ខេត្តព្រះសីហនុៈវាជារឿងគូរឲ្យចាប់អរម្មបំផុតសំរាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុជាពិសេសមន្ត្រីរាជការខណៈពេលបានដឹងថាថ្មីៗនេះលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុគឺ.លោកសេងណុងត្រូវបានមន្ត្រីក្រោមឧវាទរបស់ខ្លូនចំនូន
ប្រមាណ៣៣នាក់ព្រូតគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅលោកជំទាវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រិទ្ធិសភានិងអធិកាកិច្ចពាក់ពន្ធ័អំពើពុករលូយចំនូន៥ចំណុចដោយក្នុងនោះអំពើពុករលូយចំនូន៤ចំណុចត្រូវបានគេធ្វើការអះអាងថាលោកសេងណុងជាប្រធានរូមនិងបក្ខពូកចំនូន២ទៅ៣នាក់ទៀតអាចរកប្រាក់ចំណូលបានក្នុង១ខែៗរាប់ពាន់ដុល្លាឯណ្ណុះ។
.នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រិទ្ធិសភាដើម្បីពិនិត្យនោះរូមមាន.ទី១ការធ្វើកន្លែងថ្ញើរកង់.ម៉ូតូ.និងធ្វើកង់ទីន(ភោជនីយដ្ឋាន).ទី២ការទិញឧសថបន្ថែមផ្គុតផ្គង់មន្ទីរពេទ្យមានតំម្លែថ្លៃ(លើសតំម្លែទីផ្សារ).ទី៣ការចំណាយប្រាក់សំរាប់ថ្លៃម្ហូបអាហារបុគ្គលិកនិងអ្នកយាមចំនូន១៧នាក់មានតំម្លែខ្ពស់ដោយក្នុងម្នាក់ៗចំនូន១៦០០០រៀលក្នុងមួយថ្ងៃ.ទី៤អ្នកផ្គុតផ្គង់ម្ហូបអាហារនិងឧសថជាមនុស្សតែមួយ(ដោយទាំង៤ចំណុចនេះក្រុមអ្នកាតវ៉ាបានធ្វើការបញ្ជាក់ថាវាជាអំពើពុករលូយគ្នាយ៉ាងស៊ីសង្វាក់ដែលអាចចំណូលបានរាប់ពាន់ដុល្លាក្នុងមួយខែៗជាប្រចាំរយៈពេលជាច្រើនឆ្នាំមកហើយ)និងចំណុចទី៥ដែលគេលើកយកមកនិយាយដែរនោះគឺពាក់ពន្ធ័ការឃុបឃិតគ្នាកាប់ដើមឈើធំៗក្នុងមន្ទីរពេទ្យជាច្រើនដើមលក់ឲ្យឈ្មូញ។
.ពាក្យបណ្តឹងខាងលើនេះក្រោយពីរបានទៅដល់លោកជំទាវឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រិទ្ធិសភារូចក្រុមអធិការកិច្ចរបស់ក្រុសូងក៍បានចុះមកធ្វើការពិនិត្យជាស្តែងភ្លាមៗផងដែររយៈពេល២ទៅ៣ថ្ងៃជាប់ៗគ្នាដោយលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។
.ដោយឡែកជុំវិញបញ្ហារខាងលើនេះសំរាប់លោកជំទាវប្រាក់ចន្ទ័សុខាអភិបាលរងខេត្តព្រះសីហនុក្រោយពីរអធិការកិច្ចចុះពិនិត្យចប់សព្វគ្រប់លោកជំទាវបានទទូលស្គាល់ផងដែរថាកំហុសឆ្គងខ្លះៗពិតជាមានមែនប៉ុន្តែរវាមិនមែនជារឿងធំដុំអ្វីនោះទេហើយបច្ចុប្បន្នក្រុមគ្រូពេទ្យទាំងអស់ត្រូវបានហៅមកធ្វើការសម្របសំម្រូលដើម្បីបញ្ជប់បញ្ហារនិងធ្វើការណែនាំកែលំអរនៅចំណុចណាអវិជ្ជមានឲ្យមានភាពប្រសើរឡើងវិញក្នុងគោលដៅធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យមានទំនប់ចិត្តដល់អ្នកជំង្ងឺគ្រប់ៗរូប។
.
គូរបញ្ជាក់ផងដែរថានេះជាលើកទី១ហើយដែលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ហៅពេទ្យចំការចេក)មានរឿងរាវផ្ទុះការប្តឹងការតវ៉ាដូចនេះប៉ុន្តែរមិនមែនបានន័យថានេះជារឿងអាក្រក់សំរាប់មន្ទីរពេទ្យនោះឡើយតែផ្ទុយទៅវិញនេះជាបញ្ហារល្អបំផុតសំរាប់ជាការតំរ៉ងទិសទៅដល់មន្ត្រីក៍ដូចជាបុគ្គលិកមន្ទីរពេទ្យគ្រប់រូបដែលកំពង់ប្រព្រត្តិនៅអំពើខុសឆ្គងឲ្យមានការភ្ញាក់រលិកចេះកែប្រែខ្លូនឡើងវិញធ្វើជាគ្រូពេទ្យល្អក្នុងភាពថ្លៃថ្នូរនិងកិត្តយសតរៀងរហូតទៅ៕