ខេត្តស្ទឹងត្រែង:ទោះជាមានការឃាត់ខ្លួនដាក់ពន្ធធានាគារជាបន្តបន្ទាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងណាក៏ដោយ ដោយឡែកជនង្ស័យចំនួន៤នាក់នេះនៅតែប្រព្រឹត្ត មិនខ្លាចពីច្បាប់ ត្រូវបានកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសាហការជាមួយ
កំលាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ធ្វើការឃាត់ខ្លួនពីរថ្ងៃជាប់ៗគ្នាគឺថ្ងៃទី៦និងថ្ងៃទី០៧ខែតុលាឆ្នាំ២០១៤ នៅក្នុងឃុំព្ររំកិល ស្រុកថាឡាបរិវ៉ាត់-ខេត្តស្ទឹងត្រែង បញ្ជូនទៅតុលាការ។
លោកវរៈសរនីយ៍ទោនូ ហួរនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាកាលពីថ្ងៃទី៦កំលាំជំនាញ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះម៉ាត់ វិសាល ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។
លោកបន្តថាក្រោមចំម្លើយសារភាព របស់ឈ្មោះវិសាល កំលាំងជំនាញបានឈាន ទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ដែលមានមួយឈ្មោះ ចន រំ ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះសៃ ដួង ភេទស្រី អាយុ៥៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ គេទាំង២នាក់ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងទី៣ឈ្មោះខាំម៉ានី ប៉ារ៉ាតសាថង ភេទប្រុស អាយុ២៧ឆ្នាំជនជាតិឡាវ រស់នៅភូមិវ៉ើនខាម ស្រុកខូង ខេត្តចំប៉ាសាក់ប្រទេសឡាវ។
លោកវរៈសេនីយ៍ទោបានបន្តអោយដឹងទៀតថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មានម្នាក់ជាជនជាតិឡាវដែលមានភូមិជាប់និងព្រំប្រទល់ប្រទេសកម្ពុជា ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះវិសានិងបានធ្វើការរឹបអូសវត្ថតាងថ្នាំញៀនប្រភេទមេតំហ្វេតាមិន(WY)បានចំនួន៦គ្រាប់ គេបានឆ្លើយថាទិញពីឈ្មោះចន រំ ទើបកំលាំជំនាញ បន្តនីតិវិធីរបស់ខ្លួន ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
លោកបន្តថាបញ្ហាគ្រឿងញៀនជាបញ្ហាដ៏កង្វល់មួយសំរាប់សង្គមជាតិ និងបង្កធ្វើយុវវ័យមួយចំនួនភ្លេចការសិក្សា កង្កជាហឹង្សាក្នុងគ្រួសារ ចំណាយថវិការអត់ប្រយោជន៍ ឪពុកម្តាយរងទុកលំបាក ដោយសារកូនប្រព្រឹត្តខុសច្បាប់ ត្រូវជាប់ពន្ធធានាគារ។ ហេតុច្នេះអ្នកដែលពាក់ព័ន្ធ គួរតែកែប្រែដើម្បីបញ្ជៀសទុកលំបាកដល់គ្រួសារនិងសង្គមជាតិទៀតផង។ជាក់ស្តែងដូចករណីខាងលើនេះ ត្រូវបញ្ចូនទៅពន្ធនាការដើម្បីចេញមកវិញកែប្រែគំនិតថ្មី ជៀសវាងប្រព្រឹត្តអំពើខុសច្បាប់នេះតទៅទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងគ្រឿងញៀន(WY)ចំនួន៦គ្រាប់ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំឯកសារពាក់ព័ន្ធ ក្នុងករណីប្រើប្រាស់ គ្រឿងញៀនកសាងសុំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនិតិវិធី៕



































