​ប្រជាពលរដ្ឋ​និង​តាជី​ដូនជី​នៅ​ភូមិ​ភ្នំ​ធំ​មានប្រតិកម្ម​និង​ក្រុមហ៊ុន​កិន​ថ្ម​បិតផ្លូវ​ទៅកាន់​ល្អាង​កី​ដែល​ជាទីគោរព​សកា​រះ​បូជា​របស់​ពួកគាត់​

0

​ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​តាជី​និង​យាយជី​មានប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក​សិ​ដ្ថា​ន​កិន​ថ្ម​មួយកន្លែង​ដែល​កំពុង​បង្ក​ភាពគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចូលទៅ​ទស្សនា​និង​គោរព​ពិធីសា​កា​រះ​បូជា​ផ្សេងៗ​នៅក្នុង​ល្អាង​កី​ដែល​គេ​ជឿថា​មាន​បារមី​តាម​ថែរក្សា​

ប្រជាពលរដ្ឋ​ដែល​បាន​ចូលមក​បន់ស្រន់​បួងសួង​សុំ​សេចក្តីសុខ​។​ល្អាង​កី​ដែលមាន​បារមី​ដែល​ប្រជាពលរដ្ឋ​កំពុង​តែមាន​ជុំនឿ​ថា​មាន​បារ​មីនោះ​ស្ថិតនៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​image (2)

លោកតា​ណ​ម ដែលជា​គ​ណះ​ក​ម្មា​ធិ​ការ​អាចារ្យ​វត្តភ្នំ​ធំ​បាន​និយាយថា​គាត់​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​និង​ធ​ម្មា​ការ​ខេត្ត​សាងសង់​អាស្រម​និង​ផ្លូវ​សំរាប់​ធ្វើដំណើរ​ទៅកាន់​ទី​សា​កា​រះ​នោះ​ដែល​គេ​ជឿថា​ជា​ល្អាង​ដែលមាន​ប្រ​វត្ត​ដែល​ហៅ​ឈ្មោះថា​ល្អាង​កី​នេះ​ផងដែរ​តែ​មិនដឹងថា​គណ​ក​ម្មា​ខេត្ត​ទាំ​នោះ​គិត​យ៉ាងណា​។​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឆុន​ចំរើន អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ​ភូមិ ភ្នំ​ធំ ឃុំ​អូ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​ល្អាង​នោះ​គឺមាន​គុហារ ព្រះឥន្ទ កោ​ស្សី ហៅ​ល្អាង​កី ដែលជា​ល្អាង​មួយ​ស្ថិតនៅលើ​កំពូលភ្នំ​ធំ​ដែល​ប្រជាពលរដ្ឋ​មានជំនឿថា​និង​មាន​បារមី មាន​ម្ចាស់​ស្រុក​ថែរក្សា​ពួកគាត់​តែងតែ​យក​ដ​ង្វា​យមក​ថ្វាយ​និង​គោរពបូជា​និង​នាំគ្នា​ទៅលេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ធំៗ​ជាដើម ហេតុដូច្នេះ​ហើយ​គាត់​សុំ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​កិន​ថ្មភ្នំ​ធំ​ជួយ​បើកផ្លូវ​ដែល​នៅជាប់​និង​ការដ្ឋាន​របស់លោក ណុប​ទូច នេះ​ផង​។​image

ការ​កន្លងមក​ម្ចាស់​ការដ្ឋាន​មិន​ព្រម​ឲ្យ​ពួកគាត់​ដើរ​ឆ្លងកាត់​ចូលទៅ​ល្អាង​នេះឡើយ ដោយ​លើកឡើងថា​ខ្លាច​គួ​ក​គាត់​លួច​សំភា​រះ​ក្នុង​ការដ្ឋាន​កិន​ថ្ម​ហើយ​មានពេលខ្លះ​ត្រូវបាន​កូនប្រុស​ម្ចាស់​ការដ្ឋាន​ប្រលែង​ឆ្កែ​ឲ្យ​មក​ខាំ​តាជី​និង​យាយជី​និង​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទៀតផង​ដោយនិយាយ​ថា​ខាំ​អ្នកណា​ខាំ​ទៅ​អញ​មិន​ខ្វល់​ឡើយ​។​ឆ្លើយតប​និង​ការស្នើរ​សុំ​ធ្វើ​ផ្លូវ​ឡើងទៅ​ល្អាង​របស់​ប្រជា​ពលរ​យាយជី​និង​តាជី​នោះ​លោក​ណុប​ទូច​ដែលជា​ម្ចាស់​ការដ្ឋាន​បាន​និយាយ​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​គួរតែ​ធ្វើដំណើរ​ឡើង​តាមផ្លូវ​ខាងជើង​ទៅ​មិនគួរ​ឡើង​តាមផ្លូវ​ខាងជើង​នោះទេ​ព្រោះ​ផ្លូវ​នេះ​នៅក្បែរ​និង​ការដ្ឋាន​កិន​ថ្ម​ដែលមាន​ទាំង​image (1)

រថយន្ត​ដឹក​ថ្ម​ធំៗ​និង​គ្រឿងចក្រ​ផ្សេង​កំពុងដំណើរការ​វា​អាចធ្វើ​ឲ្យ​ពួកគាត់​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ម្យ៉ាងវិញទៀត​ខ្លាច​បាត់​សំភា​រះ​ក្នុង​ការដ្ឋាន​នេះ​ទៀតផង​។​គួ​បញ្ជាក់​ផងដែរ​ថា​ថ្មភ្នំ​តូច​និង​ភ្នំ​ធំ​ក្នុង​រយះពេល​ជាង​៣​ទស្ស​វត្ត​ន៍​កន្លងមកនេះ​ត្រូវបាន​ក្រុមហ៊ុន​កិន​ថ្ម​បានដាក់​រំសេវ​បំផ្ទុះ​យក​ថ្មយក​កិន​លក់​ស្ទើរតែ​រលាយ​អស់​ថ្ម​ពី​ភ្នំ​រហូតមកដល់​សព្វថ្ងៃ​នេះ​ជាក់ស្តែង​ដូច​ក្រុមហ៊ុន​ណុប​ទូ​នេះ​ជាដើម​សព្វថ្ងៃ​ក្រុមហ៊ុន​នេះ​កំពុង​កិន​ថ្ម​លក់​យ៉ាង​អាណាធិបតេយ្យ​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយថា​ទៅ​ថ្ងៃ​អនាគត​ភ្នំ​ទាំង​២​នេះ​ប្រាកដជា​រាប​ដល់​ដី​បាត់​ក្នុង​ផែនទី​ជាមិនខាន​ឡើយ​ក្មេងជំនាន់ក្រោយ​ពុំ​ដឹងថា​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​មាន​ភ្នំ​ប៉ុន្មាន​នោះឡើយ​ក្នុង​ផែនទី​នោះឡើយ​៕