សភា​អាម៉េរិក សម្រេច​កញ្ចប់​ថវិកា កៀក​នឹង​ថ្ងៃ​អន្តរាយ

0

​អ្នកចរចា​ទាំងឡាយ នៅក្នុង សភា និង ព្រឹទ្ធសភា របស់​សហរដ្ឋ​អាម៉េរិក បាន សម្រេច​ថវិកា ១,១ ពាន់​ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ទ្រទ្រង់ រដ្ឋាភិបាល​ជា​បន្តទៀត ដែល ការសម្រេច​នៅ​ថ្ងៃ​អង្គារ ទី​០៩ ខែធ្នូ នេះ គឺ​ស្ថិតនៅ​ចំពោះមុខ ពេលវេលា​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដែល ភ្នាក់ងារ​ទាំងឡាយ

នៅក្នុង​រដ្ឋាភិបាល សហព័ន្ធ ត្រូវអស់​ថវិកា ក្នុងការ​ផ្គត់ផ្គង់​ទាំងស្រុង ។​download (6)
​សារព័ត៌មាន CNN ចេញផ្សាយ​បន្តទៀតថា សម្រាប់​ផ្នែក​មួយ​ផ្សេងទៀត ក្រៅពី​ការព្រមព្រៀង គ្នា​ទៅលើ​កញ្ចប​ថវិការដ្ឋ​នេះ គណបក្ស​ប្រជាធិបតេយ្យ និង សាធារណរដ្ឋ ក៏បាន​យល់ស្រប គ្នា​ផងដែរ​ក្នុងការ ផ្សារភ្ជាប់​នូវ​ផ្នែក​នយោបាយ ទៅលើ​ការដោះស្រាយ​បញ្ហា​រួម​មួយចំនួនទៀត ក្នុងនោះ​មានដូចជា ការងា​កមក​រៀបចំ​ផ្នែក បរិស្ថាន​ឲ្យ​មាន របៀបរៀបរយ​ឡើងវិញ​, ការបង្កើត ច្បាប់​សម្រាប់​គ្រប់គ្រង​ចំការ កញ្ឆា ក្នុង​សង្កាត់ កូ​ឡុំ​ប៊ៀ​, និង ការផ្លាស់ប្តូរ​មួយចំនួន​ដើម្បី រៀបចំ​ផ្នែក​ហិរញ្ញវត្ថុ ឲ្យ​មាន​របៀបរៀបរយ សម្រាប់​ធនាគារ ទាំងឡាយ​ផងដែរ​។​download (5)
​គួរ​បញ្ជាក់ថា នេះ​ជា​សេចក្តីសម្រេច​បន្ទាន់ ក្រោយ​ការជួប​ចរចា រវាង​សមាជិកសភា និង ព្រឹទ្ធ សភា នៃ​គណបក្ស​ទាំងពីរ ដើម្បី​ចៀសវាង ការជួប​បញ្ហា​ណាមួយ សាជាថ្មី​ទៀត ជាពិសេស នោះ​គឺ​កិច្ចការពារ នៅពេល​គោលនយោបាយ ណាមួយ​ត្រូវ​បិទ ឬ​ផ្អាក​ការអនុវត្ត​ភ្លាមៗ ដែល​ប្រការ​ទាំងនេះ វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ផ្នែក​សេដ្ឋកិច្ច ។ នេះ​ជា​កត​ព្វ​កិច្ច ដែល តំណាង​បក្ស​ទាំងពីរ បាន​អះអាងថា ត្រូវធ្វើ​ទៅតាម​ការចង់ បាន​របស់​ប្រជាជន​អាម៉េរិក ៕download (7)