រថយន្ត​យី​ឌុប​ប្រាំ​ភ្លៅ​ដឹកឈើ​អារ​ពេញព្រៀប​មួយគ្រឿង បាន​ក្រឡាប់​ខ្ចា​ក់​ឈើ​ចេញ​រាយ គ្មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ទៅ​ក្បែរ​ឡើយ

0

​ក្រចេះ​៖  កាលពី​រំលង​អា​ត្រាធ ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ដី​សម្បទាន ឃុំ​សំបុក

ស្រុក​ចិត្រ​បិ​រី ខេត្តក្រចេះ ។​

ក្បួន​រថយន្ត​យី​ឌុប​ប្រាំ​ភ្លៅ​ដឹកឈើ​ជាច្រើន​គ្រឿង​បើក​បន្តរ​កន្ទុយ​គ្នា​កាលពី​យប់ ថ្ងៃទី​៨​ឈានចូល​ថ្ងៃទី​៩ បាន​ចរាចរណ៍​ចាប់តាំងពី​ក្បាល​ព្រលប់​រហូតដល់​ពាក់កណ្តាល​អា​ត្រាធ នោះ​ត្រូវបាន​គេ​ដឹងថា​ជា​របស់​ឧក​ញ្ញា​ថៃ ដឹក​ចេញពី​ចំណុច​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ឆ្លងកាត់​ទី​រួម​ខេត្ត ឆ្ពោះទៅ​ស្រុក​មេ​ម៉ត់​ខេត្ត​ត្បូងឃ្មុំ ដែលមាន​មេការ​ឈ្មោះ ធី ជា​អ្នក​រត់ការ​សមត្ថកិច្ច​តាមផ្លូវ ។​នៅក្នុង​ក្បួន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង របស់​ឈ្មួញ​ខាង​នេះ​មាន​រថយន្ត មួយគ្រឿង​បាន​ក្រឡាប់​ខ្ចា​ក់​ឈើ​ចេញ​រាយ ក្នុង​នោះគេ​ឃើញ​មេកា​របស់​ឧ​កញ្ញារ ឈ្មោះ ធី បាន​ឆ្លេរ​ឆ្លារ​រត់​ជួប​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ ដើម្បី​សម្រួល​និង​ស្ទួ​ច​រថយន្ត និង​ឈើ​សាង​ដាក់​រថយន្ត​មួយ​ផ្សេងទៀត ។​tia1
បើតាម​ប្រជាពលរដ្ឋ​នៅ​កោះ​ខ្ញែរ បាន​ប្រាប់​បណ្តាញ​កម្ពុ​ជាថ្មី​ថា ក្រុមហ៊ុន​របស់​
​ឧ​កញ្ញា​ថៃ បាន​ប្រមូល​ទី​ញ​ឈើប្រណិត​ពី​ដំបន់​នានា​ដឹក​តាម​ទូក​មក​ចត​នៅ​ចំណុច​ត្បូង​ខ្លារ ក្នុង​ចន្លោះ​ព្រំប្រទល់​ខេត្តក្រចេះ ស្ទឹងត្រែង រួច​ដឹក​ជ​ញ្ញូ​ន​បន្តរ​តាម​គោយន្ត កែរ​ឆ្នៃ​ជញ្ជូន​ចូល​ក្រុមហ៊ុន ក្នុង​ចំការកៅស៊ូរ រួច​ដឹក​បង្គាប់​ឈើ​គ្រឿង ឬ​ដឹក​សុ​ទ្ឋ​ដោយ​រត់​បន្លំ​ជាមួយ​រថយន្ត​ដែលមាន​(PC )​ត្រឹមត្រូវ ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ ។​
នៅក្នុង​កា​ប្រមូល​ទី​ញ​ឈើ​ក្នុង​តំបន់​ខាងលើ​នោះ​គឺមាន​មេកា​ម្នាក់ទៀត​ឈ្មោះ ផា គឺជា​អ្នក​រត់កា​ជួប​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័​ធំៗ​ក្នុង​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ មិន​តែ​ប​ណ្ណោះ​ដោយសារ​មេការ​ទាំងពី​អ្នកនេះ​មាន​ទំនាក់ទំនង​ល្អជា​មួយ សមត្ថកិច្ច​តាមផ្លូវ​នោះ ពួកគេ​ក៍បាន​ចេញមុខ​កាង​ឬ​ស៊ីឈ្នួល​ដឹកឈើ​អោយ​ឈ្មួញ តូចតាច​ផ្សេងទៀត ពី​ខេត្តស្ទឹងត្រែង ក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ដោយ​រលូន បើទោះបីជា​គ្មាន​(PC)​ក៍ដោយ ។​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤ មេកា​ឈ្មោះ ធី បាន​ប្រើប្រាស់​រថយន្ត​របស់​ឧ​កញ្ញា​ថៃ​ស៊ីឈ្នួល​ដឹក ឈើប្រណិត​អោយ​ក្រុម​ឈ្មួញ​មួយក្រុម​នៅ​ខេត្តក្រចេះ តែ​ចៃដន្យ រថយន្ត​យី​ឌុប​មួយគ្រឿង​មាន​ផ្ទុក​ឈើប្រណិត​ពេញប្រៀប​នោះ ធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ជាក់​ចេញ​សុ​ទ្ឋ​សឹង​ជា​ឈើ​ធ្នង់ រាប់​ម៉ែត្រគូប នៅ​ចំណុច​ទួល​ខ្សាច់​ស្ថិតក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​tia2
ដោយសារ​មេការ​ឈ្មោះ​ធី ត្រូវរ៉ូវ ជាមួយ​មេព្រៃ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ មន្ត្រី​ជំនា​ញក៍​អើពើរ ដោយ​ពន្យា​ពេល​ពេញ​មួយថ្ងៃ ដើម្បី​ឆ្ពិន​ភ្នែក​អោយ​មេព្រៃ​ធ្វើលិខិត​ច្បាប់​ទំលាប់ រហូតទល់​យប់​ទើប​ស្ទួ​ច ឈើ​សាង​ដាក់​រថយន្ត ដោយមាន​ទាំង​កងកម្លាំង ការពារ​បិទផ្លូវ​ផងដែរ ។

ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​បានដាក់​ចង្ងល់​ថា បើទោះបីជា​រាជរដ្ឋាភិបាល​បាន​រឹតបន្តឹង​ក្នុង ការបង្ក្រាប​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​យ៉ាងណាក្តី សកម្មភាព​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​ធំ របស់​ក្រុម​ឧ​កញ្ញារ មួយចំនួន​នៅតែ​បន្ត​រដឹក​យ៉ាង​គក្រឹក​មួយៗ​យប់ សឹង​ទល់​ភ្លឺ មិនឃើញ​មាន​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ក្បែរ​នោះទេ ទំនងជា​ដោយសារ ពួកគេ​ទទួលបាន​ប្រយោជន៍​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ហើយ​មើលទៅ ។