​នគរបាល​ស្រុក​កំពង់ត្រឡាច បញ្ជូន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​និង​គ្រឿងញៀន ទៅ​តុលាការខេត្ត ហើយ​នៅ​ព្រឹក​នេះ​

0

ខេត្តកំពង់ឆ្នាំង​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច នគរបាល នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាច ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ពួន សម្ងំ​សេព​ថ្នាំញៀន​ក្នុងផ្ទះ ស្ថិតក្នុង​ភូមិ​សាលា ឃុំ​អូរ​ឬ​

ស្សី ស្រុក​កំពង់​ត្រ​ទ្បា​ច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ ។1920505_1534796113459315_4157861035920090009_n

​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា មុន​ឈានដល់​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ដោយមាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ ដល់​សមត្ថកិច្ច​នគរ​បាល ស្រុក​កំពង់ត្រឡាច លោក​ក៍​បញ្ជា​កម្លាំង​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ។​10432109_1534796070125986_9079048511967763217_n
​ ​

លោក​អធិការ បាន​អោយដឹងទៀតថា ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​សមត្ថកិច្ច​នគរ​បាល ឃាត់ខ្លួន​បាន ១-​ឈ្មោះ អៀម សុខ​ឡេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ យឿន សុធា​រ៉ា (​ហៅ​ម៉ៅ​) អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ វត្ថុ​តាំង​ដែល​សមត្ថកិច្ច​រឹបអូស​បាន មាន​ទូរស័ព្ទដៃ​១​គ្រឿង កាំបិត​១ ឧបករណ៍​ជក់​ថ្នាំញៀន និង​កន្ត្រៃ​១ ។10850317_1534796146792645_4241866972409176268_n

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​នគរបាល​ស្រុក​កំពង់ត្រឡាច បញ្ជូនមក​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ​នេះ ៕