​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ឆ្នាំ​២០១៤ ​នៅលើ​ទឺ​កដី​អង្គរ​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង​៨០០០​នាក់​កើន​ជាង​ឆ្នាំ​២០១៣

0

​សៀមរាប នៅមុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ​២០១៤ មាន​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់ កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​របស់ លោ​កប ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក​អភិបាលខេត្ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ព្រមទាំង​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​កីឡាករ កីឡា​ការី​មកពី​៧៩​ប្រទេស​ចូលរួម​ផងដែរ ។DSC_0170

​មានប្រសាសន៍​ក្នុង​ការបើក​ប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ឆ្នាំ​២០១៤ លោក​បណ្ឌិត ថោង ខុន ក៏បាន​គូសបញ្ជាក់ថា ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ឆ្នាំ​២០១៤ នៅ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​បាន​ប្រព្រឹត្តឡើង​នៅមុខ​ប្រាសាទអង្គរវត្ត​នេះ ក៏​ជា​យន្តការ​មួយ​ក្នុងការ​ទាក់ ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ព​គ្រប់​តំបន់​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង សម្បត្តិ​ធម្មជាតិ​កម្ពុជា​ផងដែរ ។DSC_0158

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ គឺជា​រៀងរាល់ឆ្នាំ​ត្រូវបាន​ប្រារព្ធ ធ្វើ​នៅមុខ​អង្គរវត្ត ដោយមាន​កីឡាករ កីឡា​ការី​ជាតិ អន្តរជាតិ​បាន​ចូលរួម​គាំទ្រ ។ ម្យ៉ាងទៀត​ក្នុង​ឆ្នាំ​២០១៤​នេះ ដោយមាន​កីឡាករ កីឡា​ការី​ដែល​បាន​ចូលរួម​ជាង ៨​ពាន់​នាក់ ហើយ​កីឡាករ កីឡា​ការី​បរទេស​ជាង ៥​ពាន់​នាក់ ដែល​មកពី​៧៨​ប្រទេស ហើយ​កម្ពុជា​ក៏មាន​កីឡាករ កីឡា​ការី ចូលរួម​ជាង​៣​ពាន់​នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៣ មានការ​កើនឡើង ។0005

លោក​បណ្ឌិត ថោង ខុន បាន​គូសបញ្ជាក់ថា តាមរយៈ​កីឡា​ទេសចរណ៍​នេះ បាន​បង្កើន​ស្មារតី សាមគ្គីភាព មិត្តភាព ក្នុងការ​ចូលរួម​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ដែល​ប្រកប​ទៅ ដោយ​សេចក្តីសុខ សុវត្ថិភាព និង ផ្តល់​ទស្សនទាន​កីឡា​ស្អាតស្អំ កីឡា​បៃតង ដើម្បី​កសាង​ពិភពលោក​មួយ​ដ៏​ល្អ ។ ឯកឧត្តម​បណ្ឌិត​ក៏បាន​បញ្ជាក់​ផងដែរ​ថា តាមរយៈ​កីឡា​ទេសចរណ​នេះ ក្នុង​កាល​ពេល​ថ្មីៗ​នេះ នៅ​ខេត្តសៀមរាប ក៏មាន​ធ្វើការ​រៀបចំ​កីឡា​អា​ម៉ា​ហ្សូ​ន ដែល​មានតែ​កីឡា​ការី មកពី​តំបន់​អឺរ៉ុប​ចូលរួម ក្នុងការ​បញ្ជាក់​ពី​ភាព​រីកចម្រើន​លើ វិស័យ​ទេសចរណ៍​តាមរយៈ​កីឡា​នេះ​។​ម្យ៉ាងទៀត​នៅ​ឆ្នាំ​២០១៥​យើង​នឹង​រៀបចំ​ខួប​២០​ឆ្នាំ នៃ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​ដោយមាន​កីឡាករ​កីឡា​ការី​ជាតិ អន្តរជាតិ​ចូលរួម​ប្រកួត​ទ្វេ​រដង​ផងដែរ ។DSC_0149

ក្នុងនោះ លោក​បណ្ឌិត ថោង ខុន ក៏បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ទាំង​ពីរភេទ ត្រូវ​រក្សា​វិន័យ​សេចក្តីថ្លៃថ្នូ​និង​សុជីវធម៌​ក្នុងពេល​រត់ប្រណាំង​ដោយ​មិន​ប្រជែង​គ្នា ដែល​នឹង​បង្ក​ឲ្យ​មាន​ឧ​ប​ស័គ្គ​ដល់​អ្នកដទៃ​ព្រមទាំង​ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុងការ​ជៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ។ ម្យ៉ាងទៀត​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន ភាព​បៃតង រួមគ្នា​ការពារ សម្បត្តិ​បេតិកភណ្ឌ​នៃ​ចក្រភព​អង្គរ​នៃ​យើង​ផងដែរ ។DSC_0156

​ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩ ឆ្នាំ​២០១៤​នេះ ក៏មាន​វត្តមាន លោក​កែវ ជុ​តិ​ម៉ា សមាជិក​រដ្ឋសភា លោក​ទេ​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ចូលរួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​នេះដែរ ។DSC_0227

​ក្នុងការ​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​លើក​ទី​១៩​នេះ មាន​វិញ្ញាសារ​រត់​ចម្ងាយ ២១​គីឡូ ម៉ែត្រ បុរស និង ស្ត្រី , វិញ្ញាសារ​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ បុរស និង ស្ត្រី ជនពិការ និង រទេះ​ជនពិការ និង វិញ្ញាសារ រត់​ចម្ងាយ ៣​គីឡូម៉ែត្រ ជា​លក្ខណៈ​គ្រួសារ និង មិត្តភាព ។​DSC_0221

​លទ្ធផល​រត់​ចម្ងាយ​២១ គីឡូម៉ែត្រ​ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ​កម្ពុជា ពាក់​ផ្លាកលេខ​២៨៤៣ ឈ្មោះ ម៉ា វី​រ៉ូ ប្រើ​ថេរៈវេលា ១​ម៉ោង​១៦​នាទី ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ​កីឡាករ​កម្ពុជា ពាក់​ផ្លាកលេខ​១២០២ ឈ្មោះ ផាន សុ​ភ័​ក្ត ប្រើ​ថេរៈវេលា ១​ម៉ោង​២១​នាទី ៤១​វិនាទី ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កីឡាករ​ជនជាតិ​អង់គ្លេស ពាក់​ផ្លាក លេខ ២៦៧៥ ឈ្មោះ ថូ ម៉ាស់​ប្រើ​ថេរៈវេលា ១​ម៉ោង​២២​នាទី​១៥​វិនាទី ។DSC_0216

ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡា​ការី​ជនជាតិ​សាំង​ហ្គា​ពួរ ពាក់​ផ្លាកលេខ​៤៤៣៧ ឈ្មោះ វី​វី អាន​តាំង ប្រើ​ថេរៈវេលា​អស់ ១​ម៉ោង​២៨​នាទី ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កីឡា​ការី​ជនជាតិ​កាណាដា និង ចំណាត់ថ្នាក់ លេខ​៣ បាន​ទៅលើ​កីឡា​ការី​ជនជាតិ​អាមេរិកកាំង ៕