​អ្នកទោស​ម្នាក់​គាស់​ដំបូល​ប៉ុនប៉ង​រត់​គេ​ខ​ខ្លួន​មិនបាន​សម្រេច ក៌​សម្រេចចិត្ត​ ​យក​អំបែង​កញ្ចក់​អាល​ករ​ធ្វើអត្តឃាត​ខ្លួន​

0

​ខេត្ត​ព្រះសីហនុ ​ ​ពិរុទ្ធជន​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ជាប់ចោទ​ពីបទ​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ដោយ​អាករ​ទាំងសងខាង​សម្លាប់ខ្លួន បន្ទាប់ពី​ជន​រូបនេះ​ប៉ុនប៉ង​ហែក​ដំបូល​ប៉ុស្តិ​សុខភាព​ក្នុង​ពន្ធនាគារ មិនបាន​សម្រេច​កាលពី​យប់​ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ​ឆ្នាំ​២០១៤ ប៉ុន្តែ​

ការប៉ុនប៉ង​គាស់​ដំបូល និង​ការធ្វើអត្តឃាត​នេះ ត្រូវបាន​ឆ្នាំ​ពន្ធនាគារ​ធ្វើការ​ទប់ស្កាត់​ប និង​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា ។​IMG-20141207-WA0003

លោក សំ សុផល ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បាន​ឪ្យ​ដឹងថា ជន​ជាប់ឃុំ​ដែល​ប៉ុនប៉ង​ហែក​ដំបូល​លួច​រត់ និង​ធ្វើអត្តឃាត​ខ្លួនឯង ជា​ជនជាតិ​រុស្ស៊ី មានឈ្មោះ KAVANDIKOV ROSHAN ភេទ​ប្រុស បានធ្វើ​សកម្មភាព​គាស់​ដំបូល​ប៉ុស្តិ​សុខភាព ប៉ុនប៉ង​រត់គេចខ្លួន​តែ​មិនបាន​សម្រេច​ក៌​ធ្លាក់​មកក្រោម​វិញ ផ្អើល​ដល់​មន្ត្រី​ពន្ធនាគារ កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ និង​មាន​របួស​ដៃ​ដោយសារ​មុត​នឹង​បន្លា​លួស មន្ត្រី​យើង​ក៌​បាន​យកមក​ព្យាបាល និង​រំ​របួស​រួច​ដាក់​នៅ​ប៉ុស្តិ​សុខភាព​វិញ ។IMG-20141207-WA0006

រហូតដល់​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃ​ដដែល ជនល្មើស​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​យក​អំបែង​កញ្ចក់​មក​អាក​រ​ខ្លួនឯង​ទាំងសងខាង បណ្តាល​ឪ្យ​មាន​របួស​ហូរឈាម ភ្លាមៗ​នោះ​មន្ត្រីរ​យាម​ប្រចាំការ​នៅក្បែ​កន្លែងកើតហេតុ ក៌​បាន​បញ្ជូន​ជនល្មើស​ខាងលើ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ។IMG-20141207-WA0005

​ ​លោក សុខ ផន អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ទីតាំង​កន្លែង​កើត​ព្រមទាំង​បានធ្វើ​ការអប់រំ​ណែនាំ​ដល់​ជន ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំងអស់ ឪ្យ​គោរព​អនុវត្តតាម​វិន័យ​ពន្ធនាគារ ចៀសវាង​លួច​គាស់ ឬ​រត់គេចខ្លួន​ជាហេតុ​នាំ​ឪ្យ​មាន​ស្ថាន​ទម្ងន់ទោស​មួយកម្រិត​បន្ថែមទៀត ប្រសិនបើ​យើង​បាន​ប្រព្រឹត្ត និង​អនុវត្ត​អំពើ​ល្អ​ក្នុង​ពន្ធនាគារ យើង​ធ្វើ​ការសុំ​សម្រាលទោស ព្រោះ​នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំមាន​ពិធីបុណ្យ​ធំៗ​ចំនួន​៣​ដង ក្នុង​ការជួយ​សម្រាលទោស ដូចជា​បុណ្យចូលឆ្នាំ បុណ្យចំរើនព្រះជន្ម និង​បុណ្យអុំទូក បណ្តែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក​។IMG-20141207-WA0007

​លោក រៀម ច​ន្ទ័​មុន្នី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានផ្តល់​យោបល់​ដល់​ប្រធាន​មន្ទីរ​ពន្ធនាគារ ឪ្យ​ពង្រឹង​ការ​យាមកាម​កាន់តែ​ប្រសើរ​បន្ថែមទៀត និង​បំផុស​ធ្វើយ៉ាងណា​កុំ​ឪ្យ​ជនល្មើស​មាន​ឪ​កាស​លួច​គាស់ ឬ​លួច​រត់គេចខ្លួន​ចេញពី​ពន្ធនាគារ​បាន ជាពិសេស​ត្រូវ​សហការ​ជាមួយ​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា ។IMG-20141207-WA0004

លោក​ក៌​បានធ្វើ​ការអប់រំ​ដល់​ទណ្ឌិត សូម​កំ​ប៉ុនប៉ង​លួច​រត់គេចខ្លួន ចេញពី​ពន្ធនាគារ​ព្រោះ​ការ​គាស់ ឬ​លួច​រត់​ចេញពី​ពន្ធនាគារ​នាំ​តែ​ជាប់​ទោសទណ្ឌ​ថែម​មួយកម្រិត​ទៀត ក្នុង​ខ​ណះ​ពេលដែល​បងប្អូន​ទាំងអស់​កំពុង​ហាត់ពត់ លត់​ដំ​កែខ្លួន ឪ្យ​ក្លាយជា​មនុស្ស​ល្អ មនុស្ស​ថ្មី​រស់នៅក្នុង​គ្រួសារ និង​សង្គមជាតិ​វិញ ៕​ ​