ប៉ូលិស​អាមេរិក​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀតហើយ​

0

​ប៉ូលិស​អាមេរិក​បាន​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត​អាយុ​៤៩​ឆ្នាំ​នៅមុខ​ព្រះវិហារ Chabad- Lubavitch Brooklyn នៅ​ទីក្រុង​ញ៉ូ​វយ​ក បង្ករ​ការខឹង​សម្បា​យ៉ាងខ្លាំង​ពី​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក​។​​ហេតុ​ការ​ខាងលើ​កើតឡើង​នៅ​ថ្ងៃទី​៩​ខែធ្នូ

វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ទ្រាធ​នៅមុខ​ព្រះវិហារ Chabad-Lubavitch​។​ពេលនោះ​ប៉ូលិស​បានឃើញ​បុរស​ស្បែក​ខ្មៅ​ម្នាក់ កាត់​កាំបិត ដេញ​កាប់​និស្សិត​អាយុ​២២​ឆ្នាំឈ្មោះ​Levi Rosenblat ជា​ជនជាតិ​អី​ស្រា​អែល​។ ពេលនោះ​ប៉ូលិស​បានស្នើរ​ដល់​បុរស​កាន់​កាំបិទ​ឲ្យ​ទម្លាក់អាវុធ​ចុះ​ប៉ុន្តែ​មិន​ព្រម​ហើយ​ថែមទាំង​កាន់​កាំបិទ​សម្តៅទៅ​កាប់​ប៉ូលិស​ទៀតផង ។ ជនរ​ង្គ្រោះ​រង​ការបាញ់​ពី​ប៉ូលិស​បាន​ស្លាប់​ពេល​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​។​download
​ចំណែក​និស្សិតរ​ង្គ្រោះ​ត្រូវ​ជនល្មើស​ចាក់​ចំ​ត្រកៀក​ខាង​ឆ្វែ​ង​តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ​។ គ្រូពេទ្យ​បាន​បញ្ចា​ក់ថា​សុខភាព​និស្សិត​ខាងលើ​មាន​ភាពល្អប្រសើ​ធម្មតា​។ នៅក្នុង​គ្លិ​ម​វិ​ឌី​អូ​ជា​ភ័​ស្ត​តាង​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ New York post បាន​បញ្ចា​ក់ថា ជនសង្ស័យ​បាន​ដើរ​សម្តៅ​ទៅកាន់​ជនជាតិ​អី​ស្រា​អែល ហើយ​និយាយថា «​តើ​ឯង​ចង​ឲ្យ​អញ​សម្លាប់​ដែរ​ទេ​?» អ្នក​នៅ​ជិតខាង​បាន​ឬ​ស៊ូ​ពាក្យ​នេះ​ជាច្រើនលើក សម្លាប់​ជនជាតិ​អី​ស្រា​អ៊ែ​ល​។​
​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា​ជាម​នុស្ស​គ្មាន​ផ្ទះសម្បែង មាន​ប្រ​វត្ត​ធ្លា​ប់ស​សៃ​ប្រសាទ ហើយ​មាន​អាការ​មិនអាច​ទប់ស្កាត់​និង​ទង្វើ​របស់ខ្លួន ។ ទាំងនោះ​ហើយ​បានជា​ប៉ូលិស​បាញ់សម្លាប់​គឺជា​រឿង​ត្រឹមត្រូវ​។​ប៉ុន្តែ​ហេតុ​ការ​នេះ​បានកើត​ឡើង​ចំ​ពេលដែល​ពលរដ្ឋ​ជាច្រើន​នៅ​អាមេរិក​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ក្រោយ​ករណី​ប៉ូលិស​ស្បែក​ស​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ដល់​ទៅ​ទៅ​២​លើក​មកហើយ តែ​ប៉ូលិស​រួចផុត​ពី​ការចោទប្រកាន់​ទៅវិញ​ធ្វើ​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង នឹង​ជំរុញ​ឲ្យ​មានការ​ប្រកាន់​ជាតិ​សាស​កើតឡើង​។​

ករណី​ខាងលើ​បានធ្វើ​ឲ្យ​មាន​បាតុកម្ម​កើតឡើង​នៅ​រដ្ឋ​ជាច្រើន​ក្នុង​ទឹកដី​អាមេរិក​នឹង​គ្រោង​បន្តធ្វើ​មហា​បាតុកម្ម​ទៅមុខទៀត​។​​ពាក់ព័ន្ធ​ទៅនឹង​បាតុកម្ម​ប្រឆាំង​ទៅនឹង​ការមិន​ដាក់ទោស​ប៉ូលិស​បានសម្លាប់​ជនជាតិ​ស្បែក​ខ្មៅ ប្រែក្លាយ​ទៅជា​ហិង្សា​នៅ​តំបន់​ជាច្រើន​ក្នុង​ទឹកដី​អាមេរិក ធ្វើឱ្យ កម្លាំង​សន្ដិសុខ​អាមេរិក​ឃាត់ខ្លួន​បាតុករ ដល់​ទៅ​៤០០​នាក់​ដែល​បង្កឱ្យមាន ហិង្សា ។ ក្នុងឱកាស​នោះ រុស្ស៊ី​បាន​ថ្កោលទោស​អាមេរិក​ថា មាន​សីលធម៌​ក្លែង ក្លាយ​នៅពេលដែល​បង្រៀន​រុស្ស៊ី​ពី​ការ គោរព​សិទ្ធិមនុស្ស ប៉ុន្ដែ​អាមេរិក​មិនបាន​គោរព​សិទ្ធិមនុស្ស​នោះឡើយ ។​

បាតុកម្ម បាន​ផ្ទុះឡើង​នៅ​ទីក្រុង​បូ​ស្ដុ​ន ញូវយ៉ក ឡូ​ស​អេ​ន​ជេ​ឡេស ដា​ឡាស់ អា​ត្ល​ង់ តា ហ្វឺ​ហ្គូ​សាន់ និង​ទីក្រុង​ជាច្រើន​ផ្សេង ទៀត ហើយ​បាតុកម្ម​ប្រែក្លាយ​ទៅជា ហិង្សា ។ ប៉ូលិស​បង្ខំ​ប្រើប្រាស់​វិធីសាស្ដ្រ ចាំបាច់​ទប់ស្កាត់​ក្រុមបាតុករ​ហិង្សា​នៅ ទីក្រុង​ហ្វឺ​ហ្គូ​សាន់ និង​មី​ស៊ូ​រី ដោយ​ចាប់ ខ្លួន​បាតុករ​ប្រមាណ​៤០០​នាក់​កាលពី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា ។download (1)

​ទីក្រុង ហ្វឺ​ហ្គូ​សាន់​មាន​ជនជាតិ​ស្បែក ខ្មៅ​រស់នៅ​ភាគច្រើន​បាន​ប្រឈម​នូវ បាតុកម្មហិង្សា​រយៈពេល​២​ថ្ងៃ​កន្លងមក​។ ការ​លួច​ប្លន់ ដុតបំផ្លាញ​ទីសាធារណៈ​ជា ច្រើន ក្នុងនោះ​មាន​ទាំង​រថយន្ដ​ប៉ូលិស ទៀតផង ។ អភិបាលរដ្ឋ មី​ស៊ូ​រី ដែល មាន​ទីក្រុង​ហ្វឺ​ហ្គូ​សាន់​បានសម្រេច​ដាក់ ពង្រាយ​កម្លាំង​សន្ដិសុខ​២.២០០​នាក់​នៅ ទីនោះ​ទប់ស្កាត់​អំពើហិង្សា ។
​ជាច្រើន ទសវត្សរ៍​កន្លងមក ភាព​តាន តឹង​រវាង​ប៉ូលិស នឹង​ជនជាតិ​ស្បែក​ខ្មៅ មកពី​ទ្វីបអាហ្វ្រិក ដោយសារតែ​ជនជាតិ ស្បែក​ខ្មៅ​យល់ឃើញថា ក្រុម​សន្ដិសុខ មិន​ផ្ដល់​តម្លាភាព ផ្ដល់​ភាព​យុត្ដិធម៌ ដល់​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​នោះឡើយ ហើយ​តែងតែ​ដាក់​គំនាប​ទៅលើ​ក្រុម ស្បែក​ខ្មៅ​ទៀតផង ។ប្រធានាធិបតី​អាមេរិក ក៏មាន​ការ ប្រុងប្រយ័ត្ន មិន​ហ៊ាន​វិភាគ​អ្វី​ចំៗ​ពាក់ ព័ន្ធ​ស្ថានភាព​ហ្វឺ​ហ្គូ​សាន់​នោះឡើយ ខ្លាច ធ្វើឱ្យ​ពលរដ្ឋ​កាន់តែ​ខឹងសម្បា​ខ្លាំង​​ថែមទៀត ។

កាលពីពេល​កន្លងមក រុស្ស៊ី​បាន​ថ្កោល ទោស​ដល់​អំពើហិង្សា​នៅ​ទីក្រុង​ហ្វឺ​ហ្គូ សាន់ និង​តំបន់​ផ្សេងៗ​ទៀត​នៅ​អាមេរិក​។ រុស្ស៊ី​បាន​បញ្ជាក់ថា អាមេរិក​តែងតែ បង្រៀន​គេ​ឱ្យ​ចេះ​គោរព​សិទ្ធិមនុស្ស ពិសេស​គឺ​រុស្ស៊ី ផ្ទុយទៅវិញ អាមេរិក ទើប​ជា​អ្នក​បំពាន​សិទ្ធិមនុស្ស​យ៉ាង​
​ពិតប្រាកដ ៕download (2)