ខេត្តរតនគិរី ក្នុងចំណោមក្រុមហ៊ុន ចំនួន១០ ដែលបានដាក់សំណើរសុំដេញថ្លៃ លើគម្រោងធ្វើផ្លូវលំ ការអភិវឌ្ឍន៍ឃុំ សង្កាត់ ក្នុងឃុំចំនួន៧ នៅក្នុងស្រុកអូរយ៉ាដាវ គឺឃុំប៉ាតេ ឃុំលង់ជ័រ ឃុំបរខាំ ឃុំសេសាន្ត ឃុំប៉កញៃ ឃុំសោមឃុម និងឃុំយ៉ាទុង បាន
សម្តែងនូវប្រតិកម្មមិនសប្បាយចិត្ត ចំពោះការដាក់ឲ្យដេញថ្លៃ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូម្សិលមិញនេះ ដោយពួកគាត់បានចោទប្រកាន់ថា មានភាពមិនប្រក្រតី ដោយការដាក់ឲ្យដេញថ្លៃនេះ មិនគោរពទៅតាមច្បាប់ ឬគោលការណ៍នានា ។
ដោយនៅក្នុងសេចក្តីជូនដំណឹង ការដាក់ឲ្យដេញថ្លៃ សម្រាប់កិច្ចសន្យា ការសាងសង់ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ បានសរសេរ និងចែងយ៉ាងច្បាស់ថា កាលបរិច្ឆែត នៃការប្រជុំបើកសំណើរដេញថ្លៃ និងពេលវេលាឈប់ទទួលសំណើរ និងបើកសំណើរឲ្យដេញថ្លៃ គឺត្រូវបញ្ចប់នៅម៉ោង៩និង១០នាទីព្រឹក ប៉ុន្តែក្រុមប្រឹក្សាបច្ចែកទេស នឹងអ្នកសម្របសម្រួលបច្ចែកទេស បានអូសបន្លាយពេល រហូតដល់ម៉ោង៩និង៤៥ ទើបបានបើកសំណើរឲ្យដេញថ្លៃ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយឈ្មោះ អ៊ឹង ចាន់ទ្បា ដែលមិនគោរពទៅតាមពេលវេលា នៃការដាក់ឲ្យដេញថ្លៃនោះ បានមកដាក់សំណើរក្រោយគេ ក៏ប៉ុន្តែបែរជាដេញថ្លៃបានទៅវិញ ។
ជាហេតុធ្វើឲ្យក្រុមហ៊ុនទាំង៨នោះប្រតិកម្ម និងបានដក់សំណើរចេញអស់វិញ ដោយការដាក់ឲ្យដេញថ្លៃនេះ មានភាពមិនប្រក្រតី និងមានភាពយុត្តិធម៌ទ្បើយ ។
តំណាងក្រុមហ៊ុនទាំង៧ ក៏បានសំណូមពរ ទៅដល់ឯកឧត្តម អភិបាលខេត្តរតនគិរី និងជំនាញពាក់ព័ន្ធ គួរតែរៀបចំការដាក់ឲ្យដេញថ្លៃម្តងទៀត ដើម្បីរកភាពយុត្តិធម៌ និងត្រឹមត្រូវ ៕




































