កំពង់ធំ មានករណីចោរកម្មលួចម៉ូតូនឹងទទួលផល់ចោរកម្មកើតឡើងនៅវេលាម៉ោង១០.១០នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៤ឋិតនៅតំបន់វាលវែងក្នុងភូមិសាស្ត្រភូមិពង្រលីងឃុំក្រវ៉ាត្រូវបានជន់សង្ស័យលូចម៉ូតូ១គ្រឿងម៉ាកវេវពណ៍ស្លែដែលមានលេខតួ៣៧៨៣៧៨លេខម៉ាស៊ីន០៣៧៨៣៧៩ផ្លាកលេខក.
ច1E3245ដែលជារបស់ជនរងគ្រោះឈ្មោះឈួនឆុងភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិពង្រលីងឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំក្នុងករណីនេះជន់សង្ស័យឃាត់ខ្លួនបានមួយនាក់ឈ្មោះឃិនភិនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិតាពៅឃុំគគីធំស្រុកបារាយណ៍ខេត្តកំពង់ធំមុនពេលកើតហេតុជន់រងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅច្រូតស្មៅហើយបញ្ឍរម៉ូតូទុកចោលលើផ្លូវហើយចុះទៅច្រូតស្មៅពេលដែលច្រូតស្មៅហើយមករកម៉ូតូក៍ស្រាប់តែបាត់ម៉ូតូហើក៍រត់ទៅ
រាយណ៍ការប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចទូរស័ព្ទទៅតាមគោលដៅដែលឈរជើងឲ្យជួយស្ទាក់ចាប់ម៉ួតូដែលចោរលួចលុះដល់វេលាម៉ោង១៧.២០នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៤ទើបឃើញជន់សង្ស័យជិះម៉ូតូយកទៅលក់ឲ្យអ្នកទទួលទិញនឹងបញ្ចាំឈ្មោស៊ីមប៊ុនថាភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិសូយោងឃុំសូយោងស្រុកបារាយណ៍ខេត្តកំពង់ធំនឹងជាគ្រូបង្រៀនផងក្នុងករណីនេះដែរសមត្ថកិច្ចឈានដល់ការឆែកឆេផ្ទះដែលទទួលផល់ចោរកម្មនេះបាន
រកឃើញម៉ូតូចំនួន៧គ្រឿងទៀតសងកូរ៉េ៥គ្រឿងសេ១២៥ពីគ្រឿងសេរី២០១១មួយគ្រឿងសេរី២០១៤មួយគ្រឿងតាមការឲ្យដឹងពីលោកស្រីច័នស៊ីណាអធិការងទទួលផែនព្រហ្មទណ្ឌស្រុកបារាយណ៍ប្រាប់អ្នកយកពត៏មានឲ្យដឹងថាចំណែកម៉ូតូ៧គ្រឿងដែលរកឃើញសុទ្ធតែមានឯកសារទាំងអស់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកជនសង្ស័យទាំងពីនាក់នឹងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំចាត់ការបន្ត។ដោយសុផាត




































