ខេត្តបន្ទាយមានជ័យមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏គួឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តកាមរីដឹកមនុស្សពេញបើកទៅបុកនិងរថយន្តដឹកស្រូវខូចនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់ស្រាលជិត១០នាក់នៅនិងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ថ្នាក់ចរាចរណ៍នេះ
កើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៤នៅចំនុចបង្គោលខ្សែភ្លើងលេខ០១៨៣-០១៨៥លើផ្លូវជាតិលេខ៦ខាងលិច ភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈខេត្តមន្ទាយមានជ័យ។សមិត្តកិច្ចនៅទីនោះបាននិយាយថាគ្រោះថ្នាក់ចរារចរនេះបណ្តាលមកពី រថយន្តកាមរីបើកទៅបុកនិងរថយន្តដឹកស្រូវឈប់នៅលើថ្នល់ជាតិក្នុងទឹសដៅស្របគ្នាពីទិសខាងលិចមកកើត។
សមិត្តកិច្ចបាននិយាយបន្តថាមុនកើតហេតុដំបូងរថយន្តកាមរី១គ្រឿងម៉ាកតូយូតាកាមរីចង្កូតស្តាំពណ៏ខ្មៅពាក់លេខកោះកុង២A០២៣១បើកបរដោយឈ្មោៈ វឿត វឿង ប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសំរោង ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរថយន្តដឹកមនុស្សពេញពីទិសខាងលិចមក ទិសខាងកើតស្រាប់តែពេលដល់ចំនុ ចកើតហេតុក៏មានរថយន្តយីឌុបដឹកស្រូវ០១គ្រឿងមាកហ៊ីយ៉ាន់ដាយក្បាលពណ៏ត្រេអី ទ្រុងពណ៏ស ពាក់ស្លាកលេខភ្នំពេញ៣A-៧០៧៦ បើកបរដោយឈ្មោៈក្តាប់ឈ្មោៈមិន ទាន់បានគេចខ្លួនបាត់ខូចឈប់នៅលើថ្នល់ជាតិ ដោយគ្មានដាក់ភ្លើងបំភ្លឺអ្វីសោៈទើបបណ្តាលឲ្យរថយន្តកាមរីនោៈបើកមកពីក្រោយបណ្តាលឲ្យបុកយ៉ាងពេញទំហឹងតែម្តង ។
មូលហេតុបណ្តាលឲ្យគ្រោៈថ្នាក់ចរាចរនេះបណ្តាលមកពីរថយន្តធំឈប់ចតគ្មានដាក់ស្លាកសញ្ញាឲ្យអ្នកធ្វើចរាចណ៏ដឹង-រថយន្តតូចមានល្លឿនលឿនការខូចខាសំភារៈរថយន្តធំខូចស្រាលរយន្តតូចខូចធ្ងន់ចំណែកផ្នែកមនុស្សអ្នកបើកបរថយន្តតូចនោះមានឈ្មោៈវឿត វឿងស្លាប់នៅក្នុងរថយន្តចំណែកអ្នកជិៈក្នុងរថយន្តមានឈ្មោៈ ១ជូ វិត ប្រុសអាយុ៤៧ស្លាប់និងកន្លែង២-ឈ្មោៈអ៊ូច រ៉ុត ប្រុសអាយុ១៦ឆ្នាំស្លាប់នឹងកន្លែង៣ឈ្មោៈអ៊ូច អឿត ស្រីអាយុ៣៥របួសធ្ងន់៤-ឈ្មោៈវិន រដ្ឋ ស្រីអាយុ៦ឆ្នាំជាកូនរបួសធ្ងន់ ៥ឈ្មោៈវិន វ័ន ប្រុសអាយុ៣ឆ្នាំកូនរបួសធ្ងន់៦-ឈ្មោៈ ម៉ឺន ហ៊ីង ស្រីអាយុ៣៨ឆ្នាំរបួសស្រាល៧-ឈ្មោៈ សំ ធឿត ស្រីអាយុ៣៥របួសស្រាលអ្នកទាំអស់គ្នានេៈមានទីលំនៅភូមិជើងវត្ត ឃុំព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យដោយរួមដំណើរនៅក្នុងរថយន្តតូចនេះផង ។
ចំណែកអ្នករបួសធ្ងន់ត្រូវបានគេបញ្ជូនយកទៅសង្រោះនៅមន្ទីរពេទ្យសពត្រូវបានប្រគល់ទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំងពីគ្រឿងនោះនគបាលយកទៅរក្សាទុនៅអធិការរង់ចាំដោះស្រាយនៅថ្ងៃក្រោយ៕



































