ខេត្តព្រះសីហនុកាលពីរាត្រីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ អង្គការជំហានដំបូង Frist Step សហការជាមួយអង្គការម្លប់តាប៉ាង បានរៀបចំការប្រគំតន្ត្រីលើកទី៥ ទិវាអន្តរជាតិសម្រាប់មនុស្សប្រុសរួចជីវិតពីការរំលោភបំពានផ្លូវភេទ នៅបរិវេណសួនច្បារមុខមន្ទីរទេសចរណ៌ខេត្តព្រះសីហនុ ស្ថិតក្នុង
សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុ ។
លោក ព្រំ ថេត អនុប្រធានអង្គការម្លប់តាប៉ាង បានមានប្រសាសន៌បញ្ជាក់ឪ្យដឹងថា អង្គការជំហានដំបូង បានសហការជាមួយអង្គការម្លប់តាប៉ាង ដើម្បីរៀបចំឪ្យមានវេទិការនៃការប្រគំតន្ត្រីជារាងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺជាលើកទី៥ ក្នុងទិវាអន្តរជាតិសម្រាប់មនុស្សប្រុស រួចជីវិតពីការរំលោភបំពានផ្លូវភេទ ។
ការរៀបចំប្រគំតន្ត្រីនាពេលនេះ គឺមានគោលបំណង ដើម្បីអប់រំផ្សព្វផ្សាយជាសាធារណះឪ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងទីក្រុងទេសចរណ៌តំបន់ឆ្មេរមួយនេះ ឪ្យបានយល់ដឹងអំពីកលល្បិចរបស់ជនខិលខូច និងការរងគ្រោះរបស់មនុស្សប្រុសពីការរំលោភបំពានផ្លូវភេទ ជាពិសេសកុមារ៉ា ដែលគេគិតថា កុមារ៉ាពុំត្រូវបានគេរំលោភបំពានផ្លូវភេទនោះឡើយ ក៌ប៉ុន្តែជាកាពិតមានកុមារ៉ាជាច្រើននាក់ត្រូវបានរងគ្រោះ ដោយគេយកទៅរំលោភបំពាន និងបៀតបៀនផ្លូវភេទ ដែលមានការឈឺចាប់ផ្លូវចិត្ត ផ្លូវភេទ និងរាងកាយដូចជា
មនុស្សស្រីជារាងរាល់ឆ្នាំ ដូចនេះរាល់ការរំលោភបំពានគ្រប់រូបភាពគឺជាអំពើរខុសច្បាប់មួយយ៉ាងធ្ងន់ធ្ងរណាស់ ដូច្នេះប្រសិនបើលោកអ្នកបានឃើញករណីកុមាររងគ្រោះ ឬកុមារងាយរងគ្រោះ ឬករណីផ្សេងៗទៀត សូមមេត្តាទំនាក់ទំនងរាយការណ៌បន្ទាន់មកកាន់មន្ត្រីមានសមត្ថកិច្ចដែលនៅជិតលោកអ្នក ដើម្បីចាត់វិធានទប់ស្កាត់ នឹងជួយសង្គ្រោះកុមារឪ្យរួចផុតពីការរំលោភបំពានផ្លូវភេទតាមគ្រប់រូបភាពឪ្យបានទាន់ពេលវេលា ។
បន្ទាប់មកអង្គការទាំងពីរ ក៌បានប្រគល់រង្វាន់ដល់កុមារដែលមានស្នាដៃល្អក្នុងការគូរគំនូពីលេខ១ ដល់លេខ៣ ផងដែរ ៕ 




































