​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​និង​ករណី រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​

0

ស្វាយរៀង​ ​ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ស្វាយរៀង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​និង​ករណី​រក្សាទុក ដឹក​ជ​ញ្ជួ​ន និង​ជួញដូរ​គ្រឿងញៀន ស្ថិត​ក្នុងភូមិ​រោងបន្លែ សង្កាត់​-​ក្រុង​ស្វាយរៀង ។​

​ ​នាយការិយាល័យ​ប្រឆាំង​គ្រឿង នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ មាស ស៊ី​គី​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប នឹង​ឈ្មោះ សោម សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ព្រូ​រថយន្ត ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​រោងបន្លែ សង្កាត់​-​ក្រុង​ស្វាយរៀង និង​វត្ថុ​តាំង​មួយចំនួន​ផងដែរ ។​photo.php
​ ​ប្រភព​បាន​បន្តថា ដោយមាន​បទបញ្ជា​ពី​មេបញ្ជាការ កាង​រាជ​អាវុធហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន បាន​ឲ្យ​រូបលោក ព្រមទាំង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង សហការគ្នា ធ្វើការ​ចុះ​ប​ង្ក្រា​និង​ឃាត់ខ្លួន បាន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង ព្រមទាំង​បាន​បញ្ជូនមក​សាក់សួរ​នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ។​10841588_312329745636925_1816726926_n

​យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​កសាង​សំនុំរឿង បញ្ជូនមក​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕qwq