​ម្តាយ​ចុះ​រាវ​ខ្យង​ទុក​កូន​អោយ​ដេក​នៅលើ​ទូក​ធ្លាក់ទឹក​លង់​ស្លាប់​

0

​ ​កុមារា​ម្នាក់​បាន​ធ្លាក់​ពីលើ​ទូក ចូលក្នុង​ទឹក​លង់​ស្លាប់ នៅ​ព្រែក​ត្រពាំង​  ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង​  ក្រុង​-​ខេត្តកំពង់ឆ្នាំង ខណៈ​ស្ត្រី​ម្នាក់​ជា​ម្តាយ បាន​ដើរ​រាវ​ខ្យង​លក់ ហើយ​ទុក​កូនប្រុស​តូច អោយ​ដេក​នៅលើ​ទូក​ម្នាក់ឯង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤  ។

​ ​ស្ត្រី​ឈ្មោះ សៀង លី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ បានអោយដឹងថា នៅក្នុង​ថ្ងៃកើតហេតុ នោះ​គាត់​បាន​ចេញទៅ​រាវ​ខ្យង តាំងពីព្រឹក​ដោយ​ទុក​កូនប្រុស​ឈ្មោះ សាំង សំណាង ដែលមាន​អាយុ​ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ អោយ​ដេក​នៅលើ​ទូក​ម្នាក់ឯង ហើយ​គាត់​ចុះ​ទឹក​រាវ​ខ្យង យកទៅលក់​ដើម្បី​បាន​កម្រៃ ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ ។​644383_734736629951080_4268994150875078326_n
​ ​ស្ត្រី​ម្តាយ​ក្មេងប្រុស​រងគ្រោះ បាន​អោយដឹងទៀតថា ក្នុងខណ​ពេលដែល​គាត់​ជាប់រវល់​រាវ​ខ្យង​ភ្លេចខ្លួន​មួយ​ភ្លែត ហើយ​ដើរ​ត្រឡប់មក​មើល​កូន​វិញ ស្រាប់តែ​បាត់​កូន​មិនឃើញ ក៏​ផ្អើលឆោឡោ​ស្រែក​អោយ​អ្នក​ដែល​នៅក្បែរនោះ ជួយ​រាវរក​កូន ប៉ុន្តែ​នៅពេលដែល​រាវរក​ឃើញ កូនប្រុស​របស់គាត់ បាន​លង់ទឹក​ស្លាប់​បាត់ទៅហើយ ។10620697_734736673284409_5431810262283116064_n
​ដោយសារតែ​ជីវភាព​ទីទាល់ក្រ គ្មាន​មុខរបរ​អ្វី សម្រាប់​ចិញ្ចឹមជីវិត គ្មាន​ផ្លូវ​ជ្រើសរើស បណ្តាលអោយ​ស្ត្រី​ឈ្មោះ សៀង លី បាត់បង់​កូន​ជាទី​ស្រឡាញ់ ក្នុ​ងេ​ពេល​តែមួយ​ពព្រិច​ភ្នែក គួរអោយ​សង្វេគ ៕10404321_734736549951088_2713464069001423569_n 1921921_734736749951068_938795705761783223_n