​ផល​ស្រូវ​របស់​កសិក ជាង​៧០០​ហិកតា កំពុង​ជួប​គ្រោះរាំងស្ងួត ឯ​មន្ត្រី​ជំនាញ​ធនធានទឹក​កំពុង​យក​ម៉ាស៊ីនបូមទឹក​ទៅ​ជួយសង្គ្រោះ​ហើយ​

0


ខេត្តបន្ទាយមានជ័យ ៖​គ្រោះរាំងស្ងួត បាន​វាយលុក​បំផ្លាញ​ផល​ស្រូវ​កសិក ជាង​៧០០​ហិកតា ក្នុងស្រុក​មង្គល​បូរី​ស្ទើរ​អស់ទាំង​ស្រុង​ទៅហើយ ខ​ណះ​ពេលនេះ ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ រួម​និង​អាជ្ញាធរ​សហការ​ជាមួយនិង​មន្ត្រី​ជំនាញ​ធនធានទឹក​ចុះ​ធ្វើ​អន្តរាគមន​៨​យ៉ាង​ស្រ​ស្រាក់​ស្រ​ស្រាំ នៅតាម​គោលដៅ​និ​មួយៗ ដើម្បី​ទប់ស្កាត់​ជាមួយនិង​គ្រោះរាំងស្ងួត ដែល​កំពុងតែ​បង្ក​ការលំបាក​ដល់​កសិករ​នោះ ។​IMG-20141130-WA0010

សូមបញ្ជាក់​ដែលថា ក្នុងអំឡុង​នៃ​ចុងខែ​វិ​ច្ចការ ឆ្នាំ​២០១៤​នេះ គេ​បា​នស​ង្គេ​ត​ឃើញ​គ្រោះរាំងស្ងួត​បាន​វាយលុក បាន​បង្ក​យាយី ផល​ស្រូវ​របស់​ប្រជាកសិក​នៅតាម​បណ្តា​មូលដ្ឋាន​នានា នៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយឡែក​នៅក្នុង​ឃុំ​ចំនួន​២ របស់​ស្រុក​មង្គល់​បូរី​ខេត្តបន្ទាយមានជ័យ បាន​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ជាងគេ បង្ក​អោយ​ស្រូវប្រាំង​និង​ស្រូវ​ចុងវស្សា រឺ​ហៅ​ស្រូវធ្ងន់​របស់​កសិក​យើង ត្រៀម​ស្ងួត​ស្ទើរ​អស់ទាំង​ស្រុង ទៅហើយ ។​
​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​របស់​មន្ទី ធន់​ធាន​ទឹក​និង​ឧតុនិយម ដឹកនាំ​ដោយ​លោក​យឹម ប៊ុន រុង ប្រធាន​មន្ទី​ខាងលើ បានធ្វើ​សកម្មភាព​ប្រមូល​ម៉ាស៊ីន​តូចធំ​មួយចំនួន ចុះទៅ​ធ្វើ​សកម្មភាព​បូមទឹក យកទៅជួយ​សង្គ្រោះ​ស្រូវ​របស់​កសិក ដែល​កំពុង​ជួប​ការរាំងស្ងួត​សព្វថ្ងៃនេះ ក្នុងនោះដែរ ក៏មាន​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ស្រូវ​ចូលរួម​ទៀតផង ហើយ​សកម្មភាព​ខាងលើ​នោះ ត្រូវបាន​គេ​ស​ម្គ​ល់​ឃើញថា ផល​ស្រូវ​ដែល​រង​ការរាំងស្ងួត​នោះ អាចមាន​ដង្ហើមរស់​ឡើងវិញ​ជា​បណ្តើៗ​ហើយ ។​IMG-20141130-WA0019
​តាម​ការលើកឡើង​រប​ស់លោក​យឹម ប៊ុន រុង ប្រធាន​មន្ទី​ធនធានទឹក​និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា នៅក្នុង​ភូមិ​អន្សមចេក ឃុំ​សឿ ស្រុក​មង្គល់​បូរី មាន​ស្រូវ​របស់​កសិក​ជួប​គ្រោះរាំងស្ងួត​ចំនួន​១០៦​ហិកតា នៅ​ភូមិ​ប្រឡាយ​ចា ឃុំ​រហាត់ទឹក ចំនួន​៦០០​ហិកតា ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​សព្វថ្ងៃនេះ លោក​យឹម ប៊ុនរុង បានបញ្ជាក់​ទៀតថា ក្នុង​តំបន់​រាំងស្ងួត​ខាងលើ​នោះ គឺ​ដោយ​ថា ស្រែ​របស់​កសិក​យើង នៅ​ឆ្ងាយ​ពី​ប្រភពទឹក ទើប​បង្ក​អោយ​ស្រូវ​របស់​កសិក​យើង​គ្មាន​ទឹក​សម្រាប់​ចិ​ញ្ចិ​ម​ស្រូវ​រហូតមក​IMG-20141130-WA0021

ដល់ពេលនេះ លោក​បាន​បន្តទៀតថា ឥឡូវនេះ លោក​បាន​ចំណាយ​ប្រមូលយក​ម៉ាស៊ីនបូមទឹក​តូច​បូមទឹក​ចេញពី​កន្លែង​ដែលមាន​ប្រភពទឹក​ច្រើន បង្ហូរ​ចូលមក​សង្គ្រោះ​ស្រូវ​របស់​កសិក​យើង ដូច​មាន​ក្នុង​តំបន់​រងគ្រោះ​ខាងលើ​បាន​ទាន់ពេលវេលា មកដល់ពេលនេះ គឺមាន​រយះពេល​១​អាទិ​ត្រ​ហើយ ឃើញថា ភាព​រងគ្រោះ​លើ​ដំណាំ​ផល​ស្រូវ​នោះ ហាក់ដូច​

ជាមាន​ពន្លឺ រស់​ឡើ​ញ​ជា​បណ្តើរៗ​ហើយ លោក​ប្រធាន​មន្ទី​ដ៏​ដែល​បាន​បន្ត​ទឿ​ត​ថា លោក​បាន​ត្រៀម​ជួយ​ជា​សម្បក​ការុង ចំនួន​២០០០​ទៅ​៣០០០​ឯណោះ​សម្រាប់​ច្រក​ដី​ទប់ទឹក​សម្រាប់​ជួយសង្គ្រោះ​ស្រូវ​របស់​កសិក​យើង រហូតដល់​ទីបញ្ចប់​មិនអាច​ដកថយ​បាន​នោះទេ លុះត្រាតែ​កសិក​យើង ប្រមូល​ផល​ស្រូវ​បាន​អស់​ទើប​ដកថយ​៕​ ​