​ប្រជាពលរដ្ឋ​រស់នៅ​ស្មាច់​ដែង​សម្តែង​ការ​ព្រូ​យ​បារម្ភ​ចំពោះ​ការ​គ្រប់​ ​គ្រង​ដី​តំបន់​ឧឡា​ជាតិ​រាម​

0

​ខេត្ត​ព្រះសីហនុៈ​ប្រជា​ពល​រស់​រស់នៅ​ផ្សារ​ស្មាច់​ដែង​ឃុំ​រាម​បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារម្ភ​ចំពោះ​ការ​គ្រប់​គ្រង់​ដី​ព្រែ​តំបន់​ឧឡា​ជាតិ​រាម​ដោយ​គេ​សង្កេតឃើញថា​ដី​ព្រែ​ឈើ​ដ៍​ស្រស់បំព្រង​នៅ​ជិត​វត្ត​សមាធិ​ក៍​ដូចជា​ក្នុង​តំបន់​មួយ​ចំនូ​ន​ទៀត​ពីរ​មួយថ្ងៃ​ទៅមួយថ្ងៃ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ការបំផ្លាញ​ព្រែ​

ឈើ​ទាំងនោះ​រំលោភបំពាន​វាទី​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​ឯកជន​យ៉ាង​រំគៀល​។​20141206_111535_resized (1)

​.​ជុំវិញ​បញ្ហារ​នេះ​ក្រុម​ប្រជាពលរដ្ឋ​ដ៍ដែល​បានធ្វើការ​ចោទប្រកាន់​និង​ដាក់បន្ទុក​ត្រង់ៗ​ទៅលើ​ក្រុមមន្ត្រី​បរិស្ថាន​ដែលមាន​តូ​នាទី​នៅ​ឈរជើង​ការពារ​ដី​តំបន់​ឧឡា​ជាតិ​រាម​ថា​ទង្វើ​បែបនេះ​ជាការ​មិន​ទ​ទូល​ខុសត្រូវ​ឬ​ក៍​អាច​និយាយបានថា​ជាការ​ឃុបឃិត​គ្នា​ប្រ​ព្រ​តិ្ត​អំពើ​ពុករ​លូ​យ​ជាមួយនិង​ក្រុម​ជនខិលខូច​ទើបបានជា​សកម្មភាព​កាប់បំផ្លាញ​ព្រែ​ឈើ​តំបន់ហាមឃាត់​នេះ​ចេះតែ​កើតមាន​ឡើងជា​ហូរហែរ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​គ្មាន​ការទប់ស្កាត់​ដូចនេះ​។​20141206_111526_resized_1
​ ​.​លោក​នូវ​កា​រុន​.​នាយក​គ្រប់​គ្រង់​តំបន់​ឧឡា​ជាតិ​រាម​ជុំវិញ​បញ្ហារ​ខាងលើនេះ​លោក​បាន​ទ​ទូល​ស្គាល់​ថា​ពិត​ជាមាន​ភាពអនាធិបតេយ្យ​លប់​លូច​ចូល​ការបំផ្លាញ​ព្រែ​ឈើ​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។​ដោយ​បញ្ហារ​នេះ​លោក​បាន​ឲ្យ​មន្ត្រី​ក្រោម​ឧ​វាទ​ចុះទៅពិនិត្យ​និង​ធ្វើការ​ហាមឃាត់​ជាច្រើនលើក​រូ​ច​មកហើយ​ប៉ុន្តែរ​ក្រុម​ជនខិលខូច​ទាំងនោះ​ពូកគេ​ហាក់​មិនមាន​ការខ្លាច​ក្រែង​អ្វី​នោះឡើយ​ជាក់ស្តែង​ដូចជា​ដី​តំបន់​ជិត​វត្ត​សមាធិ​នេះ​តែម្តង​។​លោក​នូវ​កា​រុន​.​បានធ្វើការ​បញ្ជាក់ថា​ដី​ចំណុច​ជិ​វត្ត​សមាធិ​នេះ​គឺជា​ដី​ស្ថិតនៅ​អនុ​ក្រិ​ត្យ​ឧឡា​ជាតិ​រាម​ដូចនេះ​បុគ្គល់​ណា​ដែលមាន​ការពា​ក់ព​ន្ធ័​ចូលទៅ​កាន់កាប់​ទន្ទ្រាន​កាប់បំផ្លាញ​ព្រែ​ឈើ​យក​ដី​តំបន់​នោះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​វា​ជា​អំពើ​ខុសច្បាប់​ទាំង​ស្រង់​ហើយ​។​
​ ​.​ដោយឡែក​សំរាប់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​កំពង់​តាំងទី​នៅក្នុង​តំបន់ហាមឃាត់​ខាងលើ​ជាពិសេស​តំបន់​ជិត​វត្ត​សមាធិ​បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នកយក​ព​ត៏​មានការ​សែត​.​ទូ​ទស្សន៍​ដោយ​ធ្វើការ​បញ្ជាក់ថា​នៅ​កន្លែង​ណា​ពូក​គាត់​មិនដឹង​ទេ​ប៉ុន្តែរ​សម្រាប់​ពូក​គាត់​ដែល​កំពង់តែ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​តំបន់​ជិត​វត្ត​សមាធិ​នេះ​មិនមែនជា​ប្រជាពលរដ្ឋ​ទើប​មក​រស់នៅ​ថ្មីៗ​ទេ​ឬ​ទើប​មក​កាប់ឆ្ការ​ព្រែ​នោះដែរ​គឺ​ពូក​គាត់​បានមក​រស់នៅក្នុង​តំបន់​នេះ​តាំងពីរ​ឆ្នាំ​១៩៩៣​មក​ម្លេះ​និង​មានការ​ទ​ទូល​ស្គាល់​ពី​អជ្ញាធរ​មួលដ្ឋាន​ផងដែរ​។​ហើយ​បច្ចុប្បន្ន​ពូក​គាត់​បានដាក់​ពាក្យ​ស្នើរ​សុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ​សាលាខេត្ត​ព្រះសីហនុ​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​កាត់​ខ្វៀ​ល​ដី​ចំណុច​នេះ​ចេញពីរ​តំបន់​អនុ​ក្រិ​ត្យ​ឧឡា​ជាតិ​រាម​ផ្តល់​កម្មសិទ្ធិ​ដល់​ពូក​គាត់​បានរស់នៅ​ស្របច្បាប់​រូ​ចរាល់​អស់ហើយ​ប៉ុន្តែរ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់បាន​ទ​ទូល​លទ្ធផល​នៅឡើយ​ទេ​។​20141206_111535_resized
​ ​.​អ្វីដែល​ប្រជាពលរដ្ឋ​រស់នៅ​ផ្សារ​ស្មាច​ដែង​សម្តែង​ការ​ព្រូ​យ​បារម្ភ​នោះ​គោលបំណង់​របស់​ពូ​កាត់​គឺ​ចង់​ថែរក្សា​ការពារ​ដី​ឧឡា​ជាតិ​រាម​ដែលជា​សម្បត្តិ​ធន់​ធាន​ធម្មជាតិ​របស់​រដ្ឋ​ឲ្យ​បាន​គង់​វ​ង្យ​តែ​ប៉ុ​ណ្ណុះ​ដូច​ច្នេះ​ជុំវិញ​បញ្ហារ​នេះ​សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន​មេត្តា​បញ្ជូន​មន្ត្រី​អធិការកិច្ច​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​ម្តង​ហើយ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ដែលមាន​ការពាក់​ព​ន្ធ័​ជាពិសេស​គឺ​មន្ត្រី​បរិ​ស្ថាប​ដែលមាន​តូ​នាទី​គ្រប់​គ្រង់​តំបន់​ឧឡា​ជាតិ​រាម​នេះ​តែម្តង​៕​