​ឃាត់ខ្លួន​អ្នកលក់​ទឹកកក​ម្នាក់​នៅ​ស្រុក​មង្គល​បូរី ក្រោយ​សមត្ថកិច្ច​រកឃើញ​ថា​ជាប់​ពាក់​ព​ន្ធ័​ករណី លក់ដូរ​គ្រឿងញៀន​

0


​បន្ទាយមានជ័យ​៖​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ចាប់ខ្លួន​ពាក់​ព​ន្ធ័​ករណី លក់​ចែកចាយ​គ្រឿងញៀន និង ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ២​ថង់​តូច ១​ថង់​ជំទើរ​,​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​២​គ្រាប់​កន្លះ និង​សម្ភា​រះ​កែច្នៃ​ជក់ គ្រឿងញៀន​មួយចំនួន កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ ក្នុងភូមិ​គោក​តា ដោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​1​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ប៊ុន សេង​ហួត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មុខរបរ​លក់​ទឹកកក​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕