កម្មករ​រោងចក្រ​យីហោ​អ៊ីង​ថា​យ​ប្រហែល​៥០​នាក់​នាំគ្នា​មក​សាលា​ខេត្តតាកែវ​សុំ​ឲ​លោក​អភិបាលខេត្ត​ជួយ​អន្តរា​គម​

0

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រោងចក្រ​យីហោ​អ៊ីង​ថា​យ​ប្រហែល ៥០​នាក់​នាំគ្នា​មក​សាលា​ខេត្តតាកែវ ដើម្បី​ស្នើសុំ​ឲ​លោក​អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ​មេត្តាជួយ​អន្តរា​គម​ទៅលើ​ថៅកែ​រោងចក្រ​។ បងស្រី​ម្នាក់​គាត់​បាន​ប្រាប់​

កម្ពុជា ថ្មី​នា​ព្រឹក​មិញ​នេះ​ថា ពួកគាត់​មក​សាលាខេត្ត​នាពេលនេះ​មាន​គោលបំណង​ស្នើសុំ​ឲ លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មេត្តាជួយ​ដោះស្រាយ​ឲ​ពួកគាត់​ផង​អំពី​បញ្ហា​ថៅកែ​បើកប្រាក់​ឈ្នួល​ឲ​ពួកគាត់​មិនបាន​គ្រប់​តាម​កាលកំណត់​នោះទេ ហើយ​បងស្រី​20141209_101641

រូបនោះ​គាត់​បាន​និយាយ​បន្ត​ឲ​ដឹង​ទោ​ត​ថា ពួកគាត់​មាន​អ្នកខ្លះ​ប្រាក់​ឈ្នួល​៨៥​ដុល្លា​ក្នុង​មួយខែ តែ​បើក​បានតែ​៧០​ដុល្លា​តែប៉ុណ្ណោះ ហើយ​លោក​ថៅកែ​ធ្វើ​របៀបនេះ​ពិតជា អ​យុ​ត្តិ​ធ​ម៏​សម្រាប់​ពួកគាត់​ណាស់ ហេតុ​ដូច​ច្នេះ​បានជា​ពួកគាត់​នាំគ្នា​មក​សាលា​ខេត្តតាកែវ ដើម្បី​ស្នើសុំ​ឲ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​និង​រក​យុ​ត្តិ​ធ​ម៏​ឲ​ពួកគាត់​តាមរយៈ​អាជ្ញាធរខេត្ត​។20141209_101942

តាម​សម្តី​កម្មករ​ម្នាក់​គាត់​បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​ថ្ងៃ​ដដែល​នេះ​ថា នៅ​រសៀល​នេះ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ឲ​តំណាង​កម្មករ និង​ថៅកែ​មក​សាលាខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា និង​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់​នា​ល្ងាច​នេះ​។​