​ម៉ូតូ​បើក​យ៉ាង​លឿន​ទៅបុក​និង​ត្រាក់ទ័រ​ឈប់​នៅ​ស្ងៀម​បណ្តាល​ឲ្យ​អ្នកបើក​បាក់ក​ស្លាប់​នៅ​កន្លែងកើតហេតុ​

0

​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​បើក​ទៅបុក​និង​ត្រាក់ទ័រ​ឈ​បុ​ស្ងៀម​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​បាក់ក​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៤​នៅត្រង់ចំណុច​មុខ​សាលាបឋមសិក្សា​តា​បែន​លើផ្លូវ​

ជាតិ​លេខ​៥៦A ក្នុងភូមិ​គោក​រការ ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ​យ័​។​image (1)

ស​មិត្ត​កិច្ច​នៅ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥​ព​ណ៏​ខ្មៅ​សេរី​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ​យ័​១E៩០៧៦​បើកបរ​ដោយ​ឈ្មោះ​ម៉ន​.​ឆា​នី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​ប្រិ​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ​យ័ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ត្រា​ក់ទ​រ័​ម៉ាក​អឺរ៉ូ​៩0​ព​ណ៏​ខៀវ​សណ្ដោង​រឺ​ម៉ក​ដឹកស្រូវ​ពេញ​ដែល​បាន​ឈប់​លើ​ទ្រូងផ្លូវ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូ​វ​ដូចគ្នា​ចំ​ពីក្រោយ​បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​បាន​បាក់ក​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង​។​image (2)

ចំណែក​អ្នកបើក​ត្រាក​ទ​រ័​បាន​ចុះ​រត់​គេចខ្លួនបាត់​តែម្តង​.​ម៉ូតូ​ខូចខាត​ធ្ងន់​ជា​ដំណំ​.​វត្ថុតាង​ទាំង​0២​គ្រឿង​ត្រូវបាន​នគ​បាល​ស្រុក​ស្វាយចេក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែក​សព​បានប្រគល់​ជូន​ក្រុម​គ្រូ​សា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុង​ថ្ងៃនោះ​ផងដែរ​៕image