​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ជាមួយ​ម៉ូតូ​ឃ្លី​ក​ពេញទំហឹង​បណ្តាលអោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​

0

ខណ្ឌ​ឬ​ស្សី​កែវ​​នារី​វ័យក្មេង​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រូបនាង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក​ហើយ​ជ្រុល​ល្បឿ​ប​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ម៉ាក​កាមរី​បា​ឡែ​ន​ចំ​ពីមុខ​ពេញទំហឹង​នៅ​ចំណុចឃ្លាំង​សាំង​ស៊ូ​គី​មិច​ស្ថិត​

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​ហើយ​រថយន្ត​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ស្ទាក​ចាប់បាន​។​ដែល​ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៤​។​1

យោងតាម​ប្រ​ភ​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​នារី​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​ខ្មៅ​លាយ​ឈាមជ្រូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-9309 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ធម្មតា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​ម៉ូតូ​នា​រីង​គ្រោះ​ជ្រុល​ចង្កូត​បើកចូលទៅ​ពាក់កណ្តាល​ទ្រូងផ្លូវ​ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​3

ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-6983 បើកបរ​ធ្វើដំណើរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាស​ក៏​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​នារី​ជា​ម្ចាស់​ម៉ូតូ​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​រីឯ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏បាន​ព្យាយាម​បើក​រត់គេចខ្លួន​រហូត​ដល់​ចំណុច​ផ្លូវភ្លោះ​គីឡូម៉ែត្រ​លេខ​៦​ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ទើបត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្តងទៅ​។​ចំណែកឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ដូចគ្នា​។​2

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕