ប្រទេសជិតខាង​ព្រួយបារម្ភ​ក្រោយ​ចិន​មាន​យន្តហោះ​ស៊ើប​ការ​គ្មាន​មនុស្ស​បើក​

0

​កម្លាំង​ទាហាន​អាកាស់​ចិន​ទើបតែ​បានបង្ហាញ​យន្តហោះ​ស៊ី​ប​ការ​គ្មាន​មនុស្ស​បើក អាច​វាយលុក​ទៅលើ​គោលដៅ​នានា​របស់​សត្រូវ​។ នេះ​ជា​យន្តហោះ​ចម្បាំង​ដំបូង​គេ​បង្អស់​របស់ ចិន​មាន​ប្រភេទ UAV GJ-1 ។ យន្តហោះ​នេះ​មាន​ទាំង​

សម្ថភាពបំពេញបេសកកម្ម​ស៊ើប​ការ​និង វាយលុក​។​​យន្តហោះ​នេះ អាច​បំពាក់​គ្រាប់​គ្រាន់​នៅ​សព្វាវុធ​ដែល​អាច​វាយប្រហារ​ទៅលើ​គោលដៅ​របស់​សត្រូវ ក្នុងនោះ​មាន​គ្រាប់បែក កាំជ្រួច​មី​ស៊ី​ល និង​គ្រាប់​មី​ស៊ី​ល​ប្រដេញ​ទៀតផង សម្រាប់​ប្រដេញ​មី​ស៊ី​ល​របស់​សត្រូវ​។​download (3)
​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​ជើង​អាកាស់​ចិន​បញ្ចា​ក់ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ​មាន​ម៉ាស៊ីន​មួយ ស្លាប​ត្រង​ហើយ​នៅត្រងចំណុច​កន្ទុយ​មាន​សណ្ឋាន​អក្ស​V ។​យន្តហោះ​នេះ​អាច​ហោះហើរ​បាន​រយៈពេល​យូ ។

យន្តហោះ​ស៊ើប​ការ​និង​វាយលុក​គ្មាន​មនុស្ស​បើក​ពិត​ជាមាន​សារសំខាន់​យ៉ាងខ្លាំង​ដោយសារតែ​វាយ​អាចជួយ​ជាច្រើន​ដល់​កម្លាំង​ទាហាន​ក្នុងការ​ការពារ​តំបន់​ដែលមាន​វិវាទ​។​
​ក្រុមអ្នកវិភាគ​បញ្ចា​ក់ថា ចិន​កំពុងតែ​បង្កើត​ការផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក តាមដាន​សកម្មភាព​នៅ​ក្នុង​តំបន់​មាន​វិវាទ​ជាមួយ​ជប៉ុន និង វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគខាងត្បូង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។download (4)

ជាមួយនឹង​ភាពជោគជ័យ​នេះ​ចិន​អាច​នឹង​បំពេញ​ប​ហិ​ច្ឆិ​តា​ក្លាយជា​ប្រទេស​មហាអំណាច​នៅក្នុង​តំបន់ ទាំង​សេដ្ឋកិច្ច​នឹង​បច្ចេក​វិ​ទ្យ​សព្វាវុធ​៕