ត​ចរន្ត​ភ្លើង​ចេញពីផ្ទះ​យកទៅ​ឆក់​ត្រី​ក្រោយ​ផ្ទះ​ភ្លាត់ស្នៀត​ឆក់​ទាំង​ខ្លួនឯង​ស្លាប់​

0


​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ នៅពេល​គេ​ត​ចរន្ត​ភ្លើង​ចេញពីផ្ទះ​​អូស​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី​នៅក្នុង​ស្រះ​ក្រោយ​ផ្ទះ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វេ​​លា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ ចំណុច​បឹង​ធំ​ស្ថិតនៅ​

ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​​DSC01080

​លោក ម៉ា យន្ត ប្រធាន​ផ្នែក​ព្រហ្ម​ទ​ណ្ឌ័​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​​អោយដឹងថា​៖​បុរស​ឈ្មោះ ស៊ូ ឡុង អាយុ​៣៣​ឆ្នាំ ជា​អ្នកស្រុក​មានផ្ទះ​ជាប់​និង​កន្លែងកើតហេតុ​បាន​បំភ្លឺ​អោយ​សមត្ថកិច្ច​ដឹងថា មុនពេល​កើតហេតុ​បុរស​ឈ្មោះ វ៉ាន់ រក្សា អាយុ​២៨​ឆ្នាំ ដោយសារតែ​ភាពក្រីក្រ​គ្មាន​ម្ហូប​ហូបបាយ ក៏បាន​យក​ខ្សែភ្លើង​មួយ​សំណុំ​ប្រមាណ​២៥​ម៉ែត្រ មក​ត​ភ្ជាប់​ចរន្ត​ភ្លើង​ចេញពីផ្ទះ​ខ្លួនឯង​អូសបន្លាយ​ខ្សែភ្លើង​ទៅខាង​ក្រោយ​ផ្ទះ ប្រមា​​ណ​៦​ម៉ែត្រ ដោយបាន​យក​ចុង​ខ្សែភ្លើង​ម៉ាស់​និង​ភ្លើង​ទាំង​២​ចង​គួប​គ្នា​ជាមួយ​ចុង​ពីងពុង​ជា​ដង​ឆក់​១​ដើម​មាន​ប្រវែង​៣,៥០​ម៉ែត្រ ដើម្បី​ឆក់យក​ត្រី​ក្នុង​ស្រះ​មួយ​។​​DSC09264

​នៅពេល​រូបគេ​ឆក់​បាន​ត្រី​ប្រមាណ​កន្លះ​គីឡូ​ហើយ​នោះ គេ​បាន​គង​ដង​ឆក់​លើ​បង្គង​​ឈើ​មួយ​ដើរ​យក​ត្រី​មក​ទុក​ក្រោមផ្ទះ​រួច​ក៏​ដើរទៅ​កាន់​ដង​ឆក់​វិញ ខណៈនោះ​ប្រហែលជា​​គេ​បាន​ដើរ​ជាន់​មុខតំណរ​ខ្សែភ្លើង​លើដី​សើម ឬ​កាន់​ដង​ឆក់​សើម​ក៏ត្រូវ​ចរន្ត​ភ្លើង ឆក់​ដួល​​ស្លាប់​តែម្តង​នៅ​កន្លែងកើតហេតុ​តែម្តង​។​​DSC09275

​ក្រោយពេល​កើតហេតុ​រូបគាត់​(​អ្នក​បំភ្លឺ​សមត្ថកិច្ច​)​បានរ​ត់ទៅ​ដ​កដុយ​ភ្លើង​ចេញពីផ្ទះ​​ហើយដោយ​មិន​អស់ចិត្ត​បងប្អូន​ក្នុងភូមិ​ក៏បាន​ដឹកបញ្ជូន​បុរសរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​​ខេត្ត ដើម្បីអោយ​គ្រូពេទ្យ​ជួយសង្គ្រោះ ប៉ុន្តែ​ពេល​គ្រូពេទ្យ​ពិនិត្យមើល​បាន​ប្រាប់ថា​ជន​រង​
​គ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​សព​ជនរងគ្រោះ​ត្រូវបាន​អ្នកស្រុក​ក្នុងភូមិ​ដឹកយក​មក​តំ​ក​
​ល់​ទុក​ក្នុង​សាលា​បុណ្យ​ភូមិ​កណ្តាល ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ព្រោះថា​ផ្ទះ​ជនរងគ្រោះ​តូច​ពេក​មាន​សសរ​ប៉ុនៗ​កំភួនដៃ មិនអាច​តំកល់សព​ធ្វើបុណ្យ​បាន​។​DSC09283
​ ​នៅក្នុង​សាលា​បុណ្យ​កន្លែង​តំកល់សព គេ​ឃើញ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ថូ ផល​
​អាយុ​២៥​ឆ្នាំ​នាង​បាន​ប្តី​ពុំទាន់​មានកូន​ទេ បាន​ដេក​សន្លប់​ស្តូកស្តឹង​ក្រោយពី​យំសោក​បោក​ខ្លួន​ស្តាយស្រណោះ​ប្តី​។​ចំណែក​ម្តាយបង្កើត​ជនរងគ្រោះ​និង​សាច់ញាតិ​ក៏​យំសោក​ស្តាយស្រណោះ​កូនប្រុស​ខ្លាំង​ណាស់ដែរ ព្រោះនេះ​គឺជា​ការ​ព្រាត់​ស្លាប់​មិន​វិល​ជួប​វិញ​ឡើយ​។​
​ ​អ្នកស្រុក​ក្នុងភូមិ​បាន​និយាយ​អោយដឹងថា​៖​គ្រួសារ​ប្តី​ប្រពន្ធ​នេះ​គឺ​ក្រីក្រ​ខ្លាំងណាស់​
​ព្រោះតែ​ភាពក្រីក្រ​និង​ភាព​ស្រេកឃ្លាន​គ្មាន​ការយល់ដឹង ទើប​គេ​ប្រថុយ​និង​គ្រោះថ្នាក់រ​ហូ​
​ត់​ភ្លាត់ស្នៀត​ស្លាប់​ទាំង​ខ្លួន​បែបនេះ ដែល​នេះ​គឺជា​មេរៀន​មួយ​ត្រូវ​ចៀស​អោយ​ឆ្ងាយ​៕