សៀមរាបៈការឆ្លងខ្លោងទ្វាខាងលិចនៃវត្តព្រះឥន្ទឧស្សាហ៍ (ហៅវត្តជីក្រែង)មានកម្មវិធីសំបូរបែបដូចជា៖ ល្ខោនបាសាក់ , ស្គរដីនិងរបាំប្រពៃណីផ្សេងៗទៀតគួអោយមោទនៈភាពសម្រាប់ប្រទេសកម្ពុជាយើងក្នុងសម័យបច្ចុប្បន្ន។ ដែលអាចរក្សាបាននូវវប្បធម៌ប្រពៃណីរបស់
ប្រជាជាតិខ្មែរ។ កម្មវិធីនេះប្រារព្ធនៅថ្ងៃ ១៥កើត ឆ្លងថ្ងៃ០១រោច ខែមគសិរ ឆ្នាំមមី ព.ស ២៥៥៨ ត្រូវនឹងថ្ងៃ ០៦. ០៧ ខែធ្នូ ឆ្នាំ២០១៤ ។ ទន្ទឹមនឹងនោះដែរ ក៏មានមរណៈភាពមួយគួរអោយរន្ធត់ មានបុគ្គលម្នាក់ស្លាប់តៃហោងនៅភូមិព្រីងក្រោមដើមពោធិ៍ ចំនុចផ្លូវកែង ខ្វែងបែកជាបី មុខសាលាបឋមសិក្សាវត្តជីក្រែង ទល់មុខនឹងរបងខាងជើងនៃវត្តព្រះឥន្ទឧស្សាហ៍ (ហៅវត្តជីក្រែង) ។
ករណីនេះកើតឡើងនៅយប់ថ្ងៃសៅរិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៤ ជនរងគ្រោះឈ្មោះ នឹម នន់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបាននិយាយថា៖ ករណីនេះសង្ស័យជាអំពើឃាតកម្ម។ ព្រោះអាវរបស់ជនរងគ្រោះលាត់ឡើងលើ និងខោរបូតចុះក្រោមខ្នងរលាត់ រលួយអស់ ហើយនឹងមានឈាមចេញពីមាត់។
ចំណែកអ្នកខ្លះនិយាយថា បុរសខាងលើស្លូតបូត តែដោយសារសែបសុរ៉ាច្រើនពេក ធ្វើអោយស្មារតីវង្វេងវង្វាន់ប្រពន្ធកូន លែងគិតគូ។ តាមសម្តីលោកអនុសេនីយទោ ចាន់ វឿន ជាអ្នកឯកទេសកោសល្យវិច្ច័យ របស់អធិការដ្ឋាននគរដ្ឋានស្រុកជីក្រែង បានសន្និដ្ឋានថា ករណីនេះបណ្តាលមកពី បុគ្គលខាងលើសែបសុរ៉ាច្រើន ខ្យល់គ គ្មាននរណាដឹងនាំអោយគ្រោះថ្នាក់ដល់ជីវិតឈាមដែលចេញឈាមពីមាត់បណ្តាលមកពីជនរងគ្រោះស្លាប់យូពេកស្រមោច និងរុយរោម ពេលនេះសាកសពជនរងគ្រោះត្រូវបាន បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕



































