បណ្តាញ​ទំនាក់ទំនង​សង្គម FaceBook ដែល​កំពុង​តែមាន​ភាព​ល្បីល្បាញ នៅលើ​សកលលោក និង​ដាក់​ឲ្យ​ដំណើរការ នៅ​ចិន​ម្តងទៀត ក្នុងពេល​ឆាប់ៗ​នេះ

0


​ ​លោក Lu Wei រដ្ឋមន្ត្រី​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ទូរគមនាគមន៍ របស់​ចិន ត្រូវ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន បណ្ដាញ​ទំនាក់ទំនង​សង្គម FaceBook នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ របស់លោក​ទៅកាន់​

សហរដ្ឋ​អាម៉េរិក ។​fb_china_081347371772
​ ​

លោក Lu Wei រដ្ឋមន្ត្រី​ជាន់ខ្ពស់​ប្រទេស​ចិន បាន​និយាយ​ទៅកាន់​តំណាង​ក្រុមហ៊ុន FaceBook ថា លោក​សង្ឃឹមថា បណ្តាញ​ទំនាក់ទំនង​សង្គម FaceBook ដែល​កំពុងមាន​ភាពល្បីល្បាញ នៅលើ​សកលលោក និង​វត្តមាន​ម្តង​ទៀង នៅក្នុង​ទឹកដី​ប្រទេស​ចិន ក្នុងពេល​ឆាប់ៗ​នេះ ។​

​សូមបញ្ជាក់ថា ប្រទេស​ចិន ធ្លាប់​បានដាក់​ឲ្យ​ប្រើប្រាស់​ម្តង​រួចមកហើយ នូវ​បណ្តាញ​ទំនាក់ទំនង​សង្គម FaceBook នេះ ។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ចិន បានសម្រេច​បិទ​មិន​ឲ្យ​ប្រើប្រាស់​វិញ ចាប់តាំងពី​ឆ្នាំ​២០០៩ ព្រោះ​តែមាន​អ្នកប្រើប្រាស់​ប្រព័ន្ធ FaceBook មួយចំនួន បា​នប​ញ្ជេ​ញ​មតិ បះ​ពាល់​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ប្រទេស​ចិន ៕
​ ​