ស្វាយរៀង នៅសាលាស្រុកស្វាយទាប បានរៀបចំធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ញើញជាអធិបតី ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ កាលពី
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ ។ឯកឧត្តម ម៉ែន វិបុល អភិបាលរង ខេត្តស្វាយរៀង បានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺធ្វើទ្បើងដើម្បីផ្សព្វផ្សាយ ពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានយល់ជ្រួតជ្រាប់ ដល់ថ្នាក់មួលដ្ឋាន ពិសេសចង់ឲ្យប្រជាពលរដ្ឋ បានបញ្ចេញមតិ លើកជាសំណូមពរ និងបញ្ហានានាក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម បានបន្តទៀតថា ចំពោះបញ្ហាដែលប្រជាពលរដ្ឋលើកទ្បើង បើអាចដោះស្រាយបាន យើងនិងដោះស្រាយនៅទីនេះតែមតង ប៉ុន្តែរាល់បញ្ហាណា ដែលយើងមិនអាចដោះស្រាយបាននោះ ក្រុមប្រឹក្សា និងដាក់ជូនរាជរដ្ឋាភិបាលបន្តទៀត ។
ក្នុងឱកាសនោះដែរ តំណាងឃុំនីមួយៗ បានធ្វើកិច្ចប្រជុំពិភាក្សាជាក្រុមៗ ដើម្បីលើកជាប្រធានបទ ដែលជួបប្រទះ កង្វល់នានា ដែលតំរូវឲ្យស្ថាប័ណ្ឌពាក់ព័ន្ធដោះស្រាយ ។
បន្ទាប់ពីពិភាក្សារួច តំណាងឃុំនីមួយៗ បានលើកទ្បើង ពីកង្វះបង្គន់អនាម័យ បញ្ហាសំរាមដឹកពីក្រុងបាវិត មកចាក់នៅទឹកដីឃុំគគី ដែលមានក្លិនស្អុយយ៉ាងអាក្រក់ ពិបាកដល់ប្រជាពលរដ្ឋពិបាកដកដង្ហើម និងបញ្ហាជាច្រើនទៀត ដែលបានកើតទ្បើងក្នុងមូលដ្ឋានខ្លួន ។
រាល់សំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបានឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្ត ទទួលយកទៅពិភាក្សាបន្តទៀត ដើម្បីដោះស្រាយជួនប្រជាពលរដ្ឋផងដែរ ៕




































