បច្ចុប្បន្ននេះ សិទ្ឋមនុស្ស និងនីតិរដ្ឋ តែងផ្សារភ្ជាប់គ្នា ដោយភាពជិតស្និទ្ឋ ហើយសិទ្ឋមនុស្សសំដៅទៅលើសិទ្ឋសេរិភាព របស់បុគ្គលម្នាក់ៗ ក្នុងក្របខណ្ឌច្បាប់ នៃលទ្ឋិប្រជាធិបតេយ្យ ហើយច្បាប់ទាំងឡាយ គឺជាឧបករណ៍គតិយុត្តិ នៃ
ការប្រកាសទទួលស្គាល់ គោរព ការពារ និងលើកតម្កើងសិទ្ឋសេរីភាពបុគ្គល នេះជាប្រសាសន៍ របស់ ឯ,ឧ ទេព ងន អនុប្រធានទី២ព្រឹទ្ឋសភា ដែលបានថ្លែងក្នុងសិក្ខាសាលា ស្តីពីប្រើប្រាស់សិទ្ឋ និងច្បាប់ ដើម្បីអបអរសាទរ ខួបលើកទី៦៦ នៃទិវាសិទ្ឋមនុស្ស អន្តរជាតិ២ធ្នូ នៅសាលសិក្ខាសាលា វិមានព្រឹទ្ឋសភា កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ។
ឯកឧត្តម ទេព ងន មានប្រសាសន៍ទៀតថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្ត របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ទទួលស្គាល់ និងគោរពសិទ្ឋមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ឋមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងទៅនឹងសិទ្ឋមនុស្ស សិទ្ឋិនាទី និងសិទ្ឋិកុមារ ជាពិសេស គឺធានាភាពស្មើគ្នា ចំពោះមុខច្បាប់ និងសិទ្ឋចោទប្រកាន់ ហាមឃាត់ការឃុំឃាំងខុសច្បាប់ និងការធ្វើទារុញកម្ម ការរើសអើង និងការពារនូវសិទ្ឋិសេរីភាព ក្នុងការនិយាយស្តី បញ្ចេញមតិ ការធ្វើដំណើរជិតឆ្ងាយ សិទ្ឋិបង្កើតសមាគម ជំនឿសាសនា និងការគាំពារដោយច្បាប់ លើកម្មសិទ្ឋិឯកជន ស្របច្បាប់ រួមទាំងសន្តិសុខសាធារណៈ ។
ឯ,ឧ ទេព ងន បានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា បានខិតខំលើកកម្ពស់សិទ្ឋិមនុស្ស ដោយបានបង្កើតច្បាប់បទប្បញ្ញាតិ និងយន្តការនានា ទាំងក្នុងរាជរដ្ឋាភិបាលនៅក្នុងសភា និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន សម្រាប់ជាយន្តការតាមដាន និងការពារលើការគោរពសិទ្ឋិមនុស្ស ។
សិទ្ឋិមួយចំនួន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលផ្តោតទៅលើសិទ្ឋិទទួលពត៌មាន សិទ្ឋិបញ្ចេញមតិ សិទ្ឋិធ្វើបាតុកម្ម សិទ្ឋឈរឈ្មោះបោះឆ្នោត សិទ្ឋិឃោសនាបោះឆ្នោត សិទ្ឋិបង្កើតសមាគម គណបក្សនយោបាយ ។ល។ ហើយសិទ្ឋិទាំងឡាយនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់ ៕



































