​អា​សង់​ទ្រី​ម​ពី​គ្រឿង​មុខ​គ្នា​លើផ្លូវ​ជាតិ​ធ្ងន់​មួយ​ស្រាល​មួយ​ភាគី​ខាង​ត្រូវសុំ​យក​ម៉ូតូ​ទៅ​ជួសជុល​វិញ​សុំ​មិន​ប្តឹង​ទា​សំណង​

0

​ខេត្តពោធិសាត់​; អា​សង់​ហុងដា​ទ្រី​ម​ពី​គ្រឿង​បាន​បុក​គ្នា​មួយ​ទំហឹង​នៅលើ​ផ្លូវជាតិ​លេខ​៥ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ និង ស្រាល​ម្នាក់ ឯ​ម៉ូតូ​បាន​ខូចខាត​ទាំងសងខាង ដោយសា​តែ​បុរស​ដែល​របួសធ្ងន់ មិន​គោរព​ច្បាប់​ចរាចរណ៍​លើ​គំនូស​ផ្លូវ​អទិភាព តែ​ករណីនេះ​មិន​រំខាន​ដល់​សមត្ថកិច្ច​

នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្នុងកា​ទា​សំណង​ឡើយ ដោយសា​តែ​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍​នោះ យល់ឃើញ​បុរស​បង្ករ​នោះ​របួសធ្ងន់ ក៍​សុំ​បញ្ចប់​រៀងខ្លួន​យក​ម៉ូតូ​សងខាង​ទៅ​ជួលជុល​៕image (2)

ហែ​តុ​ការណ៍​នេះ​បានក់​ត​ឡើង​កាលពី​វេលា​មោ​៉​ង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតក្នុង​ភួ​មិ​អូ​អាច់​កុក ឃុំ​អូ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិសាត់ ឯ​ជនរងគ្រោះ​នោះ​ត្រូវបាន​លោក លឹម សិ​ម នាយ​ប៉ុ​រដ្ឋបាល​អូ​សណ្ដាន់​ប្រាប់ថា​ទី​១​ឈ្មោះ មែ​៉​ន សារឿន អាយុ​៦៨​ឆ្នាំ​រង​បួស​ធ្ងន់ធ្ងរ​មាន​ទីលំនៅ​ភួ​មិ​កើត​ហែ​តុ​ខាងលើ​៕ ទី​២​ឈ្មោះ ស៊ុំ សន អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភួ​មិ​ថ្មី ឃុំ​បឹង​កន្ទួត ស្រុក​ក​ហរ​គរ ខេត្តពោធិសាត់​៕image

លោក លឹម សិ​ម បាន​ឲ្យ​ដឹងថា​លោក​បានឃើញ​ហែ​ត​ការណ៍​នេះ​ផ្ទាល់​ភ្នែក ពីព្រោះ​ប៉ុ​ស្ត៍​រដ្ឋបាល​នៅក្បែរ​ចំនុច​នោះ ដោយ​ដំបូង​គឺមាន​បុរស​ពី​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ប្រភេទ​ហុងដា​ទ្រី​ម​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ពោធិសាត់​១A ៥៤ ៦៨ លើផ្លូវ​ជាតិ​លេខ​៥​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម​លើផ្លូវ​អទិភាព ៕ ស្រាប់តែ​មកដល់​ចន្លោះ​គីឡូ​មែ​៉​ត​លេខ​១៦៤​និង​១៦៥​កន្លែង​កើត​ហែ​ត​ខាងលើ ត្រង់ចំនុច​ផ្លូវ​ឆ្លងកាត់​ទៅ​ផ្លូវលំ​ផង ក៍មាន​បុរស​ពី​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ហុងដា​ទ្រី​ម​ពណ៍​ខ្មៅ​ដែរ​ពាក់​ស្លាក់​លេខ​ពោធិសាត់​១B ៦៨ ១៥ បាន​បើក​ចេញពី​ផ្លូវលំ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៍​មកដល់​ចំនុច​កើត​ហែ​ត​ដែរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយបាន​ឆ្លង​ផ្លូវជាតិ​មិនបាន​មើល​ឆ្វេង​ស្ដាំ មិន​គោរព​សិទ្ធិ​ដល់​អ្នកធ្វើ​ចរាចរណ៍​លើផ្លូវ​អទិភាព ក៍​បើក​ឆ្លង​ផ្​ូ​វ​ជាតិ​នោះ​ភ្លាម ក៍​ត្រូវ​បុរស​បើក​លើផ្លូវ​អទិភាព​នោះ​មិនដឹង​គេច​ទៅណា ព្រោះ​វាក់​គ្នា​ប្រហែល​១០​ម៉ែត​ហើយក៍​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ មាន​របួសធ្ងន់​និង​ស្រាល​តែម្ដង ដោយ​ម៉ូតូ​ទាំងសងខាង​ខូចខាត​យា​៉​ង​ដំណំ ៕image (1)

លោក លឹម សិ​ម បន្តថា​ដោយសា​តែ​បុរស​បង្ករ​រងរបួស​ធ្ងន់​ខ្លាំង ទើប​ភាគី​ម្ខាង​ទៀត​ដែល​របួសស្រាល​ហើយ​ខូចខាត​ម៉ូតូ​មួយ​កំណាត់​មុខ​ក៍ដោយ មិន​រំខាន​ដល់​នគរបាល​ចរាចរ​ណ៍​ទេ ក៍​សុំ​យក​ម៉ូតូ​របស់ខ្លួន​ទៅ​ជួសជុល​ឡើងវិញ ដោយ​មិន​ប្ដឹង​ទា​សំណង់​អ្វី​ពី​ជនបង្ករ​គ្រោះថ្នាក់​ក្នុង​ឧ​ប្ប​ហែ​ត​នេះឡើយ​៕