អាវុធហត្ថ​ខេត្តតាកែវ​ក្របួច​អ្នកញៀន​ល្បែង​ជល់​មាន់ បាន​៧​នាក់​បញ្ជូនទៅ សាលាដំបូង ខេត្តតាកែវ​ចាត់ការ​បន្ត​

0

ខេត្តតាកែវ​​កងកម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​បង្ក្រាប​ទីតាំង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មន​ស្សបាន​ចំនួន ៧​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួនធំ​ទៀត​ត្រូវបាន​បញ្ជូនទៅអោយ​សាលាដំបូង​ខេត្តតាកែវ​នៅ​រសៀល​នេះ​។ លោក​ចាន់ ធៀប នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ​

ណ្ឌ័​ខេត្តតាកែវ​បានអោយ​កម្ពុ​ជាថ្មី​ដឹងផង ដែរ​ថា ៖ ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១.​ឈ្មោះ​ព្រីង បោយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ ភូមិ​វាល ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ២.​ឈ្មោះ មាន់ សារ៉េត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ គ្រូបង្រៀន មាន​ទីលំនៅ ភូមិ​ចំណោម ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ៣.​ឈ្មោះ អ៊ូច សំអាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ ភូមិ​ដកព ឃុំ​រវៀង ស្រុក​ព្រៃកប្បាស20141208_091838

ខេត្តតាកែវ ៤.​ឈ្មោះ តុល ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ ភូមិ​រវៀង ឃុំ​រវៀង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ៥.​ឈ្មោះ ប៊ុន ស៊ីម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អាជីវករ មាន​ទីលំនៅ ភូមិ​រវៀង ឃុំ​រវៀង ស្រុក​ព្រៃ កប្បាស ខេត្តតាកែវ ៦.​ឈ្មោះ វៀង យ៉ឹ​ង​ជូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នកទិញ​អេតចាយ មាន​ទីលំនៅ ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ៧.​ឈ្មោះ អោ ធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ ភូមិ​គ្រាំង​អំពិល ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។20141208_091904

ករណី​ល្បែងស៊ីសង​ជល់​មាន់​ខាងលើ នេះ​ត្រូវបាន​បង្ក្រាប​កាលពី​ថ្ងៃទី​07-12-2014 នៅ​ចំណុច​ភូមិ​រវៀង ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ យោងតាម​ប្រភព​មួយ បាន​បង្ហើប​ប្រាប់​កម្ពុ​ជាថ្មី​ថា​៖ អស់លោក​អាជ្ញា​ធ័​រ​មូលដ្ឋាន​មិនដែល​ចេញមុខ​ទៅ​បង្ក្រាប ទីតាំង​ជល់​មាន់​នោះឡើយ​ទើបតែ​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​២០១ ក្រោម​ការដឹកនាំ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តតាកែវ​ក្នុងការ​បង្ក្រាប​នោះ​ឃាត់​បាន​20141208_091815

មនុស្ស នៅនឹងកន្លែង​ចំនួន ៧​នាក់ រួម​នឹង​ម៉ូតូ ៧​គ្រឿង មាន់​ជល់ ៥​ក្បាល ហើយ​មន្ត្រី​ជំនាញ​អាវុធហត្ថ​ខេត្តតាកែវ បាន​បន្តថា​៖ ជនសង្ស័យ​និង​វត្ថុ​ទាំងនេះ នឹង​បញ្ជូនទៅអោយ​សាលាដំបូង​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​នេះហើយ ដើម្បី​ចាត់ការ​បន្តទៅទៀត ៕
(​វាសនា​តាកែវ​)