​ព្រះរាជអាជ្ញារង​ខេត្ត​បាន​ព្រមាន​មន្ត្រី​ខិលខូច​ដែល​នៅ​ពីក្រោយ​ខ្នង​បទល្មើស​នេសាទ​ ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ថា ត្រូវតែ​ភ្ញាក់រលឹក​និង​កែខ្លួន​ជាបន្ទាន់

0


​កំពង់ឆ្នាំង​៖​ ​លោក ឯក ស៊ុន​រស្មី ព្រ​រាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​ព្រមាន​យ៉ាងខ្លាំងៗ​ចំពោះ​មន្ត្រី​ខិលខូច​ដូច​ពាក្យ​ខាងលើនេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ជលផល​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤​ជូន ប្រជាពលរដ្ឋ​ចូលរួម​ជាង​៧០ នាក់​

នៅក្នុង​វត្ត​កំពង់ព្រះ​គគីរ ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ដែល​រៀបចំ​ដោយ​លោក​អភិបាលស្រុក​បរិបូរណ៍ សហការ​ជាមួយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង​។​DSC09310

​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍​ជា​ប្រធាន​អង្គប្រជុំ​បាន​និយាយ​ក្នុង​កិច្ច​បើក​អង្គប្រជុំ​ថា​៖ ការប្រជុំ​ថ្ងៃនេះ​គឺ​គោលបំណង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ​អោយបាន​ជ្រាប​ច្បាស់ ព្រោះថា​កន្លងមក​បងប្អូន​ប្រជា​នេសាទ​យើង​មួយចំនួន​មិនទាន់​យល់ច្បាស់​អំពី​ច្បាប់ ជលផល ហើយ​បាននាំគ្នា​ធ្វើ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស ដែល​ប្រឈម​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​។​DSC09303

​លោក លី ឡា នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល បាន​ចែងថា​៖​ការបាត់បង់​ព្រៃ​លិច​ទឹក ការ​បណ្តែតបណ្តោយ​អោយ​មាន​បទល្មើស​នៅក្នុង​ដែន​នេសាទ គឺជា​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​តំបន់​នីមួយៗ​ចំពោះមុខ​ច្បាប់​។​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​ពង្រីក​ដី​ធ្វើ​ស្រែចំការ ក៍​ជា​អំពើ​ខុសច្បាប់​ដែរ​។​DSC09299

លោក​ក៍បាន​ផ្សព្វផ្សាយ​អនុសាសន៍​ទាំង​៧​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​បាន​ផ្សព្វផ្សាយ​ប្រកាស​របស់​ក្រសួងកសិកម្ម​ស្តីពី​ការអនុញាតិ​អោយប្រើ​ឧ​បក​ណ​រណ៍​នេសាទ​៤៤​ប្រភេទ​នៅក្នុង​រដូវ​បិត​នេសាទ និង​ប្រកាស​អោយប្រើ​ឧបករណ៍​នេសាទ​៥០​ប្រភេទ​នៅក្នុង​រដូវ​បើក​នេសាទ​។​DSC09292

ដោយឡែក​លោក​ក៍​បានបញ្ជាក់​ផងដែរ​ថា​៖​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានដាក់​សម្រាស់​នៅក្នុង​ដែន​នេសាទ​រួចហើយ ត្រូវតែ​ភ្ញាក់រលឹក​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​មុនពេល​រើរុះ​ត្រូវ​អោ យ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ដឹង​ជាមុន​។​DSC09289

​ដោយឡែក​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​លើកឡើងថា អំពើពុករលួយ​ដែល​បង្កអោយមាន​បទល្មើស​នេសាទ​មាន​៣​ប្រភេទ​គឺ​៖១.​ជនល្មើស​សូកលុយ​គេ​ដើម្បី​ប្រព្រឹត្តិ​បទល្មើស​, ២.​អ្នក​រត់ការ​សូកលុយ​បង្កើតអោយមាន​បទល្មើស​, ៣.​អ្នកមាន​តួនាទី​បង្ក្រាប​បទល្មើស​តែ​មិន​ព្រម​បង្ក្រាប​។​ករណី​ទាំង​៣​ខាងលើនេះ​ជនល្មើស​ទាំងអស់​ត្រូវមាន​ទោស​ដូចគ្នា ហើយ​កន្លងមក​លោក​បាន​ដឹងថា​៖​បទល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ គឺមាន​មន្ត្រី​ខិលខូច​មួយចំនួន​នៅ​ពីក្រោយ​ខ្នង ត្រូវតែ​ដកខ្លួន​និង​កែរ​ប្រែជា​បន្ទាន់ បើ​ពុំ​នោះទេ​លោក​មិន​លើកលែង​នោះឡើយ​។​
​ ​

ពេលនោះ​ដែរ​លោក​ព្រះរាជអាជ្ញារង​បាន​ថ្លែងអំណរគុណ​ដល់​ការសហការ​ដ៍​ល្អ​របស់​ប្រជា​នេសាទ​យើង​មួយចំនួន​ដែល​កន្លងមក​បានចង្អុលបង្ហាញ និង​ចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​ជាមួយ​លោក​បាន​ចំនួន​២​ករណី​ ​ដែល​ចាប់​ជនល្មើស​បាន​ចំនួន​៩​នាក់ ដកហូត​កាណូត​បា​ឡា​ស្មាច់​៦​គ្រឿង​,​កាប់បំផ្លាញចោល​របាំង​សាច់​អួន​បាន​រាប់ពាន់​ម៉ែត្រ​, និង​កាប់បំផ្លាញ​លប​លូ​បាន​ចំនួន​៤៩​មាត់​។​

​ ​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ កុំ​ធ្វើជា​ខ្នងបង្អែក​អោយ​ជនខិលខូច​ដែល បង្កអោយមាន​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន ព្រោះ​កា​ឃុបឃិត​ជាមួយ​ជនល្មើស​ក៏មាន​ទោស​ដូចគ្នា ដែរ បើ​ជួបនឹង​បទល្មើស​នេសាទ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ឬ​ត្រូវ​ហ៊ាន​រាយការណ៍ មក​ស្ថាប័ន​អយ្យការ​តុលាការ​ដោយផ្ទាល់ ដើម្បី​ចាត់​វិធានការណ៍​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធិភាព​៕