​នៅ​វិទ្យាល័យ​ភ្នំ​ធំ​បានធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​វិទ្យាល័យ​ភ្នំ​ធំ​ស្ថិតនៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​ទាំងអស់នេះ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ស្ថានទូត​ជប៉ុន​។​ពិធី​សម្ពោធ​

សមិទ្ធិផល​នានា​ក្នុង​វិទ្យាល័យ​ភ្នំ​ធំ​នោះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោកតា​កា​យូ​គិ​វ៉ា​ដា លេខាធិការ​ផ្នែក​នៃ​សេដ្ឋកិច្ច​ជំនួយការ​របស់​ស្ថានទូត​ជប៉ុន​ជា​ម្ចាស់​អំណោយ លោក​ឈើ​យ​ចាន់ណា ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ លោក​ឡុង​ពុន អភិ​បាក​ស្រុក​មង្គល​បូរី​ស្តីទី សិស្ស ប្រជាពលរដ្ឋ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។​image (2)

លោក​ឡុង​ពុន​បាន​ឡើងរាយការណ៍​អំពី​សមិទ្ធិផល​ដែល​កើតមានឡើង​ក្នុង​វិទ្យាល័យ​នេះ​ថា​ថ្ងៃនេះ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​ទាំងអស់នេះ​រួមមាន អាគារ​សិក្សា​ថ្មី​២​ខ្នង ស្មើ​និង​១០​បន្ទប់​និង​មាន​បំពាក់គ្រឿងសង្ហារឹម​គ្រប់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជន​ជប៉ុន​តាមរយះ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ទីចាត់ការ​មួយ​ខ្នង​មាន​ទំហំ ២០​គុណ​២៣​និង​សមិទ្ធិផល​ផ្សេងៗ​ជាច្រើន​ទៀត សរុប​ជា​ទឹកប្រាក់​អស់​១៩៩.៥៧៨​ដុល្លា​។​អាគារ​សិក្សា​ថ្មី​នេះ​ចាប់​កសាង​នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៣​សាងសង់​រួច​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​៧០១៤​និង​អាគារ​ទីចាត់ការ​ថ្មី​ធ្វើ​រួច​នៅ​ឆ្នាំ​២០១៤​និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវថ្ងៃនេះ​។​image (1)

លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍​ក្នុង​កម្ម​ពិធី​នោះដែរ​ថា​សិស្សសាលា​គឺជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ពិសេស​ក្នុងការ​ក្រេប​យកចំណេះ​ដឹង​និង​ចំណេះវិជ្ជា​ដើម្បី​ឲ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​មាន​សម​ត្តភាព​ក្នុង​ការបំរើ​ប្រទេសជាតិ​មាតុភូមិ​និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​នាពេល​អនាគត​។​សិស្ស​ទាំងអស់​ត្រូវ​រៀន​ដើម្បី​ចំណេះដឹង រៀន​ដើម្បី​ចំណេះធ្វើ រៀន​ដើម្បី​សីល​ធ៌​ម​ល្អ រៀន​ដើម្បី​រួមរស់​ជាមួយគ្នា​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​image (3)

លោក​បាន​ផ្តាំផ្ញើ​លោកគ្រូ​និង​អ្នកគ្រូ​ពិសេស​លោកនាយក​សាលា​ត្រូវ​ចូលរួម​ថែរក្សា​នូវ​អាគារ​ថ្មី​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​ឲ្យ​បាន​គង់វង្ស​បានយូ​អង្វែង​និង​អំពាវនាវ​ដល់​មាតាបិតា​និង​អាណាព្យាបាល​សិស្ស​ទាំងអស់​សួ​ម​ជួយ​ជម្រុញ​កូនចៅ​ឲ្យ​ទៅ​រៀនសូត្រ​ឲ្យ​បាន​គ្រប់គ្នា​៕image