​កម្មករសំណង់​ម្នាក់ កៀប​ក្នុង​ជណ្ដើរយន្ដ ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ របស់​ថៅកែ លី ហួត កំពស់​ជិត​២០​ជាន់ ស្ថិតក្នុង​សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករា​

0

​ ​កម្មករសំណង់​ម្នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ខុន​ដូ កំពុង​សាងសង់ ដែលមាន​កម្ពស់​ជិត​២០​ជាន់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ កែង​ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ត្រូវ​ជណ្តើរយន្ត​គៀប​ស្លាប់ នៅ​ជា​ន់ទី​១៥ នៃ​អគារ​

ខុន​ដូ កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ដែលមាន​ថៅកែ​ឈ្មោះ លី ហួត ។​
​ ​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ជណ្តើរយន្ត គៀប​ស្លាប់​នៅ​ជា​ន់ទី​១៥​ខាងលើនេះ មានឈ្មោះ ចាន់ ធឿន អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ដ​ព្រៃវែង ។​photo 1
​ ​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ បានធ្វើការ​នៅ​ជាន់​ទី​១៥ ហើយ​ក្រោយមក ក៏បាន​ចុះ​តាម​ជណ្ដើរយន្ដ ដែល​ទើប​ដំឡើង​ថ្មី មានតែ​គ្រោងឆ្អឹង សំដៅទៅ​ជាន់​ខាងក្រោម​  ហើយ​គ្មាន​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព ក៏​បណ្ដាល​ឲ្យ​កម្មករ​នោះ កៀប​ក្បាល​ចូល​និង​ជណ្ដើរ​ដែក ស្លាប់​យ៉ាង​អាណោចអាធ័ម ។​
​ ​ប្រភពព័ត៌មាន​ដដែល បានឱ្យដឹងថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​  ម្ចាស់​សំណង់​បាន​ព្យាយាម​បិទបាំង​ព័ត៌មាន មិន​ឱ្យឮ​ដល់​អាជ្ញាធរ​ដែនដី និង​អ្នកកាសែត តែ​ដោយ​កម្មករ ធ្វើ្វ​ការ​ជាមួយ​ជនរងគ្រោះ​មានការ​អាណិតអាសូរ ដល់​ឈ្មោះ ចាន់ ធឿន ដែល​បាត់​បង់ជីវិត ក្នុងពេល​កំពុង​បំពេញការងារ​នោះ ទើប​រាយ ការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យបាន​ដឹង និង​ចុះទៅ​ត្រួតពិនិត្យ ដល់​កន្លែងកើតហេតុ ។​photo 4

​ ​បន្ទាប់មក​គេ​ឃើញ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ជណ្ដើរយន្ដ​កៀប នៅពេល​កំពុង​បំពេញការងារ​ប្រាកដ​មែន ។​​ ​សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ​ក្រុមគ្រួសារ​សព យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត តាម​ប្រពៃណី ៕​