ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះ រោងចក្របោកគកក្រណាត់មួយកន្លែង កាលពីវេលាម៉ោង៨និង៤០ព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៤នេះ ដែលមានទីតាំង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ ប៉ុន្តែសំណាងល្អ ត្រូវរថយន្តពន្លត់អគ្គីភ័យ បាញ់ពន្លត់ទាន់ពេលវេលា ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនមានអគ្គីភ័យនេះឆាបឆេះឡើង គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែងហុយ ចេញពីកន្លែងដាក់កំទេចក្រណាត់ ដោយមិនដឹងថា ជាផ្សែងអ្វីពិតប្រាកដនោះទេ ។
ឃើញដូចនោះ កម្មករដែលធ្វើការនៅក្នុងរោងចក្រ ក៏នាំគ្នាដើរទៅមើល ក៏ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះឡើង ចេញពីកន្លែងដាក់កំទេច ទើបកម្មករស្រែកឆោរឡោរប្រាប់ថា ( មានភ្លើងឆេះហើយ ) ក៏បង្កអោយមានការភ្ញាក់ផ្អើល ដល់ម្ចាស់រោងចក្រ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងដងទឹកជះ ទៅអណ្តាតភ្លើងដែលកំពុងឆាបឆេះ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ ។
ក្នុងករណីអគ្គិភ័យនេះដែរ គេសង្កែតឃើញសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គីភយ័ ខេត្តកណ្តាល ចំនួយ២គ្រឿង សារុប១០គ្រឿង បានទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការបាញ់ពន្លត់អណ្តាតភ្លើង អោយរលត់សូន្យសុងទៅវិញ មិនឲ្យឆាបឆេះរាលដាលធំដំឡើយ។
សូមបញ្ជាក់ថា៖ ទំហំនៃការឆាបឆេះទីតាំងរោចក្រ ប្រមាណតែ៣០ភាគរយប៉ុណ្ណោះ ដោយសារមានការអន្តរាគមន៍ បាញ់ទឹកពន្លត់ទាន់ពេលវេលា ពីរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ ។ ហើយចំពោះការឆាបឆេះខាងលើនេះដែរ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺអាចផ្តើមចេញពីជាងផ្សារដែក ដែលធ្វើឲ្យធ្លាក់កំទេចភ្លើងលើក្រណាត់ ។ ហើយនេះសំណាងហើយ ដែលមានការជួយពន្លត់ទាន់ពេលវេលា បើពុំដូច្នោះទេ មិនដឹងថានឹងមានឆាបឆេះ រាលដាលខ្លាំងយ៉ាងណានោះទេ ព្រោះទីតាំងខាងលើ ជាកន្លែងផ្ទុកពេញទៅដោយក្រណាត់ ងាយស្រួលក្នុងការឆាបឆេះបំផុត ។
លោក ព្រហ្ម យ៉ន នាយការិយាលយ័បង្ការ និងពន្លត់អគ្គីភយ័ បានបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ អគ្គីភយ័បានឆាបឆេះបំផ្លាញ មានចំនួន៧៧ករណី ហើយនៅដើមខែធ្នូនេះ ចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី៩ មានករណីអគ្គីភយ័ចំនួន៤លើកហើយ ៕



































