អាជីវកម្ម រ៉ែ​មាស អាណាធិបតេយ្យ ក្នុងស្រុក​អូរ​យ៉ា​ដាវ កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង ពុំមាន​អាជ្ញាធរ មូលដ្ឋាន ឬ ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ អើពើ​ឡើយ​

0

​​
​ខេត្ត​រតនគីរីៈ ការជីក​កកាយ និង​បូម រ៉ែ​យក​មាស​នៅក្នុង​ដី​ទាំងនោះ ស្ថិតនៅ​ភូមិ​តា​កុក​ព្នង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគីរី ត្រង់ចំណុច​ជើងភ្នំ​ប៉ាង និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ភូមិ​ក្វែង ឃុំ​យ៉ា​ទង់ ស្រុក​អូរ​យ៉ា​ដាវ ដោយ​ប្រើ​ដែក​ត្បែង​ជីក​លុង​បុក បំបែក​ថ្ម​រ៉ែ ជម្រៅ​រាប់​សឹ​ប​ម៉ែត្រ ដោយ​ប្រើ​ម៉ាស៊ីន​រាប់​សឹ​បគ្រឿង បូម​យក​រ៉ែ មក​កិន រែង​យក​មាស និង​បុក​បូម​យក​រ៉ែ​តែម្ដង​។​04
តាម​ការ​អោយដឹងពី​កម្មករ​នៅ​ទី​នោះបាន​បញ្ជាក់ថា ពួកគាត់​ប្រកបមុខរបរ​ជីក​មាស​នៅទីនេះ​ជាច្រើន​មកហើយ​។ រីឯ​ប្រាក់កម្រៃ ដែល​ទទួលបាន ត្រឹមតែ​ចិញ្ចឹមជីវិត​តែប៉ុណ្ណោះ ចំណែក​អ្នក​ដែលមាន​បាន​គឺ​ថៅកែ​ឯណោះ​ទៅវិញ​ទេ កម្មករ​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា កន្លងមក​មាន​សមត្ថ​កិច្ច ចុះមក​ស្រង់​ស្តិ​តិ ជា​ញឹកញាប់​ដែរ តែ​គេ​ពុំ​ដឹងថា ល​ទិ្ធ​ផល​យ៉ាងណា​នោះទេ​។​03
ពាក់ព័ន្ធ​និង​បញ្ហា​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខាងលើ លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ បាន​បញ្ជាក់ថា បញ្ហា​នេះ​សកម្មភាព​ជីក​រ៉ែ​មាស​ខាងលើនេះ លោក​បាន​ចាត់​ឲ្យ​កម្លាំង​ចុះទៅ​ស្រង់​ស្ថិតិ​មនុស្ស​និង​ម៉ាស៊ីន​ឲ្យ​ពិត​ប្រាកដជា​បណ្តើរៗ​ហើយ លោក​បន្តថា​ការចុះ​ធ្វើ​នេះ​មានការ​លំបាក​ដោយសារ​តែ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ជីក​រក​រ៉ែ​មាស​នៅពេលនេះ​គឺ​គេ​ធ្វើ​សកម្មភាព​លួចលាក់ ជាហេតុ​ធ្វើ​ឲ្យ​កម្លាំង​របស់លោក​ពិបាក និង​ស្រង់​ស្ថិតិ​ពិតប្រាកដ​នេះ​ណាស់​។​ប៉ុន​តែបើ​ទោះបីជា​យ៉ាងណាក៏ដោយ​លោក​និង​បន្តធ្វើ​ការងារ​នេះ​អោយបាន​ជោគជ័យ និង​ឈានទៅ​បិទ​អាជីវ​កម្មនេះ​តែម្តង​។
លោ ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល បានបញ្ជាក់​អោយ​ពត៌មាន​យើង​ដឹងថា លោក​ពុំ​បានដឹង​ទេ​ចំពោះ​បញ្ហា​ខាងលើនេះ​ដោយសារតែ​ធ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​រាយការណ៍​មកអោយ​មន្ទីរ​នោះទេ ប៉ុន្តែ​បើសិន​ជាមាន​ករណីនេះ​ពិតប្រាកដ​មែន​លោក​និង​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើការ​ទប់ស្កាត់​សកម្មភាព​ខាងលើនេះ​ផងដែរ​។06
​ ​គួរ​បញ្ជាក់ថា នៅក្នុង​ទឹកដី​ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​លំផាត់ ខេត្តរតនគិរី ដែល​ជាប់​និង​ព្រំ​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ធនធានធម្មជាតិ​មានដូចជា​រ៉ែ​មាស ព្រៃឈើ និង​មច្ឆា​ជាតិ កំពុងតែ​ប្រឈម​និង​ការវិនាស​អន្តរាយ​តាមរយៈ​មេ​ឈ្មួ​ឃុបឃិត​ជាមួយនិង​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ទីនោះ​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាង​អាណា​ធិ​តេ​យ្យ ដើម្បី​លួច​នាំចេញ​ធនធានធម្មជាតិ​ទាំងនោះ​តាម​ច្រករបៀង​ទៅកាន់​ប្រទេស​វៀតណាម ហើយ​ជាពិសេស​

ការវិនាសហិនហោច​ពូជ​មច្ឆា​ជាតិ​ដែលជា​តំបន់​ស្នូល​នៅ​ទន្លេស្រែពក​ដែល​ជនល្មើស​តែងតែ​ឃុបឃិត​ជាមួយ​កងកម្លាំង​នៅ​ទីនោះ​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់​ដាក់​អូស​អួន និង​ដាក់​ដៃ​ចាប់​ត្រី​ខុសច្បាប់​នៅតាម​អូរ ដូចជា​អូរ ប៉ាល់ ,​ល្វា​លើ ល្វា​ក្រោម​ជាដើម​ហើយ​តំបន់​នោះ សុទ្ធតែជា​តំបន់ហាមឃាត់​ការនេសាទ​មច្ឆា​ជាតិ ព្រោះ​ជា​តំបន់​ស្នូល​(​តំបន់ហាមឃាត់​នេសាទ ព្រោះ​ជា​តំបន់​ត្រី​ពង​កូន​មេ​ពូជ​)
​មជ្ឈដ្ឋាន​ទូរ​ទៅ​សំណូមពរ​អោយ​ឯកឧត្តម​ឱម យិន​ទៀន ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ចុះមក​ពិនិត្យ​នៅ​ចំណុច​ព្រំប្រទល់​ប្រទេស​វៀតណាម​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​ស្រុក​អូ​រយ៉ា​ដាវ ស្រុក​លំផាត់ ក្នុង​ខេត្តរតនគិរី ព្រមទាំង​ស្រុក​កោះ​ញ៉ែ​ក ខេត្តរតនគិរី បើ​ពុំ​ដូច្នេះ​ទេ​ធនធានធម្មជាតិ​និង​វិនាស​អន្តរាយ​នៅពេល​ដ៏​ឆាប់​នេះ ហើយ​ផលប្រយោជន៍​ដែល​បានមកពី​ការបំផ្លេចបំផ្លាញ​ធនធានធម្មជាតិ​នេះ​គឺ​សំរាប់​ចូល​តែ​ហោ​ប៉ាវ​បុគ្គល​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ មិនបាន​ចូល​ជាថ​វិការ​រដ្ឋ ឫ​ជាតិ​ឡើយ​៕