កំពង់ធំ=កាលពីរព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៤ ឯឧត្តម អ៊ុតសំអន អភិបាលខេត្តកំពង់ធំដឹកនាំគណះប្រតិភូរ ចុះចែកអំណោយ កាកបាទក្រហម កម្ពុជាសាខាខេត្តកំពង់ធំ ចែកជូនជនក្រីក្រ ចាស់ជរា ជាអំណោយមនុស្សធម៍ ការចែកអំណោយនេះមានការចូលរួម ពីរ សំណាក់ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ស្រុកស្ទោង ឯឧត្តម គង់វិមាន អភិបាលរងខេត្ត ឯកឧត្តម ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្ត សមត្ថកិច្ចទាំង៣ប្រភេទ មេភូមិ មេឃុំ ព្រមទាំង ប្រជាពលរដ្នសរុបជាង១០០នាក់នៅក្នុងសាលាឃុំ ពពកស្ថិតនៅក្នុងភូមិសំបួរ ឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ការចែកអំណោយនេះ មានប្រជាពលរដ្ន ក្រីក្រ និងចាស់ជរាចំនួន ២២គ្រួសារ មក ពី ៥ភូមិ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១៥កញ្ចប់ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ត្រីខ ១០កំប៉ុង ក្នុងនោះ អង្ករ សរុប៥៥០គីឡូក្រាម មី៣៣០កញ្ចប់ ជាអំណោយរបស់ គណះកម្មាធិការគ្រប់គ្រោង គ្រោះមហន្ដរាយ និងអំណោយបានពីកាកបាទក្រហមមាន មុង២២ ភួយ២២ សារុង២២ ក្រម៉ា២២ព្រមទាំងត្រីខ ២២០កំប៉ុង។
លោក ភេវ នន មេឃុំ ពពក បានមានប្រសាសន៍ ពាក់ព័ន្ធទៅនិងការធ្វើសាលា ឃុំ ពពក ដែលលោកបានចំណាយ ថវិការផ្ទាល់ខ្លួន ព្រម ទាំងសប្បុរសជន ដែល បានចូល រួមផ្ដល់ ថវិការតិចតួច និងផ្ដល់ជាកំលាំងក្នុងការ សាងសង់សាលាឃុំ ដែលមាន ទទឹង ៦ គុណ៨ ម៉ែត្រ ក្នុង អាណាត់ របស់លោកដើម្បី ធ្វើការ ជូន ប្រជាពលរដ្នក្នុង ឃុំ ទទឹមនិង នេះលោក ភេវ នន មានគំរោង និងសាង សង ស្នាក់ការបក្ស បន្ដ ទៀតនៅថ្ងៃ ខាងមុខ ឆាប់ៗនេះ។
លោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានមានប្រសាសន៍ថ្លែងអំណរគុណ កាកបាទក្រហម សាខាខេត្តកំពង់ធំនិង គណះកម្មា ធិការ គ្រប់គ្រោង គ្រោះមហន្ដរាយ ដែលបានពាំនាំទាំងថវិការ និងសំភារះ ចែកជូនបងប្អូន ប្រជាពលរដ្នក្នុងឃុំ ក៏ដូច ជាក្នុងស្រុករបស់លោក ជាពិសេសអស់គុណដល់ ថ្នាក់ដឹកនាំខេត្តដែល ចុះមក ចែកជូនអំណោយ ទាំងនេះដល់ទីកន្លែង ។
ឯឧត្តម អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ បានមានប្រសាសន៍ សំណេះសំណាល ណែនាំ ព្រមទាំងផ្ដាំផ្ញើរក្នុងការអប់រំ កូនចៅ អោយ ខិតខំរៀនសូត្រ ជៀសអោយផុត ពីគ្រឿង ញៀន ល្បែង គ្រប់ប្រភេទ កុំប្រព្រឹត្ត អំពើអសីលធម៍ ក្នុងសង្គម ព្រមទាំងស្ងើចសរសើរ ដល់អាជ្ញាធ័រស្រុក ដែលបានបង្កើតសាលាឃុំនេះឡើង ទទឹមនិងនោះស្ងើចសរសើរ ដល់រាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែង ក្នុង ការស្ថាបនាប្រទេសជាតិ អោយមានការរីកចំរើនរហូតមកដល់ ពេលបច្ចុប្បន្ននេះ ៕ប៊ុនរិទ្ធី




































