សៀមរាប៖. នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០១៤វេលាម៉ោង១០និង៣០នាទីយប់ លោកគង់ សុគន្ធាប្រធានស្នាក់ការខ្វាវទទួលបានពត៌មានពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះថា មានជនល្មើសដឹកឈើចំនួន៤រទេះឆ្លងកាត់ផ្លូវក្រាលគ្រួសក្រហមចុះមក
ក្រោម។ ក្រោយពីទទួលបានពត៌មាន លោកគង់ សុគន្ធាបានដឹកនាំកំលាំងមន្ត្រីចំនួន៣នាក់ចុះទៅស្ទាក់ចាំផ្លូវនៅខាងក្រោយសាលាឃុំខ្វាវហើយចាប់បានរទេះដឹកឈើទាំង៤គ្រឿងរួចរាយការជូនលោក ពៅ ជុំនាយកដែនជុំរកសត្វព្រៃបឹងពែរ។
លោកពៅ ជុំបានបញ្ជាឲ្យលោកគង់ សុគន្ធាបញ្ជូនរទេះឈើរទាំដ៤គ្រឿងមកកាន់ស្នាក់ការដើម្បីធ្វើការវាស់វែញរាប់ចំនួន នឹង ធ្វើកំណត់ហេតុដកហូតរក្សារទុកនៅស្នាក់ការបរិស្ថានខ្វាវ។
.ម្ចាស់រទេះឈើមានឈ្មោះដូចខាងក្រោម៖
.១.ឈ្មោះឈឿង ឆុតភេទប្រុសអាយុ២៦ឆ្នាំ
.២.ឈ្មោះឆេង រិត ភេទប្រុសអាយុ៣០ឆ្នាំ
.៣.ឈ្មោះឈឿង ឆមភេទប្រុសអាយុ៣០ឆ្នាំ
.៤.ឈ្មោះហៃ ថេង ភេទប្រុសអយុ១៨ឆ្នៃ អ្នកទាំង៤នាក់មានទីលំនៅភូមិពោធិរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។.ឈើទាំង៤រទេះមានចំនួន៤.៥២០ម៉ែត្រការ៉េ ។
តាមសំដីរបស់លោកឆេង រិត នឹង លោកឈឿន ឆុតដែលជាម្ចាស់រទេះឈើបានឲ្យអ្នកពត៌មានខេមរាយើងដឹងថា៖ ការដឹកជញ្ជូនឈើនេះពួកលោកបានធ្វើការទំនាក់ទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវរួចហើយទើបលោកហ៊ានដឹកចេញ ខ្ញុំមិនដឹងជាមានជំនាញខាងណាទៀតទេ ៕ គួណាតែខាងរដ្ឋបាលព្រៃឈើប្រាប់ពួកខ្ញុំ ព្រោះពួកខ្ញុំបានបង់ថ្លៃសេវាផ្លូវក្នុង៤រទេះគេយក១២.០០០០រៀលរួចហើយ មិនគួណាពួកគាត់ឲ្យខ្ញុំគ្រោះថ្នាក់ដូច្នេះ។
ពាក់ព័ន្ធនិងបញ្ហានេះអ្នកពត៌មានយើងបានសុំជួបសម្ភៀសតាមទូរស័ព្ទជាមួយលោកកោះ គានដែលជាអ្នកចាំថ្នាលបណ្តុះកូនឈើសង្កាត់ខ្វាវ និងជាអ្នកទទួលលុយលោកបានឆ្លើយថាលោកយកសំរាប់តែអង្គភាពរបស់លោកទេរីឯអង្គភាពផ្សេងទៀតដោះស្រាយខ្លួនឯងចុះ។ដោយ ព្រំ សុខា