ខេត្តបន្ទាយមានជ័យ ៖រឿងរ៉ាវនៅក្នុងវត្ត គីរីវង្សក្សេមក្សាន្ត ហៅវត្តភ្នំបាក់លើ ត្រូវបានដោះស្រាយបញ្ចប់ រួចរាល់ជាស្ថាពរហើយ បន្ទាប់ពីលឺថា មានការផ្ទុះអធិករ រហូតឈានទៅដល់ការបណ្តេញចេញទៅគណះកម្មការវត្ត ចំនួន៣រូប ទៀតនោះ ឥឡូវនេះបាន
ស្ងប់ស្ងាត់ដូចដើមវិញហើយ បន្ទាប់ពីអាជ្ញាធរ និងមន្ទីធម្មការ និងសាសនា ចេញមុខបញ្ចប់រឿងនោះ ។
គួរំលឹដដែលថា កាលពីព្រឹកម៉ោង៩ ១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ គេបានសង្គេត
ឃើញ លោកប្រធានមន្ទីធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ រួមទាំងលោកអភិបាលរងក្រុងសិរីសោភណ៏ និងព្រះសង្ឃ យាយជី តាជី ពុទ្ធបរិសាធចំណុះជើងវត្ត ជាង១០០នាក់ បានចូលរួមស្តាប់ការ បកស្រាយបំភ្លឺ របស់ប្រធានមន្ទីខាងលើនោះ ស្តីពី
ការចោទប្រកាន់ទៅលើព្រះចៅអធិការវត្ត ដែលរងនៅការរិះគន់ ពីសំណាក់មនុស្សអសិធម៏មួយចំនួន ដែលបានបរិហារគេលោកថា បានលួចមានស្រី លួចទិញរថយន្ត និងបណ្តេញអាចារ្យមួយចំនួនអោយចេញពីវត្តកន្លងទៅ ហើយការបំភ្លឺនោះ ក្រោយពីមានការស្រាវជ្រាវលម្អិត ពីគណះកម្មការ គណះសង្ឃ និងព្រះមេគុណខេត្ត អភិបាលខេត្តបន្ទាយមានជ័យ រួចមក គឺគេរកមិនឃើញកំហុសដូចតាមការចោទប្រកាន់ទៅលើលោកនោះឡើយ ។
សូមបញ្ជាក់ថា វត្តគីរីវង្សក្សេមក្សាន្ត ហៅវត្តភ្នំបាក់លើនេះ គឺស្ថិតក្នុងដីឡូត៏ លេខ៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ដែលវត្តនេះកើតមានកាលពីឆ្នាំ១៩៨៥ ហើយមានព្រះសង្ឃចំនួន២៧អង្គ ប៉ុន្តែក្រោយមកក៏មានព្រះចៅអធិការវត្តព្រះនាម សារទោអៀម វណ្ណា ចូលគ្រប់គ្រង់វត្តខាងលើនោះ កាលពីឆ្នាំ២០០៥មកម្លេះ ពុំដែលមានបញ្ហាអ្វីកើតឡើងនោះទេ ក្រោយមកក៏លិចលឺថា ព្រះចៅអធិការវត្តលួចមានស្រី និងទិញរថយន្តបើកបរដោយខ្លួនឯង ហើយបណ្តេញគណះកម្មការវត្ត៣រូបចេញពីវត្តទៀតផង កាលពីពេលថ្មីៗកន្លងទៅនោះ ។
ទាក់ទិននិងរឿងហេតុខាងលើនោះដែរ ត្រូវបានព្រះចៅអធិការវត្ត ព្រះនាមសារទោ អៀមវណ្ណា បានមានសង្ឃដីការថា មុនពេលកើតហេតុកាលណោះ គឺស្ថិតនៅក្នុងថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៤នេះ គឺព្រះអង្គបានចំណូលចូលវត្ត តាមរយះការស្រោចទឹក ធ្វើខ្សែរគាថា ជូនប្រជាពលរដ្ឋដែល មានជំនឿលើព្រះពុទ្ធសាសនា ហើយបច្ច័យទាំងនោះ ត្រូវបានប្រគល់ទៅអោយអាចារ្យ គណះកម្មការវត្ត ជានាក់កាន់ ជារៀងរាល់ថ្ងៃសម្រាប់យកទៅកសាងវត្ត ព្រះចៅអធិការដ៏ដែលក៏បានបន្តទៀតថា មានថ្ងៃមួយព្រះអង្គបានសួរនាំទៅគណះកម្មការ៣រូបខាងលើនោះ ដោយចង់ដឹងពីចំណូលបច្ច័យ សម្រាប់គ្រងនិងធ្វើការកសាងព្រះវិហារថ្មី
នៅទីនោះ ស្រាប់តែគណះកម្មការទាំង៣នោះ បានខឹងច្រឡោតថា ហើយថែមទាំងព្រមានជេរប្រមាទទៅលើព្រះចៅអធិការវត្ត និងគ្រូសូត្រឆ្វេងស្តាំទៀតផង ហើយព្រះចៅអធិការក៏បានមូលមតិគ្នា បណ្តេញអាចារ្យនិងគណះកម្មការទាំង៣រូបនោះចេញពីវត្តតែម្តងទៅ ក្រោយមកជនបង្កខាងលើ ក៏ចេះតែដើរបរិហារគេលោកពីកន្លែងមួយទៅកន្លែងមួយ បង្កអោយមានការភ្ញាក់ផ្អើលស្ទើតែទូទាំងប្រទេស ហើយក៏មានទូរទ៏ស្ស និងវិទ្យុ ក្នុងស្រុកមួយចំនួនការបានផ្សាយតាមការញុះញុងរបស់ជនខិលខូចទាំង៣នោះដែរ ទើបធ្លាយអង្គរឿងខាងលើនោះ លឺដល់ថ្នាក់លើកំពូលៗជាពិសេសក្នុងក្រសួង ធម្មការនិងសាសនាទៀតផង ។
\
លោកយិន យឿន ប្រធានមន្ទីធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ បានអានខ្លឹមសារបំភ្លឺជាសាធារណះ នៅមុខមហាជនថា រឿងរ៉ាវរបស់ព្រះចៅអធិការវត្ត សារទោ អៀមវណ្ណា ដែលរងនូវការចោទប្រកាន់នោះ គឺវាមិនពិតនោះទេ ពីព្រោះសម្តេចសង្ឃរាជ និងព្រះមេគុណខេត្ត រួមទាំងក្រសួងធម្មការ និងខេត្ត បានសើបអង្គេតក្នុងអង្គហេតុនេះ រួចទៅហើយ គឺមិនដូចការចោទប្រកាន់នោះទេ លោកយិន យឿន ក៏បានសំណូមពរ ទៅដល់ព្រះសង្ឃរួមទាំងគណះកម្មការវត្តនិងប្រជាពលរដ្ឋមេត្តាបន្តចូលរួមចំណែក តាមសុទ្ធាជ្រះថ្លា ដើម្បីអោយទីអារ៉ាមខាងលើនោះ មានមុខមាត់ឡើងវិញ បន្ទាប់ពីមានភាពអាប់អ៊ូកន្លងទៅនោះ ៕



































