ស្នងការ​នគរបាល​ខេត្ត​បន្ទា​យា​មានជ័យ​នឹង​ស្នើរ​ទៅ​អគ្គស្នងការ​ពិនិត្យ​លុបឈ្មោះ​មន្ត្រីនគរបាល​១៣​រូប​ចេញពី​ក្របខ័ណ្ឌ​

0


​បន្ទាយ​មាន​ជ័​យៈ លើកឡើង​ក្នុង​ពិធី​គោរព​ទង់ជាតិ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៨ ធ្នូ ២០១៤ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល​ចំនួន​១៣​រូប នឹងធ្វើ​សំណើរ​ទៅ អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ។​

​លោក អាត់ ខែម បាន​អោយដឹងទៀតថា ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ការគ្រប់គ្រង​កំលាំង និង​ការទប់ស្កាត់​បង្ក្រាប​រាល់​បទល្មើស ទាំង​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ ក្នុងនោះ​ឃើញថា អំពើរ​ដែល​នគរបាល​បានធ្វើ​កន្លងមក​ដូចជា​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន បំបែកសំបុក​ចោរលួច​ម៉ូតូ និង​ការងារ​សណ្តាប់ធ្នាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់ និង​អោយ​តំលៃ​លើ​ប៉ូលីស ខុសពី​មុន​ដែល​ពួកគាត់​មិន​ទុកចិត្ត និង​តែង​វាយតំ​លៃ​ផ្លូវ​មិនល្អ​មកលើ​សមត្ថកិច្ច ។photo 4

ចំពោះ​ការដែល ស្នើរ​សុំ​លុប​មន្ត្រីនគរបាល​ចំនួន​១៣​រូប​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ខេត្តបន្ទាយមានជ័យ ព្រោះតែ​គណៈ​ស្នងការ​បាន​រង​ឃើញ​នូវ​មន្ត្រី​១៣​រូប ដែល​ពុំដែល​មក​ធ្វើការ​ហើយ​ការ​លុប​នេះ​ផងដែរ​ធ្វើយ៉ាងណា​អោយបាន​មុនពេល​ដែល​ខាង​ធា​នាគា​បញ្ជូន​ឈ្មោះ​សម្រាប់ធ្វើ​កាត ATM ទៅ​អគ្គស្នងការ ។photo 2

ជាមួយគ្នានេះ​ផងដែរ លោក​បានស្នើរ​សុំអោយ​នគរបាល​ម្នាក់​ត្រូវ​ធ្វើជា​សន្តិសុខ​ម្នាក់ រាយការណ៍​នៅ​សភាព​ការ​ទាំងឡាយ​ដែល​កើតឡើង ហើយ​រួមគ្នា​លុបបំបាត់​ភាពអយុត្តិធម៌ ដោយ​ងាក​មក​គិតពី​រឿង​ផលប្រយោជន៍ សង្គម និង​ពលរដ្ឋ ដើម្បីអោយ​ពលរដ្ឋ​កាន់តែ​មាន​ទំនុប​ទុកចិត្ត​លើ​ប៉ូលីស ៕​image photo 3