យី​ឌុប​ជាន់​ហ្វ្រាំង​បង្ខំ នៅលើ​ស្ពាន កុងតឺន័រ​ទៅ​ពីក្រោយ ជាន់​ហ្វ្រាំង​រអិល​បុក​បង្កាន់ដៃស្ពាន​ខូចខាត​ទាំងស្រុង ស្ថិតក្នុង​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ

0

​ខេត្តកំពង់ឆ្នាំង​​បង្កាន់ដៃ​ស្ពានថ្ម​ប្រវែង​ប្រមាណ​៦​ម៉ែត្រ បាន​រង​ការខូចខាត​បាក់បែក​ខ្ទេច​ខ្ទី ដោយសារ​រថយន្ត​កុងតឺន័រ​មួយគ្រឿង គេច​ពី​រថយន្ត​យី​ឌុប បុក​ពេញទំហឹង ។​​ហេតុការណ៍​នេះ​បានកើត​ឡើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពានថ្ម​ទី​២ ស្ថិតក្នុង​ភូមិ​ពោធិ​ឬ​ទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​

មានជ័យ ខេត្តកំពង់ឆ្នាំង ។​​DSC06106

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា រថយន្ត​កុងតឺន័រ បង្កហេតុ​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ក្រុង​ព្រះ​ស៊ី​ហ​នុ 3A-1550  ​បើកបរ​ពី​ត្បូង​មក​ជើង លុះដល់​ចំណុចកើតហេតុ ក៍បាន​វាក់​នឹង​រថយន្ត​យី​ឌុប ដែល​កំពុង​បើកបរ​ពីមុខ ក៍​ស្រាប់តែ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះតែ​ឃើញ​មនុស្ស​អង្គុយ​កណ្តាល​ស្ពាន ខណៈនោះ​រថយន្ត​បង្ក ដែល​បើក​ពីក្រោយ ក៍​បានគេច​ទាំង​បង្ខំ​រេ​ទៅបុក​បង្កាន់ដៃស្ពាន​បាក់បែក និង​ធ្លាក់​ក្បាល​រថយន្ត​ចូលក្នុង​ប្រឡាយ ។DSC06110

នៅក្នុង​ហេតុការណ៍​នេះ មិនមាន​អ្នករងរបួស​ឡើយ​។​
​ក្រោយពេល​កើតហេតុ រថយន្ត​យី​ឌុប បាន​បើក​បន្ត​ទៅមុខ​បាត់​ ​ដោយឡែក​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក កសាង​សំណុំរឿង ដើម្បី​ដោះស្រាយ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ៕DSC06105