​លោក វង​សូត ចុះ​សំណេះសំណាល​និង​សួ​សុខទុក្ខ​យុវជន​ផ្តាច់​គ្រឿងញៀន​នៅ​ទីបញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ល្ងាច​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​ទី​បញ្ជារ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទារ​បាន​ចុះមក​សួ​សុខទុក្ខ​យុវជន​ដើម្បី​ជួយ​ដល់​សុខភាព​និង​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ពិធី​នេះ​ក៏មាន​ការចូលរួម​លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឪ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេ​បញ្ជា​រង មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។​លោក​ឪ​បូ​រិន្ទ​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​សួ​សុកទុក្ខ​នោះ​ថា​យុវជន​កំពុងទួល​ការអប់រំ​ស្តារ​និតិ​សម្បទា​ផ្តាច់​គ្រឿងញៀន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាប់ពី​បានធ្វើ​ការអប់រំ​យុវជន​ផ្តាច់​សា​ធាតុ​ញៀន​ពី​បណ្តា​ខេត្ត​រាជធានី​ទូទាំងប្រទេស​ចាប់ពី​ឆ្នាំ​២០០២​រហូតដល់​ឆ្នាំ​២០១៤​សរុប​មាន​ចំនួន​២៦៤៩​នាក់​បានធ្វើ​សមាហរណ៍កម្ម​ឲ្យ​វិល​ទៅ​សហគមន៍​វិញ​មាន​ចំនួន​២៩៩២​នាក់​នៅសល់​ផ្តាច់​ជាក់ស្តែង​១៥៧​នាក់​នាក់​។ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​ប្រសាសន៍ថា​:​គ​ណះ​ប្រតិភូ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​ចុះមក​ដើម្បី​ជួប​សំណេះសំណាល​និង​សួ​សុខទុក្ខ​និង​ក៏បាន​នាំយក​អំណោយ​ជូន​ដល់​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​ចំនួន​១៥៧​នាក់​។​ផងដែរ លោក​សុំ​ណូ​ម​ពរ​ដល់​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចេះ​សហការ​ជាមួយ​មន្ទី​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​លើ​សុខភាព​យុវ​ដែល​កំពុង​អប់រំ​ផ្តាច់​សារធាតុ​ញៀន​ក្រោយ​ពេលធ្វើ​សមាហរណកម្ម​ឲ្យ​វិល​ប្រ​ឡប់​ទៅ​សហគមន៍​វិញ​សូមកុំ​ត្រឡប់មកវិញ​ជា​លើក​ទី​២​ដើម្បី​កែខ្លួន​អោយក្លាយ​ជា​កូន​ល្អ​មនុស្ស​ល្អ​និង​ជា​ទំពាំង​ស្នង​ឫស្សី​ធ្វើ​សម្រាប់​គ្រួសារ​និង​ប្រទេសជាតិ​។ អំណោយ​ត្រូវ​ទទួល​មាន​១.​ភួយ​ចំនួន​១៥៧​ភួយ ២.​មុង​នីឡុង​ចំនួន​១៥៧​មុង​៣.​កន្ទេលនីឡុង​ចំនួន​១៥៧​កន្ទេល ៤.​សាប៊ូ​ការពារ​រមាស់​ចំនួន​១៥៧​នាក់ ៥.​ក​ញ្រែ​ង​លាង​បន្លែ​ធំ ១០. ៦​កា​ធុន​លាង​អង្ករ​លេខ​៥០​អ៊ី​ណុ​ក​១០​កា​ធុង ៧.​ត្រីខ​៤០​យួរ ៨.​ទឹក​ស៊ី​អី​វ​១០០​យួ ៩.​ទឹកត្រី​១០០​យួ​១០​អង្ក​ផ្កា​ខ្ញី​៨០​បាវ ១១.​មី​យើង​៥០​កេស ១២​ឆ្នាំងសម្ល​លេខ​៥០​ចំនួន​២០​ឆ្នាំង ១៣.​ធុង​ទឹក​ចំណុះ​៥០​លីត្រ​ចំនួន​១០​ធុង​១៤​ឆ្នាំង​ក្រាស​២០​យុវជន​អប់រំ​ចំនួន​១៥៧​នាក់​ម្នាក់​ទទួលបាន​៣០.០០០​រៀល​ផងដែរ​៕