គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ឆ្មក់​ស្ទាក់ចាប់​ឆែរ​អាវុធជាតិផ្ទុះ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១

0


​ ​គណៈបញ្ជាការ​ឯកភាព ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង​ផ្ទាល់ ពី​សំណាក់​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​ចូលរួម ពី​សំណាក់​លោក កឹម រតនា អធិការរង​នគរបាល​ខណ្ឌ និង​មន្ត្រី​សណ្តាប់ធ្នាប់​

មួយចំនួនទៀត នៅ​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤ បានដាក់​កម្លាំង​ឆ្មក់​ស្ទាក់ ចាប់​ឆែក​អាវុធជាតិផ្ទុះ និង​ម៉ូតូ​ដែល​មិនបាន​បំពាក់ មួក ឬ​កញ្ជក់​ត្រឹមត្រូវ និង​ស្លាក​លេខ​ខុស​ប្រក្រតី តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​4
​ ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បានអោយដឹងថា ការចុះ​ស្ទាក់ចាប់​ឆែក​អាវុធជាតិផ្ទុះ ក៏ដូចជា​ម៉ូតូ​គ្មាន​ស្លាក​លេខ មួក​កញ្ជក់​ត្រឹមត្រូវ​នេះ គឺ​ឡើង​ក្នុង​គោលបំណង ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ អោយបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ ហើយក៏​ជាស​ញ្ញា​មួយ ក្នុងការ​ដាស់តឿន និង​ពញ្ញាក់​អារម្មណ៍ របស់​បងប្អូន​មួយចំនួន​តូច ដែល​តែងតែ​បើកបរ​ក្នុងពេល​ស្រវឹង ហើយ​មិនបាន​បំពាក់​កញ្ជក់ និង​មួក​សុ​វត្ថ​ភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ជាការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ជនប្រដាប់អាវុធ​មួយចំនួនធំ ដែល​តែង​តែង​ប្រើប្រាស់​អាវុធ ក្នុងការ​បាញ់បោះ​សេរី ក៏ដូចជា​ឆក់ ប្លន់ និង​បង្ក​ជា​ករណី​ផ្សេងៗ ពេល​ចរាចរណ៍​លើ​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ ។3
​ ​លោក​បាន​បន្តទៀតថា ការចុះ​ប្រតិបត្តិការ​នេះដែរ គឺធ្វើឡើង​ដោយ​អនុវត្តន៍​តាម​បញ្ជារ របស់លោក​អភិបាលខណ្ឌ ដែល​លោក​តែងតែ​បញ្ជារ អោយ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ធ្វើយ៉ាងណា​ប្រើ​គ្រប់​វិធី ទប់ស្កាត់​ទៅលើ​ជនប្រដាប់អាវុធ​ខុសច្បាប់ ដែល​តែងតែ​បង្ក​ភាពអសន្តិសុខ ក្នុង​សង្គមជាតិ ការពារ​សុ​វត្ថ​ភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អោយស្រប​ទៅតាម​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ៕2
លោក​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ជាង​២​ម៉ោង​នេះ កម្លាំង​សមត្ថកិច្ច​របស់​យើង មិនបាន​រកឃើញ​អាវុធ និង​បទល្មើស​ផ្សែងៗ​នោះទេ គឺ​ឃាត់​បានតែ​ម៉ូតូ ដែល​មិនបាន​បំពាក់​មួក ឬ​កញ្ជក់ និង​ស្លាក​លេខ​ខុស​ប្រក្រតី មួយចំនួន យកមក​ធ្វើ​ការពិន័យ​តែប៉ុណ្ណោះ​។​
សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយ​ផងដែរ សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ ដែល​តែងតែ​ដាក់ពង្រាយ​កម្លាំង ក៏ដូចជា​ដឹកនាំ​កម្លាំង ចុះ​ធ្វើការ​ស្ទាក់​ឆែក​អាវុធជាតិផ្ទុះ​បែបនេះ ។ ហើយ​ជាពិសេស កាលពី​កន្លងមក ក៏​ធ្លាប់មាន​ការស្ទាក់ចាប់​ឆែកឆេរ អាវុធជាតិផ្ទុះ និង​ពិ​និ​ត្រ​បច្ចេកទេស​យានជំនិះ បែបនេះ​ជារឿយៗ សម្រាប់​ខណ្ឌមានជ័យ ផងដែរ ៕1