​ស្លាប់​១១ និង​របួស​២១​នាក់ ដោយសារ​ការ បំផ្ទុះ​គ្រាប់បែក មកលើ​រថយន្តក្រុង នៅ​ហ្វីលីពីន

0

​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​កាលពី រាត្រី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤​ថា មាន​ករណី​បំផ្ទុះ​គ្រាប់បែក មួយ​កើតឡើង កាលពី​រសៀល ថ្ងៃ​អង្គារ មកលើ​រថយន្តក្រុង ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន នៅ​ខេត្ត ប៊ូ​គី​ណុន​បណ្តាល​ឲ្យ អ្នកដំណើរ នៅលើ​រថយន្ត ចំនួន​១១​នាក់​បាត់​

បង់ជីវិត​និង​២១​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ស្រាល បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។​
​ប្រភពព័ត៌មាន​បាន​ចុះផ្សាយ​ថា មាន​រថយន្តក្រុង​ដឹក​អ្នក ដំណើរ​ទៅមក​មួយ គ្រឿង​ដែល​គេ​ដឹង ថា​ជា​រថយន្ត​ធ្វើដំណើរ ទៅមក​សម្រាប់​ដឹក​អ្នក ដំណើរ​នៅ​ជនបទ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ហើយ​នៅ​រសៀល ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រថយន្ត​បានមក​ដល់​ចំណុច បរិវេណ​នៃ​សាកលវិទ្យាល័យ មួយ​ឈ្មោះថា Mindanao នៅ​ក្រុង Mindanao វេលា​ម៉ោង​៥​និង​៤៥​នាទី ក៏មាន​ជន​មិន ស្គាល់​អត្តសញ្ញាណ បាន​បោះ​គ្រាប់បែក​មក លើ​រថយន្តក្រុង រួច​គេចខ្លួនបាត់ ។download (9)

នេះ​បើ​យោងតាម លោក Christian Uy មន្ត្រី​យោធា​ការពារ សុវត្ថិភាព​សាធារណៈ នៃ​កង​យោធា​ទី​៤ បាន​ឲ្យ​ដឹង យ៉ាង​ដូច្នេះ ។​​លោក​បាន​បញ្ជាក់ថា ដំបូង​មាន​អ្នកស្លាប់​ចំនួន​០៩​នាក់ ក្នុងនោះ​ស្រី​០៥​នាក់ និង​បុរស​០៤​នាក់ ហើយ​មាន​អ្នករងរបួស​ចំនួន​១៧​នាក់ ដែល​បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ ។​download (10)

​គួរ​បញ្ជាក់ថា មន្ត្រី​យោធា​រូបនេះ មិនបាន​បញ្ជាក់​ច្បាស់លាស់​ថា ជន​ដែល​សង្ស័យ​ក្នុងករណី បោះ​គ្រាប់បែក មកលើ​រថយន្តក្រុង ដឹក​អ្នកដំណើរ នាពេលនោះ​ជា​អ្នកណា ឬ​មាន​អត្តសញ្ញាណ របស់​ជនសង្ស័យ បញ្ជាក់​នៅឡើយ​ទេ ។ លោក Uy បាន​បន្ថែមថា ករណីនេះ​ស្ថិត នៅក្នុង​រង្វង់​ការស៊ើបអង្កេត នៅឡើយ ។​download (8)

​គួររំលឹកថា នៅក្នុង​ខែវិច្ឆិកា កន្លងទៅនេះ ក៏មាន​ករណី​បោះ​គ្រាប់បែក មកលើ​រថយន្ត​របស់ ក្រុមហ៊ុន​មួយ​នេះដែរ ដែល​បណ្តាល​ឲ្យ អ្នកដំណើរ ស្លាប់​អស់​ចំនួន ០៣​នាក់ តែ​ករណី​នោះ កើតឡើង នៅ​ក្រុង Maramag ៕