នៅក្រុងស្វាយរៀង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តស្វាយរៀង ដឹកនាំកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ចុះឆែកឆេរផ្ទះ២កន្លែង ក្នុងក្រុងស្វាយរៀង ដោយរឹបអូសបានប៉ីចែងខ្លែងក្លាយ ចំនួន៣៧ការ៉ុង ។ ការចុះឆែកឆេរនេះ បានធ្វើទ្បើងកាលពីវេលា
ម៉ោង១រសៀល ថ្ងៃទី៨ ខែធ្នូ ។
សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ អ៊ុច សាប៊ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជាអាជីវករនៅផ្សារវាលយន្ត មានទីលំនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ដោយរឹបអូសបានប៉ីចេងខ្លែងក្លាយ ចំនួន១០ការ៉ុង ( ប្រើប្រាស់ផ្លាកយីហោរប៉ីចែងសញ្ញា ខ្ទះទ្រវែក ) ។ រីឯផ្ទះទី២ឈ្មោះ កែវ ស្រី ភេទស្រី អាយុ៣៥ឆ្នាំ ជាអាជីវករលក់នៅផ្សារវាលយន្ត មានទីលំនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀង ដោយរឹបអូសបានប៉ីចែងខ្លែងក្លាយ ចំនួន២៧ការ៉ុង ហើយក៏ជាផ្ទះដែលនាំចូលប៉ីចេងខ្លែងក្លាយខ្ចប់ដាក់ថ្នង់កន្លះគីទ្បូ ដោយមានម៉ាស៊ីន វិចខ្ចប់ដាក់ថ្នង់ប្រើយីហោ សញ្ញាខ្ទះទ្រវែក ។
តំណាងក្រុមហ៊ុន អ៊ុយ ហ៊ីង អាហរ័ណនីអារ័ណ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន អ៊ុយហ៊ឹង បានអាជ្ញាប័ណ្ឌផ្តាច់មុខ នៅឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០១៣ មានឈ្មួញទុចរិត លួចធ្វើចរាចរណ៍ប៉ីចេង សញ្ញាទ្រវែកនៅលើទីផ្សារ ហើយមកដល់ថ្ងៃទី៨ ខែធ្នូ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀង ទើបតែស្រាវជ្រាវចាប់បានឈ្មួញទាំង២នាក់នេះ ៕




































