​មេខ្យល់​ម្នាក់​ត្រូវបាន​តុលាការ​ចាប់ខ្លួន បញ្ជូន​ដាក់ពន្ធនាគារ​ដែលមាន​រយះពេល​៨​ឆ្នាំ​ឯណោះ​

0

​ក្រុង​ប៉ោយប៉ែត​៖​បុរស​ម្នាក់ ត្រូវបាន​គេ​ចោទ​ជា​មេខ្យល់ នាំ​ពលករ​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ កន្លងទៅ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ដែលមាន​រយះពេល​៨​ឆ្នាំ​ឯណោះ យោងតាម​មេ​ត្រា លេខ​៧៤ ដក​ចខ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១​

កន្លងទៅ ស្តីពី​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន ឥឡូវនេះ​ត្រូវបាន គេ​រុញ​ចូលទៅក្នុង​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ​ហើយ ។​IMG-20141209-WA0002

​ចំពោះ​ជនជាប់ចោទ​ខាងលើ​នោះ ត្រូវបាន​មន្ត្រីប៉ូលិស បញ្ជាក់ថា ជនបង្ក​ខាងលើ​ធ្លាប់បាន​ដឹកនាំ​ពលករ​ជាច្រើន​នាក់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ កាលពី​២០១០​មក​ម្លេះ ក្រោយមក​តុលាការ​បានចេញ​ដីការ​តាម​ចាប់ខ្លួន ជនជាប់ចោទ​ខាងលើ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១​មក​ម្លេះ ហើយ​ទើប​និង​ចាប់ខ្លួនបាន ក្នុង​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​សព្វថ្ងៃនេះ ។​

​គួ​រំលឹក​ដែលថា រឿង​មេខ្យល់​ប្រុស ស្រីក្មេង​ចាស់ ធ្លាប់បាន​គេ​ស​ម្គ​ល់​ឃើញថា គឺមាន​នាំ​ពលករ​ចេញ ទៅតាម​ច្រករបៀង​រាប់មិនអស់ ហើយ​ក្រុម​ជនដៃដល់​ទាំងនោះ ក៏មាន​មួយចំនួន​ជាម​ស​ត្ថ​កិច្ច​ផងដែរ ចុះ​ហេតុអ្វី​បានជា​អស់លោក​ខាង​ប៉ូលិស​មិន​លើ​គ្នា​ទៅ​ចាប់​ជន​ខាងលើ​នោះ យកមក​ផ្តន់ទា​ន​ទោស តាម​និតិ​វិធី​ច្បាប់​ដែ​លា​មានចែង​រួចទៅហើយ​នោះ ហេតុ​អី​បានជា​គេ​ចាប់​តែ​អ្នក​ម៉ូតូឌុប ហើយ​ចោទ​ជា​ជនសង្ស័យ ថា​ជា​មេខ្យល់​នាំ​ពលករ​ខុសច្បាប់​យកទៅ​ញាត់​គុក​ទៅវិញ យ៉ាង​បែបនេះ ។​

​តាម​ការលើកឡើង​ជាច្រើន​ពី​មហាជន ដែល​បានឃើញ​ហេតុ​ការ​ខាងលើ​ក្នុងករណី​ចាប់​បុរស​ម្នាក់​ដែលមាន​ឈ្មោះ​អ៊ អ៊ុ​ញ ហៅ​អុញ អាយុ​៤៧​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ដែលមាន​មុខរបរ​រ​ត់​ម៉ូតូឌុប យកទៅដាក់​ពន្ធនាគារ តាម​អំណាច​របស់​តុលាការ បាន​ចោទប្រកាន​អោយ​ដាក់គុក​ជន​ខាងលើ​នោះ ដែលមាន​រយះពេល​៨​ឆ្នាំ​ឯណោះ​ចាប់ពី​ពេល​ចាប់ខ្លួន​នេះ​ត៏​ទៅ មហាជន​ខាងលើ​នោះបាន​បន្តទៀតថា ចំពោះ​មេខ្យល់​ដែលមាន​អំណាច ជាច្រើន​គឺ​គេ​មិនដែល​ចាប់បាន​នោះទេ ហើយ​ការចាប់​បុរស​ខាងលើ​នោះ ត្រូវបាន​គេ​រិះគន់ថា គេ​ចាប់យក​ស្នាដៃ​ជូន​អង្គភាព​របស់គេ​តែប៉ុណ្ណោះ ឯ​មេខ្យល់​ឯទៀត​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ពលករ​ចេញ​តាម​ច្រករបៀង​យ៉ាង​រំភើយ បំផុត ហាក់ដូចជា​គ្មា​អ្វី​គួ​អោយ​ព្រួយ​បារ​ម្ម​ណ៏​សម្រាប់​ខ្លួនគេ​នោះឡើយ​។​IMG-20141209-WA0001

​តាម​កា​រស​ង្គេ​ត​ឃើញ​នៅក្នុង​ដីការ​ចាប់ខ្លួន​ពី​សំណាក់​ចៅក្រម សាយ​សម្ពស្ស​សេរី បានបញ្ជាក់​នៅក្នុង​ដីការ​ដែលមាន​លេខ​៧៤ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ នោះ​ថា ជនជាប់ចោទ​ឈ្មោះ​អ៊ អ៊ុ​ញ ត្រូ​វា​បាន​អនុវត្ត​ទៅតាម​និតិ​វិធី នៃ​អំណាច​របស់​តុលាការ​ហើយ ក្រោយពី​បាន​ចាប់ខ្លួន​នៅក្នុង​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២០១៤ ដែល​បាន​ចោទ​ពីបទ​ស្តីពី​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន ចាប់ពីពេលនេះ​ត៏​ទៅ​៕​