិហារ ត្រង់ចំណុច​ក្រោម ៥ មករា មួយ​បំណែក ក្នុងភូមិ​សាស្ត្រ​ស្វាយជ្រុំ​បួន​បំណែក ក្នុងភូមិ​សាស្ត្រ​ភូមិ​អង្គការ​អេស​ដ៍​ពីរ​បំណែក ស្ថិត​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក ផៃ​ស៊ី​ផាន លើកឡើងថា ការផ្ទុះ​លើ​លំហរ​អាកាស និង​បំណែក​ដែក​ធ្លាក់​នោះ មិន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស ឬ​សត្វ​ឡើយ​។ ចំណែក​កងកម្លាំង​កម្ពុ​ជា ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​នោះ ក៏បាន​ចុះ​ពិនិត្យ​បំណែក​ធ្លាក់​មកលើ​ដី​នោះ​ភ្លាមៗ​។​SR-025

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ ក៏មាន​ស្នូរ​ផ្ទុះ និង​ធ្លាក់​បំណែក​មកលើ​ដី​នៅលើ​ភ្នំ និង​លើ​ស្ពាន​ហាល​នៃ​ប្រាសាទព្រះវិហារ តំបន់​ជុំវិញ​ប្រាសាទ​រួច​ម្តងមកហើយ​ដែរ​។ គិត​ទាំង​ការផ្ទុះ​លើក​នេះ គឺ​ការផ្ទុះ​របៀបនេះ បានកើត​ឡើង​លើក​ទី​៥​ហើយ នៅ​តំបន់​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ តែ​អាជ្ញាធរ​សមត្ថកិច្ច ពុំទាន់​ដឹងថា វា​ជា​មូលហេតុ​អ្វី​ទេ ដោយ​ទុក​ឲ្យ​ជំនាញ ជា​អ្នកពិនិត្យ​៕