សមត្ថកិច្ច​ស្រុក​ស្នួល ចាប់​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​អត់​ច្បាប់​មួយគ្រឿង​រួម​និង​អ្នកបើកបរ​ចំនួន​ពី​នាក់​

0

​ខេត្តក្រចេះ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ស្នួល​ចាប់​ឃាត់​រថយន្ត​យី​ឌុប​ប្រាំ​ភ្លៅ​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើ​អារ លេខ​មួយ បង្កប់​ឈើប្រណិត​ធ្នង់ រាប់សិប​ម៉ែត្រគូប កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​៦ ខែធ្នូ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ ខាងលើនេះ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​ឃាត់ បាន ខ​ណះ ដែល​រថយន្ត​នេះ​ខូច​នៅតាម​ផ្លូវ​ទៅមុខ​លេង​រួច ក្នុងនោះ​សមត្ថកិច្ច​ក៍​ឃាត់ខ្លួន​អ្នក បើកបរ និង​ព្រូរ ពីរ​នាក់ ឈ្មោះ​ហេង រស្មី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់ទៀត​ឈ្មោះ នឿន វ៉ុ​ក អាយុ​២២ រស់នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ជា​ព្រូ​រថយន្ត ។​ក្រោយពី​ចាប់​ឃាត់ រថយន្ត​នេះ​ត្រូវបាន​សមត្ថកិច្ច​នាំមក​រក្សារ​ទុក​បណ្តោះអាសន្ន​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ ដើម្បី​ធ្វើការ​វាស់វែង​បន្តរ​។4

តាម​ការ​បង្ហើប​អោយដឹងពី អ្នកបើកបរ ឈ្មោះ ហេង រស្មី បាន​និយាយប្រាប់​សមត្ថកិច្ច​ថា រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សាន ច​យ ហើយ​អ្នកបើកបរ​រូប​នោះបាន​បន្តថា ឈើ​ទាំងនេះ​គឺ​គេ​បាន​ដឹក​ចេញពី​តំបន់​ស្រែ​ពក​ចាស់ ក្នុងស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង នាំ​ឆ្ពោះទៅ​លក់ នៅ​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ទ្វេរ​ភាគ​គី​ទន្លេ​ចាម ក្នុង​ឃុំ​ក្រវៀន ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ។3

ប្រភពពី​ក្រុម​អ្នកស៊ីឈ្នួល​អារឈើ​ម្នាក់​ដែល​ធ្លាប់បាន​ទៅធ្វើ​ការ​នៅ​តំបន់​នោះបាន​អោយដឹងថា ឈ្មួញ​ម្នាក់​ឈ្មោះ សាន ច​យ បាន​ឈរជើង​ចាំ​ប្រមូល​ទី​ញ​ឈើ​ពី​តំបន់​ជុំ​វី​ញ​ខេត្ត ស្ទឹងត្រែង និង​ខេត្ត​រត​នះ​គី​រី ប្រមូល​ចូល​បាត​អាង ដោយ​ជ្រក​ក្រោមលេស​មាន​អាជ្ញាប័ណ្ណ ស្ដារ​បាត​អាង វា​រី​អគ្គិសនី​ទន្លេសេសាន និង​ដោយមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ផងដែរ ។02

ហើយ​ក្បួន​រថយន្ត​ដឹកឈើ​ខាងលើ​តែងតែ​រដឹក​បន្តរ​កន្ទុយ​គ្នា ស្ទើ​តែ​រាល់ថ្ងៃ ជាក់ស្តែង​នៅ​ថ្ងៃទី​៦​ធ្នូ​នេះ លោក សាន ច​យ បាន​នាំ​ក្បួន​រថយន្ត​ដឹកឈើ​ចំនួន​៦​គ្រឿង ជា​ប្រភេទ​រថយន្ត​យី​ឌុប​ខ្នាត​ធំ ចេញពី​ខេត្ត​ស្ទឹង​ត្រែ នាំ​ឆ្ពោះ​ចូលទៅ​លក់​នៅ​ប្រទេស​វៀត ណា​ម ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់បាន​មួយគ្រឿង​ដោយសារ រថយន្ត​នេះ​ខូច​នៅ​កណ្តាលផ្លូវ​ទៅមុខ​លេង​រួច ។​
​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​បង្ហើប​ឱ្យដឹង ថា​តាមច្បាប់​អនុ​ញ្ញា​ត្តិ​ស្តីពី​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ចេញ​ដោយ​រដ្ឋបាល​ព្រៃឈើ គឺ​អនុ​ញ្ញា​ត្តិ​ឱ្យ​ដឹក​ត្រឹមតែ ១៨ ទៅ ២០ ម៉ែត្រគូប​តែប៉ុណ្ណោះ​ក្នុង​មួយ​រថយន្ត ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​គ្នា រវាង​ឈ្មួញ និង​ជំនាញ​ពាក់​ព​ន្ធ័ ទើប​ការចេញ​ឈើ​ម្តងៗ ឈ្មួញ​ម្នាក់នេះ ដឹក​រហូត​ទៅដល់​៣០ ទៅ ៤០ ម៉ែត្រគូប​។1
​មិនតែប៉ុណ្ណោះ ការដឹកជញ្ជូន​ឈើ​លើស​ច្បាប់​អនុ​ញ្ញត្តិ ក៏បាន​បង្ក​ឱ្យ​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ខេត្តស្ទឹងត្រែង​មកទល់​និង​ខេត្តក្រចេះ​ទទួលរង​ការ បាក់ស្រុត​ខួច​ខាត​យ៉ាងដំណំ ដែល​មិនអាច​និង​ទ្រ​ ​ទំងន់​រថយន្ត​ដឹកឈើ​ទាំងនេះ​បាន ។

​រហូតមកទល់​ល្ងាច​ថ្ងៃទី​៧ ខែធ្នូរ​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​មិនទាន់​ដឹង​ចំនួន​ឈើ​ទាំងនេះ នៅឡើយ​ទេ ដោយ​គេ​គ្រាន់​ដឹងថា ឈើ​ទាំងនោះ​គឺ​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​អារ​លេខ​១ មានមុខ​កាត់​ធំៗ ប្រវែង​ចាប់ពី​២​ម៉ែត្រ ទៅ​៤ ម៉ែត្រ ហើយ​តាម​ការប៉ាន់ស្មាន គឺ​មិន​ក្រោម​៣៥​ម៉ែត្រគូប​នោះទេ ហើយ​ឥឡូវ​កំពង់​រើ​ចុះ​ពី​រថយន្ត​ដើម្បី​ធ្វើការ​វាស់វែង ៕​