ប្រទេស​កម្ពុជា​បានដាក់​សម្ពាធ​ខ្លាំង​ទៅលើ​ការផ្សាយ​ពាណិជ្ជ​ ​កម្ម​ផលិតផល​ស្រា​និង​បៀរ​យ៉ែ​រ​គ្រប់​ប្រភេទ​

0


​នៅ​ប្រទេស​កម្ពុជា​គេ​តែង​សង្កេតឃើញ នៅតាម​កន្លែង​សាធារណៈ និង​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនា​វ​ត្តី និង​តាម​គេហទំព័រ​នានា​ជាច្រើន​ក្តី គឺមាន​ការឃោសនា​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ស្រា​និង​ប៊ី​យ៉ែ​មិន​តឹ​ច​ជាង​១០​ប្រភេទ​ទេ ដែល​

ការផ្សាយពាណិជ្ជកម្ម​នេះ កំពុងតែ​ពេញនិយម​ទាក់ទាញ​យុវជន​គ្រប់​ស្រទាប់វណ្ណៈ ដែលមាន​អាយុ​ចាប់ពី​១៤​ឆ្នាំ​ឡើងទៅ​។​បច្ចុប្បន្ននេះ បើទោះបីជា​មានការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​យ៉ាង​គគ្រឹកគគ្រេង បាន​កើតឡើង​ច្រើន​យ៉ាងណាក្តី ប៉ុន្តែ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​គោលនយោបាយ​ទប់ស្កាត់​បញ្ហា​គ្រឿង​ស្រវឹង ដោយ​ចាត់​វិធានការណ៍​ចេញ​សារា​ចរណ៍​ណែនាំ​ប្រកាស​ជា​សាធារណៈ ឲ្យ​បញ្ឈប់​រាល់​KHM_Pao Maly_Road Traffic Safety_Sovannara_20140507

ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​កាសែត និង​តាម​កញ្ចក់​ទូរទស្សន៍​ក្តី ខណៈដែល​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​បាន​កើតឡើង​ច្រើន ហើយ​មាន​មូលហេតុ​ចំបង​ពីរ​ដែល​នាំ​ឲ្យ​មាន​ផលវិបាក ក្នុងការ​ទទួលទាន់​គ្រឿង​ស្រវឹង គឺ​ទី​១ អាច​នាំ​ឲ្យ​មនុស្ស​ខូចសុខភាព ដូចជា​ការកើត​មាននូវ​ជំងឺ​ផ្សេងៗ និង​ទី​២ គឺអាច​នាំ​ឲ្យ​មនុស្ស​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខ្វះ​ការពិចារណា​បង្កើត​ឲ្យ​មាន​អំពើ​ហឹ​ង្សា និង​ភាពក្រីក្រ​កើតឡើង​ជាដើម​។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។
​គ្រាន់តែ​លឺ​ចំរៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​ឱ​បេះ​ដួង​ខ្មែរ និង​បទ​ជា​ភាសារ​អង់គ្លេស​មួយទៀត​ដែល​បង្ហាញ​ពី​រូប​មនុស្ស​ប្រុស​ម្នាក់ និង​ស្ត្រី​ម្នាក់​កាន់​ថប​ស្រា​បៀរ ហោះ​កាត់​វេហា​រំលង​ផ្ទះ និង​រម្យ​ណី​ដ្ឋា​ន​ជាច្រើន​កន្លែង​ទៀត រឺ​ឯ​ការប្រើប្រាស់​ពាក្យ​ពេ​ជច៍​មួយចំនួន​ដូចជា តើ​អ្វី​ទៅជា​បុរស​ពិត រស់ជាតិ​បែប​អាឡឺម៉ង់ រួមទាំង​កម្លាំង​ខ្លាំង​ដូច​កីឡាកាស និង​រស់ជាតិ​មានន័យ​ជ្រៅ​…​ផង​នោះ ប្រជាពលរដ្ឋ​ច្បាស់​ជា​ដឹង​ប្រាកដថា ទាំងអស់នេះ គឺ​សុទ្ធតែជា​ការឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ស្រា​និង​ស្រា​បៀរ​»​។​CH-00433
​ ​ដើម្បី​រក្សាបាន​នូវ​អតិថិជន ម្ចាស់​អាជីវកម្ម​បាន​ខិតខំ​រិះរក​វិធី​តាម​រូបភាព​ផ្សេងៗ ដូចជា​ការផ្សាយពាណិជ្ជកម្ម​ផ្តល់​អត្ថប្រយោជន៍​ជូន​អតិថិជន ដូចជា​ការអុច​ប​ណ្ណ័​ផ្សងសំណាង ការបញ្ចុះ​តម្លៃ ការផ្តល់​រង្វាន់​ជូន​ជា​មាស​សុទ្ធ ទូរ​សព្ទ័​ដៃ​ទំនើបៗ ម៉ូតូ និង​រថយន្ត​ទំនើប​មួយគ្រឿង​ផងដែរ ដើម្បី​ធ្វើការ​ប្រ​គួ​ត​ប្រជែង​។ អតិថិជន ភាគច្រើន​ដែល​ស្ថិតនៅក្នុង​ស្រទាប់​យុ​វ័យ​ចង់ដឹង​និង​ចង់​សាកល្បង បាននាំគ្នា​ទិញ​បៀរ​យ៉ែ​ផឹក ខណៈដែល​តម្លៃ​ស្រាវ​បៀរ​ត្រូវបាន​ចុះថោក និង​គាស់​ត្រូវ​រង្វាន់​ជា​ទឹកប្រាក់​រឺទ​ទួល​បានជារ​ង្វាន់​ស្រា​បៀរ​១​កំប៉ុង​ផងដែរ​។
​ ​ត្រង់ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បន្ថែម​ដែរ​ថា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ​កំពុងតែ​កើតមាន​ច្រើន​នៅ​ប្រទេស​កម្ពុជា បើទោះបីជា​រដ្ឋាភិបាល​ចេញ​សារា​ចរណ៍​ណែនាំ​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឃោសនា​នៅតាម​កញ្ចក់​ទូរទស្សន៍​យ៉ាងណាក៏ដោយ​។ លោក​បន្តថា សុរា​អាចធ្វើ​ឲ្យ​អ្នក​ផឹក មាន​ជំងឺ​ឈឺថ្លើម ក្រិន​ថ្លើម ជំងឺមហារីក​សួត មហារីកក្រពះ ហើយ​អាច​ប៉ះពាល់​ដល់​ទារក​នៅក្នុង​ផ្ទៃ​ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មានការ​ប្រើប្រាស់​នូវ​គ្រឿង​ស្រវឹង​នោះ​។ លោក​បញ្ជាក់ថា​៖«​ខ្ញុំ​រំពឹងថា​ច្បាប់​គ្រឿង​ស្រវឹង​និង​ត្រូវ​រដ្ឋសភា​អនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​»​។
​ ​ភាគច្រើន​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តែង​បង្កឡើង​ដោយសារ​កត្តា​មនុស្ស កត្តាបរិស្ថាន និង​កត្តា​ផ្លូវថ្នល់​។ ជាការ​កត់សំគាល់​ថ្មី​មួយ ពី​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​បាន​ឲ្យ​ដឹងថា កត្តា​មនុស្ស​គឺជា​មូលហេតុ​ចំបង​មុនគេ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​មនុស្ស​ជា​អ្នកបើកបរ​មិន​គោរព​ច្បាប់ មនុស្ស​ជា​បើកបរ​លើស​ល្បឿន មនុស្ស​ក៍​ជា​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ហើយ​មនុស្ស​ក៍​ជា​អ្នកបើកបរ​មិនចេះ​អត់អោន​យោគយល់​គ្នា​ដែរ​។ នេះ​បើតាម​លោក​សុខ ណុប អនុប្រធាននាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ក្រសួងមហាផ្ទៃ​។
​បើតាម​លោក​សុខ ណុប បាន​បញ្ជាក់ដែរថា ក្នុងអំឡុង​១​ទសវត្សរ៍​ចុងក្រោយ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មច្ចុរាជ​មួយ​គួរ​ឲ្យ ភ័យខ្លាច​ជាង​ជំងឺអេដស៍​ទៅទៀត ដោយមាន​អត្រា​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​៥​នាក់​ក្នុង​មួយថ្ងៃ​។
​គួរ​ឲ្យ​កត់សម្គាល់ថា គិត​ត្រឹម​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៤​នេះ អត្រា​មរណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ខ្ពស់​ជាងគេ​បើ​ធៀប​ជាមួយ​បញ្ហា​ស្លាប់​ដោយសារ​គ្រាប់មីន និង បញ្ហា ជំងឺឆ្លង​ផ្សេងៗ ដូចជា​ជំងឺអេដស៍​។ ក្នុងនោះ​នៅ​ឆ្នាំ​២០១៣​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​បាន ផ្តាច់ ជីវិត​អ្នកដំណើរ​លើ​ដង​វិថី​១.៩៥០​នាក់ និង ១៤.២២៧​នាក់​ផ្សេងទៀត​បាន​រងរបួស​។ ហើយ​ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ ក៏បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​យ៉ាង​ធំធេង​ផងដែរ គឺ​ខាតបង់​រហូតដល់​ទៅ​៣៣៧​លាន​ដុល្លារ​អាម៉េរិក​។140101_10

នេះ​បើតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។ លោក​សុខ ណុប​បាន​បញ្ជាក់ថា​៖«​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​១៣៧​លើក​គេ​បាន​រកឃើញថា ករណី​បើក​ល្មើស​ល្បឿន​មាន​៤៣% និង​ករណី​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​មាន​ប្រមាណ​១២% ដែល​អត្រា​នេះ​ខុសគ្នា​ទៅ​និង​មូលហេតុ​ផ្សេងៗ​ទៀត ដែលមាន​ត្រឹម​១​ទៅ​៣%​តែប៉ុណ្ណោះ​»​។
​ឆ្លើយតប​និង​បញ្ហា​ខាងលើនេះ កន្លងមក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប​ន័​ជា​ដៃគូរ បាន​យកចិត្តទុកដាក់​នៅក្នុង​ការបង្កើត​គោលនយោបាយ​ជាតិ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម​ទាំងឡាយ ដែល​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង​។
​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ពាក់​ព​ន្ធ័​និង​ចំណេះដឹង និង​ឥរិយា​ប​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១១​បាន រកឃើញថា មាន​ប្រហែល​១១​ភាគរយ នៃ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ធ្លាប់ប្រើ​ប្រាស់​អំពើ​ហឹ​ង្សា នៅពេល​ពួកគេ​ស្រវឹង រឺ​ឯការ​ទទួលទាន​សុរា អាច​បណ្តាល​ឲ្យ​សុខភាព​មនុស្ស​ចុះ​អន់​ខ្សោយ និង​បង្ក​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន​នាក់ ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​
​បើតាម​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​ឲ្យ​ដឹង គោលបំណង​នៃ​ការបង្កើត​ឲ្យ​មាន​គោលនយោបាយ​ជាតិ សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ភាពងាយស្រួល​នៅក្នុង​ការ​ជម្រុញ​ឲ្យ​មានការ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាងមុខនេះ ខណៈដែល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក្នុងពេល​បច្ចុប្បន្ននេះ បាន​បំ​ភ្លើ​ស​នូវ​ការពិត​ទាំងស្រុង ជាហេតុ​បង្ក​ឲ្យ​មាន​ទស្សនៈ​ភ​ន្ត័​ច្រឡំ​។ លោកជំទាវ​បញ្ជាក់ថា​៖«​នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​គោលនយោបាយ​ជាតិ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នៅឡើយ​ទេ ដូច្នេះ​រាជរដ្ឋាភិបាល​សូម​ស្វាគមន៍​ចំពោះ​វេទិការ​ពិគ្រោះ​យោ​លប​ល់​ដ៏​មាន​សារៈសំខាន់​នេះ ព្រោះ​រាល់​គំនិត​ទាំងអស់​គឺជា​ធាតុ​ផ្សំ ដ៏​សំខាន់​សម្រាប់​បង្កើត​គោលនយោបាយ​ជាតិ​មួយ សមស្រប​និង​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​»​។
​ផល​អវិជ្ជមាន​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ត្រូវបាន​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ទទួល ស្គាល់​ថា គ្រឿង​ស្រវឹង​គឺជា​ប្រភព​នៃ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ និង​សង្គម គ្រឿង​ស្រវឹង​គឺជា​ប្រភព​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជា​ប្រភព​នៃ​ការចាប់រំលោភ​សេពសន្ថវៈ និង​អំពើ​អបាយមុខ​រួមមាន​ការឆក់ប្លន់ និង​អសន្តិសុខ​សង្គម​នានា ជាមួយគ្នានេះ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​ខូច​ប្រពន្ធ​ស​សៃ​ប្រសាទ រាងកាយ​គ្មាន​កំលាំង​ថាមពល​ធ្វើ​ឲ្យ​ស្មារតី​ចុះខ្សោយ វង្វេងវង្វាន់​…​ជាដើម​។​
​លោកស្រី​ពុំ ស៊ី​ច​ន្ទ័ សមាជិក​ព្រឹទ្ធសភា​នៃ​គណៈកម្មាធិការ​កិច្ចការនារី បាន​ឲ្យ​ដឹងថា កន្លងមកនេះ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​តែងតែ​លើកឡើងថា ការវិនិយោគ​លើ​គ្រឿង​ស្រវឹង​ផ្តល់​ដល់​រដ្ឋាភិបាល​នូវ​ប្រាក់ចំណូល​ពន្ធ​យ៉ាងច្រើន​។ ប៉ុន្តែ​ចំណូល​ពន្ធ​ដែល​បាន​ពី​គ្រឿង​ស្រវឹង​មាន​ចំនួន​តិចជាង​ការខាតបង់​ពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ លោកស្រី​បញ្ជាក់ថា​៖«​គោលនយោបាយ​ជាតិ​នេះ អាច​និង​ត្រូវ​ពិភាក្សាគ្នា​ដាក់បញ្ចូល​នូវ​ចំណុច​សំខាន់​មួយចំនួន​ដូចជា ទី​១. ការ​តំ​ម្លើ​ង​ពន្ធ​ឲ្យ​កាន់តែ​ថ្លៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​រក​ទិញ ទី​២.​បញ្ហា​កន្លែង​លក់​គឺ​ត្រូវតែ​ពិបាក​រក​ទិញ ទី​៣. អ្នក​ទៅ​ទិញ​ត្រូវតែកំណត់​អាយុ ទី​៤.​ត្រូវតែកំណត់​រយៈពេល​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​អាយុ​អ្នក​ដែល​អាច​ទទួលទាន​សុរាបាន​»​។ ទន្ទឹមគ្នានេះ គោលនយោបាយ​ជាតិ​ស្តីអំពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ក៏​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយបាន​ដាក់ចេញ​នូវ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​មួយចំនួន ដើម្បី​គ្រប់គ្រង​គ្រឿង​ស្រវឹង ដូចជា​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​កំណត់​ការដាក់​ទណ្ឌ​ដល់​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​ស្រវឹង និង​ហាមឃាត់​អ្នកបើកបរ​សេព​គ្រឿង ស្រវឹង ដើម្បី​ធ្វើការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បានដឹងថា សុរា​និង​គ្រឿង​ស្រវឹង​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ច្រើន​ពាក់​ព​ន្ធ័​ទៅ​ហ្នឹង​ការរស់នៅ​របស់​មនុស្ស​នាពេល​សព្វថ្ងៃ ដូច្នេះ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បាន​ខិតខំ​នាំគ្នា​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ដូចជា​វិធានការណ៍​ចេញ​គោលការណ៍​ណែនាំ​ហាមឃាត់​មិន​ឲ្យ​ផ្សាយ​គ្រឿង​ស្រវឹង​បាន​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ម៉ោង​៦​ទៅ​ម៉ោង​៨​យប់​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើ​យោងតាម​ការប្រកាស​ជា​សាធារណៈ​របស់​ឯកឧត្តម​ខៀវ កញា​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​។ រហូតមកដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤​នេះ ក្រសួង​ព័ត៌មាន បាន​សារាចរ​មួយ​ថែមទៀត​ដោយ​ធ្វើការ​ហាមឃាត់ ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដោយ​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ខាងមុខនេះ ពី​ម៉ោង​៦-៨​យប់​រាល់ ការផ្សាយពាណិជ្ជកម្ម តម្រូវ​ឲ្យ​ផ្សាយ​តែ Logo ផលិតផល និង​អក្សរ​ជា​ឈ្មោះ ផលិតផល​តែប៉ុណ្ណោះ ឬ​អាន​ឈ្មោះ​ផលិតផល ហាម​ដាច់ខាត ការផ្សាយពាណិជ្ជកម្ម​។

ហើយ​ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំ​២០១៥ ពី​៦-៨​យប់ ពុំ​អនុញ្ញាត​ឲ្យ​ផ្សាយ​គ្រឿង ស្រវឹង ជាដាច់ខាត ។ បណ្តា​ក្រុមហ៊ុន​ផលិត ឬ​ចែកចាយ ត្រូវ​ផលិត​ស្ព​ត​ពាណិជ្ជកម្ម យកចិត្តទុកដាក់​លើ​ខ្លឹម សារ និង​រូបភាព​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អ​វ​ជ្ជ​មាន​ទាំងឡាយ​។ គ្រប់​ប្រព័ន្ធ​ឃោសនា ត្រូវ​បន្ត​អនុវត្ត ដោយ​ម៉ឹងម៉ាត់ នូវ​សេចក្តីណែនាំ​របស់​ក្រសួង​ចំពោះ​ការហាមឃាត់​ផ្សាយពាណិជ្ជកម្ម​។
​ ​ប្រទេស​កម្ពុជា​បានធ្វើការ​ហាមឃាត់​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​វា​មិន​ខុសពី​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ឡើយ ដោយ​គ្រឿង​ស្រវឹង​ត្រូវបាន​ចាត់ទុកថា​ជា​អាវុធ​សម្រាប់​បំផ្លាញ​សុខភាព​និង នាំ​ឲ្យ​មនុស្ស​ជួប​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។ ជាក់ស្តែង​នៅ​ប្រទេស​វៀតណាម មិនបាន​ធ្វើការ​ហាមឃាត់​ទៅលើ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ឡើយ ដោយ​ប្រទេស​នេះ​បាន​មានការ​បែងចែក​ច្បាស់លាស់​រវាង​ច្បាប់​ពីរ​ខុសគ្នា គឺ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​និង​ច្បាប់​ធ្វើ​អាជីវកម្ម​។ នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​លោក hoang vinh minh ប្រធាន​គណកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ខេត្ត​វិញ​ភឿ​ក​។
​ ​លោក hoang vinh minh បញ្ហា​នេះ​បាន​ជាប់​ពាក់​ព​ន្ធ័​ទៅ​និង​ប្រទេស​វៀតណាម​ដែល​យោងទៅលើ​ច្បាប់​ធ្វើ​អាជីវកម្ម​ដោយ​ម្ចាស់​ផលិតផល​ស្រា​បៀ​វ អាចធ្វើ​ការផ្សព្វផ្សាយ​ពី​ផលិតផល​ខ្លួន​បាន ប៉ុន្តែ​មិនបាន​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​រឺ​ម្ចាស់​ក្រុម ហ៊ុន​ស្រា​បៀ​ប​ណាមួយ​ធ្វើការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់ខ្លួន​នោះទេ ព្រោះ​អ្នកធ្វើអាជីវកម្ម​លក់​ស្រាវ​បៀរ​អាចធ្វើ​រឿងនេះ​ទៅបាន​ក៏​ព្រោះតែ​ពួកគេ​យោងទៅលើ​ច្បាប់​នៃ​ការធ្វើ​អាជីវកម្ម​។ លោក​បញ្ជាក់ថា​៖« ការផ្សព្វផ្សាយ​ស្រា​បៀរ​ប៊ី​យ៉ែ នាពេល​បច្ចុប្បន្ននេះ នៅ​វៀតណាម គេ​បានកំនត់​ការផ្សព្វផ្សាយ​បៀរ​យ៉ែ​និង​ស្រា​គឺមាន​ពី​១៥​អង្សា​សេ​ចុះ ចឹ​ង​មានន័យថា គេ​មិន​ផ្សព្វផ្សាយ​អំពី​ស្រា​ទេ គឺ​គេ​ផ្សព្វផ្សាយ​តែ​ពាណិជ្ជកម្ម​បៀរ​យ៉ែ​តែប៉ុណ្ណោះ ហើយ​នាពេល​បច្ចុប្បន្ននេះ​WHO និង​ក្រសួងសុខាភិបាល​វៀតណាម​កំពុង​កសាង​បណ្តាញ​សារសំខាន់ៗ​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មកពី​គ្រឿង​ស្រវឹង និង​ការចុះ​រឹតបណ្តឹង អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ហើយ​បើកបរ​»​។
​ ​បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​មន្ត្រី​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​បានធ្វើការ​ប្រៀបធៀប​ទៅលើ​ការ​រឹតបណ្តឹង​ច្បាប់​ការផ្សាយពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ផងដែរ ដោយ​ក្នុងនោះ​បានធ្វើ​ការអះអាង​ថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ស្រា​បៀរ​នៅ​ប្រទេស​កម្ពុជា​ហាក់​មាន​ច្រើនជាង​នៅ​ប្រទេស​វៀតណាម បើទោះបីជា​ប្រទេស​វៀតណាម​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ច្រើនជាង​ប្រទេស​កម្ពុជា​ក៏ដោយ​។

នេះ​បើតាម​ឯកឧត្តម​ពៅ ម៉ាលី អគ្គលេខា ធិ​ការ​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងប្រាប់​កាលពី​សប្តាហ៍​មុន​។ ឯកឧត្តម បាន​បន្ថែមថា​៖«​ប្រទេស​វៀតណាម​គេ​មានច្បាប់​គ្រង់​គ្រង​ផ្សាយពាណិជ្ជកម្ម​យ៉ាង​ត្រឹមត្រូវ ហើយ​បើ​ធៀប​និង​កម្ពុជា​អត្រា​ស្លាប់មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា នេះ​បើ​គិតពី​កំណើន​ប្រជាពលរដ្ឋ​ដែលមាន​ខុសគ្នា​នោះ​»​។
​ជាមួយគ្នានេះ បើទោះបីជា​ប្រទេស​កម្ពុជា មានការ​រឹតបណ្តឹង​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ច្រើន​យ៉ាងណាក្តី ប៉ុន្តែ​គេ​នៅតែ​ពិនិត្យឃើញថា បច្ចុប្បន្ននេះ​ការហាមឃាត់​ហាក់ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​នៅឡើយ ព្រោះ​ម្ចាស់​អាជីវកម្ម​ស្រា​បៀរ បាន​ស្ម​គ្រ័​ចិត្ត​ចំណាយ​ថវិការ​ដ៏​ច្រើន​លើសលុប ដើម្បី​បាន​ចុះកិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ផលិតផល​របស់ខ្លួន​នៅតាម​គេហទំព័រ តាម​កាសែត និង​ទូរទស្សន៍ រឺទ​ស្ស​នាវ​ត្តី​នានា ក្នុង​គោលបំណង​ចង់​ឲ្យ​អតិថិជន​បានដឹង​ពី​ប្រភេទ​ស្រា​និង​បៀរ​យ៉ែ​រ​ថ្មីៗ រឺ​អាច​ទាក់ទាញ​ឲ្យ​អតិថិជន​ចង់​សាកល្បង​ភ្លក់​រស់ជាតិ​ស្រា​និង​បៀរ​យ៉ែ​រទាំង​នោះ ដើម្បី​អត្ថប្រយោជន៍​តែមួយគត់ គឺ​ម្ចាស់​អាជីវកម្ម​អាច​ទទួលបាន​ប្រាក់ចំណូល​ដ៏​ខ្ពស់​ច្រើនជាង​ការចំណាយ ទៅលើ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​នោះ​ទៀត​៕