ជនជាតិខ្មែរ​ម្នាក់​ត្រូវ​ថៃ​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​ចំនួន​2000​គ្រាប់​

0


​បាត់ដំបង​: ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ដែល​ប្រព្រឹត្តឡើង​ដោយ​ជនជាតិខ្មែរ​ម្នាក់​និង​មាន​គ្រាប់​​ថ្នាំញៀន​រហូតដល់​2000​គ្រាប់​ត្រូវបាន​តម្រួត​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី 7-12-14 វេលា​ម៉ោង​11​យប់​​ខណ​:​ដែល​ជនសង្ស័យ​ចុះ​ពី​រថយន្តក្រុង​នៅត្រង់​ចំណត​ស្រុក​ក្លែង ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​. ។​

គួរ​រំលឹក​ដែរ​ថា​កាលពី​អំឡុង​ប៉​ន្មា​ន​ខែ​មុននេះ​ក៏មាន​ករណី​ឃាត់ខ្លួន​ជនជាតិខ្មែរ​ម្នាក់​នៅត្រង់​​ចំនុច​ដដែល​នេះដែរ​ដែល​កាលនោះ​មុខសញ្ញា​គឺជា​មន្ត្រីនគរបាល​មាន​នាទី​ជា​អនុប្រធាន​ផ្នែក​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ការឃាត់ខ្លួន​នេះ​គឺជា​វិធីសាស្ត្រ​អូសទាញ​​ពី​សំណាក់​ជនជាតិ​ថៃ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​ជិត​2000​គ្រាប់​ដែរ​. ។image (1)

លុះ​នៅពេលនេះ​ក៏​មិន​ខុសពី​លើក​មុន​ដែរ​ព្រោះ​ពេលដែល​មុខសញ្ញា​សង្ស័យ​បាន​ចុះ​ពី​​រថយន្តក្រុង​ភ្លាម​គឺមាន​តម្រួត​ថៃ​នៅ​រង់ចាំ​ស្វាគមន៍​នៅ​ទីនោះ​តែម្តង​ដោយ​នៅលើ​ខ្លួនប្រាណ​មាន​​ជាប់​ទៅជា​មួយ​នូវ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​2000​គ្រាប់​. ។

បើតាម​ប្រភព​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ថៃ​បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ នួន វ៉ាន់ឌី​​ភេទ​ប្រុស អាយុ​40​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត ដោយ​បច្ចុប្បន្ន​ស្នាក់នៅ​ជា​បណ្តោះ​​អាសន្ន​នៅ​ចំនុច​ផ្សារ​ឡែ​ម ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង និង​មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត​ដឹក​ផ្លែឈើ​អោយគេ លុះ​ក្រោយមក​ក៏​បែកគំនិត​រក​សុ​ី​គ្រឿងញៀន​តែម្តង ដោយ​មុខសញ្ញា​រូបនេះ​បាន​នាំ​គ្រឿងញៀន​ចេញ​តាម​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង​. ។image

ប្រភព​ដដែល​បាន​អះអាងថា បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​កំពុង​បំពេញ​សំណុំរឿង​ដោយ​ដាក់ពន្ធនាគារ​​នៅក្នុង​ប្រទេស​ថៃ​តែ​ម្តងនេះ​បើ​យោងតាម​និតិ​វិធី​របស់​ប្រទេស​នីមួយៗ​គឺ​មិន​អនុញ្ញាតិ​ប្រគល់​មកអោយ​
​កម្ពុជា​វិញ​ឡើយ​. ៕